២០២១
កូវីដ-១៩ និង​ព្រះវិហារ​បរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២១


« កូវីដ-១៩ និង​ព្រះវិហារ​បរិសុទ្ធ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

កូវីដ-១៩ និង​ព្រះវិហារ​បរិសុទ្ធ

ការ​ដកស្រង់

ព្រះវិហារ​បរិសុទ្ធ

នៅដើម​ឆ្នាំ​មុន ពីព្រោះ​តែ​ជំងឺ​រាតត្បាត​សកល កូវីដ-១៩ និង​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​ជា​ពលរដ្ឋល្អ​នៅទូទាំង​ពិភពលោក យើង​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​លំបាក​ក្នុង​ការបិទ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​ជា​បណ្តោះ​អាសន្ន ។ ក្រោយពី​ការបិទ​អស់រយៈ​ពេល​ប៉ុន្មាន​ខែ​មក យើង​បាន​ទទួល​អារម្មណ៍​ការបំផុសគំនិត​ឲ្យ​បើក​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​បន្តិចម្តងៗ ដោយមាន​វិធានការ​យ៉ាង​ប្រុងប្រយ័ត្ន ។ ឥឡូវ​នេះ ព្រះវិហារ​បរិសុទ្ធ​បាន​បើក និង​កំពុង​ប្រតិបត្តិការ​នៅក្នុង​ដំណាក់កាល​បួន ដោយ​ប្រកាន់ខ្ជាប់​តាម​បទបញ្ជា​រដ្ឋាភិបាល​ក្នុង​ស្រុក និង​ពិធីការ​សុវត្ថិភាព​យ៉ាង​តឹងតែង ។…

យើង​មាន​អំណរគុណ​ចំពោះ​សេចក្តីអំណត់​របស់​បងប្អូន និង​ការបម្រើ​ដ៏​ស្មោះស្ម័គ្រ​នៅអំឡុង​គ្រា​នៃ​ការផ្លាស់ប្តូរ និង​ដ៏​មាន​ឧបសគ្គ​នេះ ។ ខ្ញុំ​សូម​បួងសួង​ឲ្យ​បំណង​ប្រាថ្នា​របស់​បងប្អូន​ក្នុងការ​ថ្វាយបង្គំ និង​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ខ្មួលខ្មាញ់​ឡើង សម្រាប់​ពេល​ឥឡូវ និង​ជា​រៀងដរាប ។

បងប្អូន​ប្រហែល​ជា​កំពុង​ឆ្ងល់​ថា តើ​ពេល​ណា​ដែល​បងប្អូន​អាច​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​បាន ។ ចម្លើយ ៖ ព្រះវិហារបរិសុទ្ធ​របស់​បងប្អូន​នឹង​បើក នៅពេល​ដែល​បទបញ្ជា​រដ្ឋាភិបាល​ក្នុង​ស្រុក​អនុញ្ញាត​ឲ្យ ។…

ទន្ទឹម​នឹង​នេះ សូម​រក្សា​សេចក្តីសញ្ញា​របស់​បងប្អូន​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពរជ័យ​ទាំងឡាយ​ដែល​សំខាន់​បំផុត​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​បងប្អូន ។ សូម​បន្ត​នៅ​ពិត​ចំពោះ​សេចក្តី​សញ្ញា​ដែល​បងប្អូន​បាន​ធ្វើ ។

យើង​កំពុង​សាងសង់​ឥឡូវនេះ​ដើម្បី​អនាគត !…

យើង​ចង់​នាំយក​ដំណាក់​របស់​ព្រះអម្ចាស់ ឲ្យ​នៅ​កាន់តែ​ជិត​នឹង​សមាជិក​របស់​យើង ដើម្បី​សមាជិក​អាច​មាន​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​ដើម្បីចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឲ្យ​បាន​ញឹកញាប់​តាម​កាលៈទេសៈ​ហុច​ឲ្យ ។…

ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ភាពពេញលេញ ។ ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បំពេញ​ជីវិត​របស់​យើង​ជាមួយ​អំណាច និង​កម្លាំង​ដែល​ពុំ​មាន​តាម​របៀប​ផ្សេង​ទៀត​ឡើយ ។ យើង​សូម​អរព្រះគុណ​ដល់​ព្រះ​ចំពោះ​ពរជ័យ​ទាំងនេះ ។