« សេចក្តីសុខសាន្តមកពីព្រះអង្គសង្គ្រោះ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ២–៣ ។
មកពីគណៈប្រធានទីមួយ
សេចក្តីសុខសាន្ត មកពី ព្រះអង្គសង្គ្រោះ
បានដកស្រង់ចេញពី « Peace in This Life » លីអាហូណា ខែ ធ្នូ ឆ្នាំ ២០១៦ ។
ព្រះអង្គសង្គ្រោះបានមានបន្ទូលថា « នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន » ( យ៉ូហាន ១៦:៣៣ ) ។ នោះមានន័យថានៅលើផែនដីយើងទាំងអស់គ្នានឹងជួបការលំបាកខ្លះៗ ។ ប៉ុន្តែទ្រង់បានប្រទានឲ្យយើងនូវការសន្យានេះថា« ខ្ញុំទុកសេចក្ដីសុខសាន្តនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា » ( យ៉ូហាន ១៤:២៧ ) ។ តាមរយៈការធ្វើតាមព្រះអង្គសង្គ្រោះ យើងអាចមានអារម្មណ៏សុខសាន្តនៅគ្រាយើងជួបការលំបាកនានា ។
នៅពេលយើងទទួលទានសាក្រាម៉ង់ យើងសន្យាថានឹងចងចាំព្រះអង្គសង្គ្រោះជានិច្ច ។ ក្មួយៗអាចគិតអំពីទ្រង់តាមវិធីជាច្រើនដែលជួយក្មួយៗឲ្យមានអារម្មណ៏កាន់តែខិតជិតទ្រង់ ។ ពេលខ្លះ ខ្ញុំគិតអំពីទ្រង់លុតជង្គង់នៅសួនច្បារគែតសេម៉ានី ។ ពេលខ្លះខ្ញុំស្រមៃឃើញទ្រង់ហៅឡាសារឲ្យចេញពីផ្នូរ ។ នៅពេលខ្ញុំធ្វើដូច្នោះ ខ្ញុំមានអារម្មណ៏ខិតទៅជិតទ្រង់ ។ ខ្ញុំមានអំណរគុណ និងសេចក្តីសុខសាន្ត ។ ក្មួយៗក៏អាចធ្វើបានដែរ ។
ព្រះយេស៊ូវបានសន្យាថានៅពេលយើងរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយធ្វើតាមទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយនឹងយើង ។ ពេលនោះយើងអាចទទួលបានសេចក្តីសុខសាន្ត ទោះជាមានអ្វីកើតឡើងក្នុងជីវិតយើងក៏ដោយ ។
ដំណើររឿងអំពីព្រះយេស៊ូវ
ប្រធាន អាវរិងបានមានប្រសាសន៏ថា លោកមានអំណរគុណ និងសេចក្តីសុខសាន្ត នៅពេលលោកគិតអំពីព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី ។ តើដំណើររឿងអ្វីខ្លះអំពីព្រះយេស៊ូវដែលជួយប្អូនឲ្យមានអារម្មណ៍ខិតជិតនឹងទ្រង់ ?