« ការសន្ទនាដែលចាំបាច់ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ការសន្ទនាដែលចាំបាច់
ការដកស្រង់
យើងមិនអាចរង់ចាំឲ្យការប្រែចិត្តជឿកើតឡើងចំពោះកូនៗរបស់យើងទេ ។ ការប្រែចិត្តជឿដោយចៃដន្យគឺ មិនមែន ជាគោលការណ៍នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទេ ។ ការប្រែក្លាយដូចជាព្រះអង្គសង្រ្គោះរបស់យើងពុំមែនកើតឡើងដោយចៃដន្យទេ ។ ការស្រឡាញ់ ការបង្រៀន និងការថ្លែងទីបន្ទាល់ដោយចេតនាពិត អាចជួយកុមារចាប់ផ្តើមតាំងពីនៅតូច ដើម្បីស្គាល់ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធមានសារៈសំខាន់ណាស់ចំពោះទីបន្ទាល់ និងការប្រែចិត្តជឿរបស់កូនៗយើងទៅលើព្រះយេស៊ូវគ្រីស្ទ ។…
សូមពិចារណាតម្លៃនៃការសន្ទនាជាគ្រួសារអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាការសន្ទនា ដ៏ចាំបាច់ ដែលអាចយាងអញ្ជើញព្រះវិញ្ញាណ ។ នៅពេលយើងមានការសន្ទនាបែបនោះជាមួយកូនៗរបស់យើង គឺយើងជួយពួកគេបង្កើតគ្រឹះ « ដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណា [ ពួកគេ ] សង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » [ ហេលេមិន ៥:១២ ] ។
ការពិភាក្សាដ៏សំខាន់ទាំងនេះអាចដឹកនាំកូនៗឲ្យ ៖
-
យល់គោលលទ្ធិនៃការប្រែចិត្ត ។
-
មានសេចក្ដីជំនឿលើព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
-
ជ្រើសយកពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលមានអាយុប្រាំបីឆ្នាំ ។
-
ហើយអធិស្ឋាន « និងដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៨ ] ។…
កាលដែលកុមាររៀន ហើយរីកចម្រើន នោះជំនឿរបស់ពួកគេនឹងផ្លាស់ប្តូរ ។ ប៉ុន្តែកាលពួកគេបានបំពាក់ដោយត្រឹមត្រូវ នោះពួកគេអាចរីកចម្រើននៅក្នុងសេចក្តីជំនឿ សេចក្តីក្លាហាន ទោះបីជួបប្រទះការប្រឆាំងដ៏ខ្លាំងក្តី ។
អាលម៉ាបានបង្រៀនយើងឲ្យ « ប្រុងប្រៀបចិត្តគំនិតរបស់កុមារ » [ អាលម៉ា ៣៩:១៦ ] ។ យើងកំពុងរៀបចំជំនាន់ដែលកំពុងពេញវ័យ ដើម្បីធ្វើជាអ្នកការការពារនៃសេចក្តីជំនឿនៅអនាគត ដើម្បីយល់ថា « [ ពួកគេ ] បានសេរីភាព ដើម្បីធ្វើអ្វីៗសម្រាប់ [ ខ្លួនរបស់ពួកគេ ]—គឺដើម្បីរើសយកផ្លូវទៅឯសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច ឬក៏ផ្លូវទៅឯជីវិតដ៏នៅអស់កល្បជានិច្ចវិញ » [ នីហ្វៃទី២ ១០:២៣ ] ។ កុមារគួរទទួលបានការយល់ដឹងពីសេចក្តីពិតដ៏មហិមានេះ ៖ ភាពអស់កល្បជានិច្ចមិនមែនជារឿងដែលត្រូវធ្វើខុសនោះទេ ។
សូមឲ្យការន្យាដ៏ចាំបាច់ ប៉ុន្តែមានលក្ខណៈសាមញ្ញរបស់យើងជាមួយកុមារយើង ជួយពួកគេឲ្យមាន « អំណរចំពោះ ព្រះបន្ទូល អំពីជីវិតដ៏នៅអស់កល្បជានិច្ច » ឥឡូវនេះ ដើម្បីពួកគេបានរីករាយនឹង « ជីវិតដ៏នៅអស់កល្បជានិច្ចនៅឯនាបរលោក គឺជាសិរីល្អដ៏នៅអមត » [ ម៉ូសេ ៦:៥៩; ការគូសបញ្ជាក់បានបន្ថែម ] ។