ឆ្នាំ ២០២៣
គោលដៅ​អាន​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ
ខែ មីនា ឆ្នាំ ២០២៣


« គោលដៅ​អាន​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៣១ ។

កុមារ និង​យុវវ័យ

គោលដៅ​អាន​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ

ក្មេងស្រី​កំពុង​ស្តាប់​កាស​អាន​ព្រះគម្ពីរ

រចនា​រូបភាព ដោយ រ៉ាជែល ហូមិន ប៊ែលស៏

ខ្ញុំ​បាន​ដាក់​គោលដៅ​មួយ​ដើម្បី​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់​មុន​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ដូច​បងប្រុស និង​បងស្រី​របស់​ខ្ញុំ​បានធ្វើដែរ ។ ប៉ុន្តែ​នៅពេល​ដែល​ជំងឺកូវីដ​បាន​កើតឡើង ខ្ញុំ​បាន​ខកខាន​ទៅ​សាលា​ជាច្រើន ហើយ​ការអាន​ក៏​កាន់តែ​ពិបាក​សម្រាប់​ខ្ញុំ ។ ព្រះគម្ពីរ មរមន​មាន​ពាក្យ​ជ្រៅៗ​ជាច្រើន ហើយ​ខ្ញុំ​ត្រូវការ​ជំនួយ ។

បន្ទាប់មក​ឪពុកម្តាយ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​មាន​គំនិត​មួយ ។ ខ្ញុំ​បាន​ប្រើ​កម្មវិធី បណ្ណាល័យ​ដំណឹងល្អ នៅលើ​ទូរសព្ទ​ម្តាយ​ខ្ញុំ ដើម្បី​ស្តាប់​ព្រះគម្ពីរ​មរមន ។ យើង​បាន​បន្ថយ​ល្បឿន​ឲ្យ​យឺត ដើម្បី​ខ្ញុំ​អាច​អាន​តាម​បាន​កាន់តែ​ងាយស្រួល ។ ខ្ញុំ​ក៏បាន​ឈប់​បណ្ដើរ ហើយ​មើល​វីដេអូ​ដែល​បាន​ភ្ជាប់​ក្នុង​កម្មវិធី​នោះ​បណ្តើរ ។ រាល់ពេល​ដែល​ខ្ញុំ​អាន ខ្ញុំ​គូស​ចំណាំ​វា​នៅលើ​តារាង​មួយ ។ ខ្ញុំ​និយាយ​ជាមួយ​ម៉ាក់​របស់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​អាន ។ វា​សប្បាយ​ណាស់ !

ខ្ញុំ​អាន​បាន​កាន់តែ​ល្អ​ឡើង ប៉ុន្តែ​ខ្ញុំ​មិន​បាន​គិត​ថា​ខ្ញុំ​អាច​អាន​ចប់​នៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​ទេ ។ ដូច្នេះហើយ ខ្ញុំ​បាន​និយាយ​ថា ជំនួស​ឲ្យ​អាន​ឲ្យ​ចប់​នៅ​ពីមុន​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ខ្ញុំ​នឹង​អាន​ឲ្យ​ចប់​នៅ​ចុង​ឆ្នាំ​នេះ​វិញ ( ដែល​នៅ​ខែ​ក្រោយ​នេះ ) ។ ខ្ញុំ​បាន​បន្ត​អាន ។ ពេលខ្លះ​ម្តាយ​របស់​ខ្ញុំ ឬ​បងស្រី​របស់​ខ្ញុំ​បាន​អាន​ជាមួយ​នឹង​ខ្ញុំដែរ ។

នៅថ្ងៃទី ៣១ ខែ ធ្នូ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ចប់ ! គ្រួសារ​របស់​ខ្ញុំ​ទាំងមូល​បាន​ចូលរួម​អរសប្បាយ​ ។ បន្ទាប់មក ខ្ញុំ​បាន​ទៅ​បន្ទប់​របស់​ខ្ញុំ​ដើម្បី​អធិស្ឋាន ។ ខ្ញុំ​បាន​ទូល​សួរ​ថា​តើ​ព្រះគម្ពីរ​មរមន​ពិត​ឬ​អត់ ហើយ​ខ្ញុំ​បាន​មាន​អារម្មណ៍​ល្អ​ណាស់ ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្តាប់ឮ​នៅពេល​ខ្ញុំ​អធិស្ឋាន ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតា​មាតា​សួគ៌​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​ព្រះយេស៊ូវ​ស្រឡាញ់​យើង ។