២០២១
សារលិខិត​សា្វគមន៍
ខែ ឧសភា ឆ្នាំ ២០២១


« សារលិខិតសា្វគមន៍ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

សារលិខិត​សា្វគមន៍

ការ​ដកស្រង់

ការសាងសង់​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ

បង​ប្អូន​ប្រុសស្រី និង​មិត្ត​ជា​ទី​ស្រឡាញ់​របស់ខ្ញុំ​ទូទាំង​ពិភពលោក ខ្ញុំ​សូម​ស្វាគមន៍​បង​ប្អូន​យ៉ាង​កក់ក្ដៅ​មកកាន់​សន្និសី​ទទូទៅ​នេះ ។…

ឆ្នាំ​មុន​នេះ​គឺ​ជា​ឆ្នាំ​មួយ​ដែល​អស្ចារ្យ និង​មិន​ធម្មតា ។ ច្បាស់ណាស់ យើង​ម្នាក់ៗ​បាន​រៀន​អ្វី​មួយ​ដែល​យើង​មិន​បាន​ដឹង​ពី​មុន​មក ។ មេរៀន​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ដឹង ពី​មុន បាន​ចារទុក​ក្នុង​ដួងចិត្ត​ខ្ញុំ​តាម​របៀប​ណែនាំ​ថ្មី ។

ឧទាហរណ៍ ខ្ញុំ ដឹង យ៉ាង​ប្រាកដ​ថា ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។…

នៅពេល​នេះ​ខ្ញុំ​ក៏​យល់​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​ទ្រង់​ចង់​សំដៅ​លើ កាល​ទ្រង់​មាន​បន្ទូលថា « មើលចុះ យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » [ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៧៣ ] ។…

… នៅ​ឆ្នាំ​មុន​នេះ បងប្អូន ជា​ច្រើន បាន​បង្កើន​ការសិក្សា​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន​យ៉ាង​ខ្លាំង ។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន ហើយ​កូនចៅ​របស់​បងប្អូន​នឹង​អរគុណ​ដល់​បងប្អូន ។…

ផ្នែក​មួយ​នៃ​ការប្រមូលផ្ដុំ​អ៊ីស្រាអែល ហើយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​គឺ​ជាកាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​មនុស្ស​ដែល​មាន ភាពស័ក្ដិសម និង ឆន្ទៈ ដើម្បី​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

កាល​យើង​ស្ដាប់​សារលិខិត​ដែល​បាន​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​ថ្នាក់ដឹកនាំ​របស់​យើង​នៅ​ក្រោម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អធិស្ឋាន​ដើម្បី​ស្គាល់​ពី​កម្ទេច​កម្ទី​ចាស់ៗ ដែល​បងប្អូន​គួរតែ​រើ​ចេញ​ពី​ជីវិត​របស់​បងប្អូន ដើម្បី​បងប្អូន​អាច​កាន់​តែ​មាន​ភាពស័ក្ដិសម ។

… សូម​ស្វាគមន៍​មកកាន់​សន្និសីទ​ទូទៅ ហើយ​មាន​ឯកសិទ្ធិ​ដើម្បី​ស្ដាប់ឮ​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ។