« ការធ្វើតាមព្រះយេស៊ូវនៅប្រទេស គីរីបាទី » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១៦–១៧ ។
ការធ្វើតាមព្រះយេស៊ូវនៅ ប្រទេស គីរីបាទី
ជួប ស្កុត !
អំពី ស្កុត
អាយុ ៖ ៨ឆ្នាំ
មកពី ៖ តារ៉ាវ៉ា ប្រទេសគីរីបាទី
ភាសា ៖ ភាសា គីរីបាទី និងភាសាអង់គ្លេស
គោលដៅ និង ក្ដីសុបិន ៖ ចង់ក្លាយជាវេជ្ជបណ្ឌិត
គ្រួសារ ៖ ម៉ាក់ និងស្កុត
របៀបដែលស្កុតធ្វើតាមព្រះយេស៊ូវ
ស្កុត គឺជាក្មេងចេះស្តាប់បង្គាប់ និងចិត្តល្អ ។ គាត់ចូលចិត្តធ្វើជាគំរូល្អ ជាពិសេសដល់បងប្អូនជីដូនមួយតូចៗរបស់គាត់ ។ គាត់គឺជាមិត្តដ៏ល្អរបស់បងប្អូនជីដូនមួយរបស់គាត់ ដែលគាត់តែងតែហៅជីដូនមួយគាត់ថាជាប្អូនរបស់គាត់ ។ ស្កុត អធិស្ឋានរៀងរាល់ពេលយប់ និងពេលព្រឹក ។ គាត់តែងតែចង់ទៅសកម្មភាពនៅសាសនាចក្រ ហើយគាត់ចូលចិត្តរាត្រីជួបជុំគ្រួសារ ។ គាត់ចូលចិត្តជួយអ្នកដទៃផងដែរ ។ គាត់ចង់ជួយពួកគេពីព្រោះគាត់មានអារម្មណ៍ល្អនៅពេលគាត់ជួយគេ ។ គាត់និយាយថា « ការជួយអ្នកដទៃធ្វើឲ្យខ្ញុំសប្បាយចិត្ត » ។
ចំណូលចិត្តរបស់ស្កុត
ដំណើររឿងក្នុងព្រះគម្ពីរ ៖ នៅពេលព្រះយេស៊ូវគ្រីស្ទបានប្រសូតមក
ទីកន្លែង ៖ ផ្ទះជីដូនជីតារបស់គាត់
បន្លែ និងផ្លែឈើ ៖ ផ្លែប៉ោម ផ្កាខាត់ណាខៀវ
មុខវិជ្ជានៅសាលា ៖ អង់គ្លេស
ពណ៌ ៖ ខៀវ