« នោះមិនមែនដូចជាលោកីយ៍ឲ្យទេ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២១ ។
សម័យប្រជុំរសៀលថ្ងៃសៅរ៍
នោះមិនមែនដូចជាលោកីយ៍ឲ្យទេ
ការដកស្រង់
អំពើហឹង្សា និងជម្លោះនឹងក្លាយជាលក្ខណៈមួយគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងនៅថ្ងៃចុងក្រោយ ។…
បងប្អូនប្រុសស្រីយើងមើលឃើញជម្លោះ កំហឹង និងការគ្មានភាពរាបសាជាទូទៅនៅជុំវិញយើង ។…
… ដូច្នេះក្នុងបុណ្យអ៊ីស្ទើរនេះ សូមព្យាយាមអនុវត្តសេចក្តីសុខសាន្តជារបៀបផ្ទាល់ខ្លួនមួយ ដោយអនុវត្តព្រះគុណ និងការព្យាបាលនៃដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទចំពោះខ្លួនយើង គ្រួសារយើង និងអស់អ្នកដែលយើងអាចឈោងទៅជួយនៅជុំវិញយើង ។
… យើងត្រូវការអ្វីដែលខគម្ពីរហៅថា « អំណាចទាំងឡាយនៃស្ថានសួគ៌ » ប៉ុន្តែដើម្បីទទួលបានអំណាចទាំងនេះ យើងត្រូវតែរស់នៅតាមអ្វីដែលខគម្ពីរហៅថា « គោលការណ៍នៃសេចក្តីសុចរិត » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦ ] ។…
… គោលការណ៍នៃសេចក្ដីសុចរិតដែលរាប់បញ្ចូលទាំងគុណធម៌ដូចជាការស៊ូទ្រាំ ការអត់ធ្មត់ ការទន់ភ្លន់ និងការស្រឡាញ់ស្មោះត្រង់ ។ អវត្តមាននៃគោលការណ៍ទាំងនោះ វាច្បាស់ជានាំឲ្យយើងជួបនឹងជម្លោះ និងភាពខឹងសម្បារមិនខាន ។…
…ថ្ងៃស្អែកគឺជាថ្ងៃបុណ្យអ៊ីស្ទើរ ជាពេលសម្រាប់គោលការណ៍សុចរិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ « បុណ្យរំលង » —យកឈ្នះលើការទាស់ទែងគ្នា និងជម្លោះ យកឈ្នះលើភាពអស់សង្ឃឹម និងការធ្លាក់ទឹកចិត្ត ហើយទីបំផុតគឺឈ្នះលើសេចក្តីស្លាប់ ។…
ទោះជាមានការក្បត់ និងឈឺចាប់ ទោះជាមានការធ្វើទុក្ខបុកម្នេញ និងភាពសាហាវឃោរឃៅ និងរែកអំពើបាប និងទុក្ខព្រួយនៃគ្រួសារមនុស្សលោកទាំងអស់ក៏ដោយ ក៏ព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅអាចទតឃើញផ្លូវដ៏វែងឆ្ងាយនៃជីវិតរមែងស្លាប់នេះ ទ្រង់ទតឃើញយើងនៅចុងសប្ដាហ៍នេះ រួចមានបន្ទូល ៖ « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » [ យ៉ូហាន ១៤:២៧ ] ។ សូមឲ្យមានពរជ័យ អំណររីករាយ និងភាពសុខសាន្តក្នុងថ្ងៃបុណ្យអ៊ីស្ទើរ ។