២០២១
ដំណើរ​ផ្ទាល់​ខ្លួន​នៃ​កូន​របស់​ព្រះ
ខែ ឧសភា ឆ្នាំ ២០២១


« ដំណើរ​ផ្ទាល់​ខ្លួន​នៃ​កូន​របស់​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

ដំណើរ​ផ្ទាល់​ខ្លួន​នៃ​កូន​របស់​ព្រះ

ការ​ដកស្រង់

ទារក

មនុស្ស​ម្នាក់ៗ​ដែល​មក​ផែនដី​នេះ​គឺ​ជា​បុត្រា ឬ​បុត្រី​ដ៏​ពិសេស​របស់​ព្រះ ។ ដំណើរ​ផ្ទាល់ខ្លួន​របស់​យើង​ពុំ​បាន​ចាប់ផ្ដើម​នៅពេល​ចាប់កំណើត​នោះទេ ។ មុន​ពេល​យើង​កើត​មក យើង​បាន​នៅ​ជាមួយ​គ្នា​ក្នុង​ពិភព​មួយ​នៃ​ការរៀបចំ ជា​កន្លែង​ដែល​យើង « បាន​ទទួល​មេរៀន​មុន​ដំបូង [ របស់​យើង ] នានា នៅ​ពិភព​នៃ​ពួក​វិញ្ញាណ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៦ ] ។…

ក្នុង​នាមជា​កូនចៅ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ យើង​ស្រឡាញ់ គោរព បីបាច់ ការពារ និង​ស្វាគមន៍​វិញ្ញាណ​ទាំងនោះ​ដែល​កំពុង​មក​ពី​ពិភព​មុន​ជីវិត​នេះ ។…

… ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី​… បាន​មាន​ប្រសាសន៍​ថា «… ការរម្លូត​កូន​គឺជា​អំពើ​អាក្រក់ ឃោរឃៅ ​… ដែល​កំពុង​តែ​រាលដាល​នៅ​ពាសពេញ​ផែនដី » ។

… ចូរ​យើង​ចែកចាយ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​របស់​យើង​អំពី​ភាពបរិសុទ្ធ​នៃ​ជីវិត ជាមួយ​នឹង​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ការសម្រេច​ចិត្ត​នៅក្នុង​សង្គម ។ ពួកគេ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​យើង​ជឿ ប៉ុន្តែ​យើង​អធិស្ឋាន​ថា ពួកគេ​នឹង​យល់​កាន់តែ​ពេញលេញ​ពី​មូលហេតុ ដែល​សម្រាប់​យើង ការសម្រេច​ចិត្ត​ទាំងនេះ​គឺ​ល្អ​លើស​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​ចង់​បាន​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​ទៅទៀត ។…

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដំណើរ​របស់​យើង​ផ្ទាល់ ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ ពុំ​បាន​ចាប់ផ្ដើម​នៅ​ដង្ហើម​ដំបូង​ដែល​ចូល​ក្នុង​សួត​របស់​បងប្អូន​នោះ​ទេ ហើយ​វា​នឹង​មិន​បញ្ចប់​នៅពេល​បងប្អូន​ដក​ដង្ហើម​ចុងក្រោយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ដែរ ។

សូម​យើង​ចងចាំ​ជានិច្ច​ថា កូន​វិញ្ញាណ​ម្នាក់ៗ​របស់​ព្រះ នឹង​មក​ផែនដី​នេះ​តាម​ដំណើរ​ផ្ទាល់​ខ្លួន​របស់​គាត់​ផ្ទាល់ ។ ចូរ​យើង​ស្វាគមន៍​ពួកគេ ការពារ​ពួកគេ ហើយ​ស្រឡាញ់​ពួកគេ​ជានិច្ច ។ កាលដែល​បងប្អូន​ទទួល​យក​កូន​ដ៏​មាន​តម្លៃ​ទាំងនេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​ពួកគេ​នៅក្នុង​ដំណើរ​ដ៏​អស់កល្ប​របស់​ពួកគេ ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន ហើយ​ចាក់​សេចក្ដី​ស្រឡាញ់ និង​ការយល់ព្រម​របស់​ទ្រង់​មក​លើ​បងប្អូន ។