ឆ្នាំ ២០២៣
សរសេរ​រឿង​ប្រៀបប្រដូច​មួយ
ខែ មីនា ឆ្នាំ ២០២៣


« សរសេរ​រឿង​ប្រៀបប្រដូច​មួយ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៨ ។

ល្បែង​កម្សាន្ត

សរសេរ​រឿង​ប្រៀបប្រដូច​មួយ

រូបមន្ត​ធ្វើ​នំប៉័ង

ចូរ​គិត​អំពី​អ្វីមួយ​នៅក្នុង​ដំណឹងល្អ​ដែល​ប្អូន​ចង់​បង្រៀន​ដល់​អ្នកដទៃ ។ តើ​វត្ថុ ឬ​ឧទាហរណ៍​អ្វី​ខ្លះដែល​ប្អូន​អាច​ប្រើ​ដើម្បី​បង្រៀន​វា​បាន ? សូម​គូររូប ឬ​សរសេរ​អំពី​វា​នៅ​ទីនេះ ។

ឧទាហរណ៍ ៖ សេចក្តីជំនឿ គឺ​ដូចជា​គ្រាប់ពូជ​មួយ​គ្រាប់ ពីព្រោះ​វា​អាច​លូតលាស់​បន្តិច​ម្ដងៗបាន ។

សូម​ធ្វើ​នំប៉័ង​ដោយ​ខ្លួនឯង

ប្អូន​អាច​ប្រើ​រូបមន្ត​នេះ​សម្រាប់​សកម្មភាព​នៅលើ​ទំព័រ ១១ ។

ទឹកក្តៅឧណ្ហៗ ១​ពែង

ដំបែ​ស្ងួត ២ ១/៤ ស្លាបព្រា​កាហ្វេ

ស្ករស ២​ស្លាបព្រា

ម្សៅ ៣​ពែង

អំបិល ១ ស្លាបព្រា​កាហ្វេ

ប្រេងឆា ១/៤ ពែង

  1. លាយ ទឺក ដំបែ និង​ស្ករ​នៅក្នង​ចានគោម​មួយ ។ សូម​រង់ចាំ​រយៈពេល ៥ នាទី​ដើម្បី​ឲ្យ​ដំបែ​ឡើង​ពពុះ ។

  2. សូម​លាយ​ម្សៅ អំបិល និង​ប្រេងឆា ។

  3. ច្របាច់​ម្សៅ​នោះ ១០ នាទី ។ ដាក់​ចូល​ទៅក្នុង​ឆ្នាំង​ដែល​បាន​លាបប្រេង ។ គ្រប ហើយ​ទុក​ចោល​រយៈពេល​មួយម៉ោង ។

  4. ច្របាច់​ម្សៅ​ចុះក្រោម ហើយ​ទុកចោល​រយៈពេល ១០ នាទីទៀត ។ ដុត​នំ​នៅ​កម្ដៅ ៣៥០°F ( ១៧៥ អង្សារ​សេ ) សម្រាប់​រយៈពេល ៣០–៤០ នាទី ។