២០២១
ប៊ីស្សព—ជា​អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់
ខែ ឧសភា ឆ្នាំ ២០២១


« ប៊ីស្សព—ជា​អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​បព្វជិតភាព

ប៊ីស្សព—ជា​អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់

ការ​ដកស្រង់

ចាប់​ដៃ

ប៊ីស្សព​មាន​តួនាទី​ដ៏​​សំខាន់​បំផុត​មួយ​ក្នុង​ការបម្រើ​ជា​អ្នកគង្វាល ដើម្បី​ដឹកនាំ​ជំនាន់​ដែល​កំពុង​ពេញវ័យ រួមមាន​យុវមជ្ឈិមវ័យ​នៅលីវ​ជាដើម ឲ្យ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។…

បងប្អូន​អាច​សួរ​ថា « ហេតុអ្វី​គណៈប៊ីស្សព​ត្រូវបាន​ណែនាំ​ឲ្យ​ចំណាយ​ពេល​ជាច្រើន​ជាមួយ​នឹង​យុវវ័យ ? » ព្រះអម្ចាស់​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​សម្រេច​ឲ្យបាន​អាទិភាព​សំខាន់ៗ​ទាំងឡាយ ។ ស្រប​តាម​ការណ៍​នេះ ការរៀបចំ​សាសនាចក្រ​របស់​ទ្រង់​មាន​រចនាសម័្ពន្ធ​មួយ ដែល​ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​ពីរ ។ លោក​មាន​ការទទួល​ខុសត្រូវ​ខាង​គោលលទ្ធិ​សម្រាប់​វួដ​លោក​ទាំងមូល ប៉ុន្ដែ​លោក​ក៏មាន​ការទទួល​ខុសត្រូវ​ខាង​គោលលទ្ធិ​ជាក់លាក់​សម្រាប់​កូរ៉ុម​សង្ឃ​ផងដែរ ។…

ក្មួយ​ជាច្រើន ដែលជា​យុវវ័យ​ដ៏​មាន​តម្លៃ អាច​មិនទាន់​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ថា ក្មួយ​ជា​នរណា ហើយ​តើ​ក្មួយៗ​អាច​ក្លាយជា​នរណា​នោះទេ ។ ប៉ុន្ដែ​ក្នុង​ពេល​បន្ដិច​ទៀត ក្មួយ​នឹង​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​សំខាន់ៗ​ជាច្រើន​ក្នុង​ជីវិត ។ សូម​ប្រឹក្សា​ជាមួយ​ឪពុក​ម្ដាយ​របស់​ក្មួយ​ផង និង​ជាមួយ​ប៊ីស្សព​ក្មួយ​ផង អំពី​ជម្រើស​ដ៏​សំខាន់​ដែល​នៅ​ខាងមុខ​ក្មួយ ។ សូម​អនុញ្ញាត​ឲ្យ​ប៊ីស្សព​ធ្វើជា​មិត្ត និង​ទីប្រឹក្សា​របស់​ក្មួយ ។

យើង​ដឹង​ថា ក្មួយ​មាន​ឧបសគ្គ និង​ការល្បួង​នានា​ដែល​កើតឡើង​ចំពោះ​ក្មួយៗ​ពី​គ្រប់​ទិសទី ។ យើង​ទាំងអស់​គ្នា​ត្រូវ​ប្រែចិត្ត​រាល់ថ្ងៃ ដូច​ប្រធាន​ណិលសុន​បាន​បង្រៀន​ដូច្នោះ​ដែរ ។ សូម​និយាយ​ជាមួយ​នឹង​ប៊ីស្សព​របស់​ក្មួយ​អំពី​បញ្ហា​ណាមួយ ដែល​ចៅក្រម​ទូទៅ​ម្នាក់​អាច​ជួយ​ក្មួយ​ឲ្យ​រៀបចំ​ជីវិត​តាម​របៀប​រៀបរយ​របស់​ព្រះអម្ចាស់ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់ « កិច្ចការ​ដ៏​ធំ » ដែល​ទ្រង់​មាន​សម្រាប់​ក្មួយ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។ ដូច​ប្រធាន​ណិលសុន​បាន​អញ្ជើញ​ក្មួយ សូម​ក្មួយៗ​ធ្វើ​ខ្លួន​ឲ្យ​ស័ក្ដិសម​ជា​ផ្នែក​មួយ​នៃ​កងពល​យុវវ័យ​របស់​ព្រះអម្ចាស់ !