២០២១
ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន
ខែ ឧសភា ឆ្នាំ ២០២១


« ព្រះគ្រីស្ទ​មាន​ព្រះ​ជន្មរស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹង​រើ​ភ្នំ​ចេញ​បាន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន

ការ​ដកស្រង់

ព្រះយេស៊ូវ​គ្រីស្ទ

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​នៃ​ជំនឿ​ទាំងអស់ និង​ជា​របៀប​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ។…

អ្វីៗ​គ្រប់យ៉ាង​ដែល​ល្អ​ក្នុង​ជីវិត—គ្រប់​ពរជ័យ​ដែល​សំខាន់​ដ៏​អស់កល្ប—ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ ។ ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​យើង ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដឹកនាំ​យើង ។…

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​ឲ្យ​បងប្អូន​គ្រប់រូប​នៅ​ព្រឹក​បុណ្យ​អ៊ីស្ទើរ​នេះ​សូម​ឲ្យ ចាប់ផ្ដើម​ថ្ងៃនេះ ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ តាមរយៈ​សេចក្ដី​ជំនឿ​របស់​បងប្អូន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បង្កើន​សមត្ថភាព​របស់​បងប្អូន​ឲ្យ​រើ​ភ្នំ​ក្នុង​ជីវិត​របស់​បងប្អូន​បាន ។…

ភ្នំ​របស់​បងប្អូន​អាច​ជា​ភាពឯកោ ភាពសង្ស័យ ជំងឺ ឬ​បញ្ហា​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត ។ ភ្នំ​របស់​បងប្អូន​អាច​មានខុសៗ​គ្នា ប៉ុន្ដែ​ចម្លើយ​ចំពោះ​ឧបសគ្គ​នីមួយៗ​របស់​បងប្អូន​គឺ ត្រូវ​បង្កើន​សេចក្ដី​ជំនឿ​របស់​បងប្អូន ។…

… ខ្ញុំ​សូម​ផ្ដល់​យោបល់​ចំនួន​ប្រាំ ដើម្បី​ជួយ​បងប្អូន​ឲ្យ​អភិវឌ្ឍ​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​នោះ ។

ទីមួយ សូម សិក្សា ។…

ទីពីរ សូម​ជ្រើសរើស​ដើម្បី ជឿ លើ​ព្រះយេស៊ូវ​គ្រីស្ទ ។…

ទីបី សូម ធ្វើ​សកម្មភាព ដោយ​ជំនឿ ។…

ទីបួន សូម ទទួលទាន​ពិធីបរិសុទ្ធ​ពិសិដ្ឋ ដោយ​ភាពស័ក្ដិសម ។…

ហើយ​ទីប្រាំ ចូរ ទូល​សូម ជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។…

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា អំណាច​ដ៏​ធំ​បំផុត ដែល​យើង​មាន​នៅក្នុង​ជីវិត​នេះ ។ ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នកណា​ដែល​ជឿ [ សូមមើល ម៉ាកុស ៩:២៣ ] ។

សេចក្ដី​ជំនឿរបស់​បងប្អូន​ទៅលើ​ទ្រង់ ដែល​ចម្រើន​ឡើង នឹង​រើ​ភ្នំ​ចេញ—មិន​មែន​ជា​ភ្នំ​ថ្ម​ដែល​ធ្វើឲ្យ​ផែនដី​នេះ​ស្រស់ស្អាត​នោះ​ទេ—តែ​ជា​ភ្នំ​នៃ​ទុក្ខសោក​ក្នុង​ជីវិត​របស់​បងប្អូន​វិញ ។ សេចក្ដី​ជំនឿ ដ៏​លូតលាស់ របស់​បងប្អូន​នឹង​ជួយ​បងប្អូន​ឲ្យ​បង្វែរ​ឧបសគ្គ​ទៅជា​ការរីកចម្រើន និង​ឱកាស​ដ៏មិន​អាច​ប្រៀបផ្ទឹម​បាន​វិញ ។

នៅ​ថ្ងៃអាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ដោយ​មាន​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ ខ្ញុំ​សូម​ប្រកាសជា​សាក្សី​ថា ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ពិតជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ។ ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​កូនចៅ​ទាំងអស់​របស់​ព្រះ មិន​ថា​ពួកគេ​រស់នៅ​ទីណា​នោះទេ ។ ដោយ​មាន​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ យើង​អាច​រើ​ភ្នំ​ទាំងឡាយ​ចេញពី​ក្នុង​ជីវិត​របស់​យើង​បាន ។