« កំហឹងចំពោះភាពអយុត្តិធម៌ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំរសៀលថ្ងៃសៅរ៍
កំហឹងចំពោះភាពអយុត្តិធម៌
ការដកស្រង់
ភាពអយុត្តិធម៌ហាក់ដូចជាមិនត្រូវគ្នានឹងភាពពិតនៃព្រះវរបិតាសួគ៌ដែលពេញដោយក្តីសប្បុរស និងក្តីស្រឡាញ់ឡើយ ។ ប៉ុន្តែ ទ្រង់គឺមានពិតប្រាកដមែន ទ្រង់មានព្រះទ័យល្អ ហើយទ្រង់មានក្តីស្រឡាញ់ដ៏ឥតខ្ចោះចំពោះបុត្ររបស់ទ្រង់ម្នាក់ៗ ។…
ពេលខ្លះ ភាពអយុត្តិធម៌មិនអាចពន្យល់បានទេ ។ ភាពអយុត្តិធម៌ដែលមិនអាចពន្យល់បាននោះគឺជាកំហឹង ។… ជីវិតរមែងស្លាប់គឺជាប់ទាក់ទងនឹងភាពអយុត្តិធម៌ ។…
… ខ្ញុំសូមប្រកាសដោយអស់ពីដួងចិត្តខ្ញុំថា ព្រះយេស៊ូវគ្រីស្ទមានព្រះប្រាជ្ញាញាណដឹងទាំងពីភាពអយុត្តិធម៌ ហើយទាំងមានព្រះចេស្តាក្នុងការប្រទាននូវដំណោះស្រាយផងដែរ ។… ទ្រង់ញាណដឹងពីអ្វីដែលយើងកំពុងជួបប្រទះយ៉ាងឥតខ្ចោះ ។…
… នៅក្នុងភាពអស់កល្បជានិច្ច ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងដោះស្រាយភាពអយុត្តិធម៌ទាំងអស់ ។ យើងពិតជាចង់ដឹង តាមរបៀបណា និង នៅពេលណា ។ តើ ទ្រង់ទាំងទ្វេនឹងធ្វើបែបនោះដោយរបៀបណា ? តើនៅពេលណា ដែលទ្រង់ទាំងទ្វេធ្វើបែបនេះ ? ចំពោះចំណេះដឹងរបស់ខ្ញុំ ទ្រង់ទាំងទ្វេពុំបានបើកសម្តែង ដោយរបៀបណា ឬ នៅពេលណានោះទេ ។ អ្វីដែលខ្ញុំដឹងគឺថាទ្រង់ទាំងទ្វេ នឹងធ្វើ ។…
យើងអាចព្យាយាមទុកសំណួររបស់យើងអំពី ដោយរបៀបណា និង នៅពេលណា មួយអន្លើសិន ហើយផ្តោតទៅលើការអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។…
នៅពេលយើងអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងក៏គួរតែខិតខំប្រែក្លាយដូចជាទ្រង់ផងដែរ ។ បន្ទាប់មក យើងប្រាស្រ័យទាក់ទងអ្នកដទៃដោយក្តីអាណិតអាសូរ ហើយព្យាយាមជៀសវាងភាពអយុត្តិធម៌ដែលយើងរកឃើញ ។…
សូមកុំបណ្តោយឲ្យភាពអយុត្តិធម៌ធ្វើឲ្យបងប្អូនរឹងទទឹង ឬបំបាត់សេចក្តីជំនឿរបស់បងប្អូនលើព្រះឡើយ ។ ផ្ទុយទៅវិញ សូមទូលសូមជំនួយពីព្រះ ។ បង្កើនការដឹងគុណរបស់បងប្អូន និងពឹងផ្អែកលើព្រះអង្គសង្គ្រោះ ។…
… សេចក្តីជំនឿរបស់បងប្អូនលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងទទួលបានរង្វាន់ច្រើនជាងបងប្អូនគិតដល់ទៅទៀត ។ ភាពអយុត្តិធម៌ទាំងអស់—ជាពិសេស កំហឹងចំពោះភាពអយុត្តិធម៌—នឹងត្រូវបានឧទ្ទិសដើម្បីជាប្រយោជន៍ដល់បងប្អូន ។