« ការពាររដ្ឋធម្មនុញ្ញដែលបានបំផុសគំនិតដោយព្រះរបស់យើង » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំរសៀលថ្ងៃអាទិត្យ
ការពាររដ្ឋធម្មនុញ្ញដែលបានបំផុសគំនិតដោយព្រះរបស់យើង
ការដកស្រង់
នៅក្នុងគ្រាដ៏លំបាកនេះ ខ្ញុំមានអារម្មណ៍ចង់និយាយអំពីរដ្ឋធម្មនុញ្ញដ៏បំផុសគំនិតរបស់សហរដ្ឋអាមេរិក ។ រដ្ឋធម្មនុញ្ញនេះមានសារៈសំខាន់ជាពិសេសចំពោះសមាជិករបស់យើងនៅក្នុងសហរដ្ឋអាមេរិកនេះ ប៉ុន្តែវាក៏ជាកេរដំណែលរួមមួយនៃរដ្ឋធម្មនុញ្ញនៅជុំវិញពិភពលោកផងដែរ ។…
ជំនឿរបស់យើងលើការបំផុសគំនិតដ៏ទេវភាពផ្ដល់ឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយនូវការទទួលខុសត្រូវដ៏ពិសេសមួយដើម្បីគាំទ្រ និងការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងគោលការណ៏នៃរដ្ឋធម្មនុញ្ញនៅគ្រប់ទីកន្លែងដែលយើងរស់នៅ ។ យើងគួរទុកចិត្តលើព្រះអម្ចាស់ និងមានភាពវិជ្ជមានអំពីអនាគតរបស់ប្រជាជាតិនេះ ។
តើមានអ្វីខ្លះទៀតដែលពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវធ្វើ ? យើងក៏ត្រូវអធិស្ឋានសូមឲ្យព្រះអម្ចាស់ណែនាំ ហើយប្រទានពរដល់គ្រប់ប្រជាជាតិ និងមេដឹកនាំរបស់ពួកគេផងដែរ ។ នេះគឺជាផ្នែកមួយនៃមាត្រានៃសេចក្ដីជំនឿរបស់យើង ។ ពិតណាស់ ការនៅក្រោមអំណាចប្រធានាធិបតី ឬអ្នកគ្រប់គ្រង់មិនបានបង្កើតជាឧបសគ្គដល់ការបដិសេធរបស់យើងចំពោះច្បាប់ ឬគោលនយោបាយនីមួយៗឡើយ ។ វាតម្រូវឲ្យយើងត្រូវអនុវត្តឥទ្ធិពលខាងស៊ីវិលរបស់យើងដោយសន្តិភាព នៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់ដែលអនុវត្តបានរបស់យើង ។ ចំពោះបញ្ហាដែលមានការជំទាស់តវ៉ា យើងគួរស្វែងរកការសម្របសម្រួល និងការបង្រួបបង្រួម ។
មានកាតព្វកិច្ចផ្សេងទៀត ដែលជាផ្នែកនៃការគាំទ្រដល់រដ្ឋធម្មនុញ្ញដ៏បំផុសគំនិតនេះ ។ យើងគួររៀន ហើយគាំទ្រដល់ គោលការណ៍ ដ៏បំផុសគំនិតនៃរដ្ឋធម្មនុញ្ញ ។ យើងគួរស្វែងរក ហើយគាំទ្របុគ្គលល្អ និងឈ្លាសវៃដែលនឹងគាំទ្រដល់គោលការណ៍ទាំងនោះនៅក្នុងសកម្មភាពរបស់ពួកគេជាសាធារណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១០ ) ។ យើងគួរតែធ្វើជាពលរដ្ឋដែលមានចំណេះដឹងដែលសកម្ម ក្នុងការធ្វើឲ្យឥទ្ធិពលរបស់យើងមាននៅក្នុងកិច្ចការសង្គម ។