២០២១
នៅក្នុង សាន់ឌីអាហ្គូ ស. រ. អា.
ខែ កក្កដា ឆ្នាំ ២០២១


« នៅក្នុង សាន់ឌីអាហ្គូ ស. រ. អា. » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ២០–២១ ។

របៀប​ដែល​យើង ថ្វាយ​បង្គំ

នៅក្នុង សាន់ឌីអាហ្គូ ស. រ. អា.

សាន់ឌីអាហ្គូ

រូបថត​មក​ពី Getty Images

យុវជន​ជាមួយ​ជ្រូក

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ ឈេស ប៊ី ។ ខ្ញុំមាន​អាយុ ១៤ ឆ្នាំ ហើយ​ខ្ញុំ​រស់នៅ សាន់ឌីអាហ្គូ ។ សាន់ឌីអាហ្គូ គឺ​ស្ថិត​នៅ​ចុង​ខាង​ត្បូង​នៃ​រដ្ឋ កាលីហ្វ័រញ៉ា ស. រ. អា. ។ ទេសភាព​ពិត​ជា​ប្លែក​ណាស់ ។ សាន់ឌីអាហ្គូ មាន​កំពង់ផែ ខ្ពង់រាប ​ជ្រលងភ្នំ ជ្រលងជ្រោះ និង​កូនភ្នំ ។ ជា​ធម្មតា វា​មាន​អាកាសធាតុក្ដៅ ហើយ​មាន​ពន្លឺ​ថ្ងៃ​ពេញ​មួយ​ឆ្នាំ ។

ជួប​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ខ្ញុំ

ក្រុមគ្រួសារ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​

ក្រុមគ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​រស់នៅ​លើ​ជួរ​ភ្នំ​សាន់ឌីអាហ្គូ ។ ខ្ញុំ​រស់នៅ​ជាមួយ​ម្ដាយ​របស់​ខ្ញុំ ប្អូនស្រី​ខ្ញុំ​អាយុ ១០ ឆ្នាំ ឈ្មោះ ភេសលី និង អាប៊ូលីតូ និង អាប៊ូលីតា ( លោកតា និង​លោកយាយ ) របស់​ខ្ញុំ ។ យើង​រស់នៅ​ក្នុង​កសិដ្ឋាន​មួយ​ដែល​មាន​សត្វ​ជា​ច្រើន ។ យើង​ព្យាយាម​រស់នៅ​តាម​បែបផែន​ជីវិត​មួយ​ដែល​សាមញ្ញ​ជា​ខ្លាំង ហើយ​តាម​ទំនៀមទម្លាប់​ចាស់បុរាណ ។

ឥន្ទនូ​លើ​ទេសភាព​ជនបទ

ការធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់​ពិសេស

យុវជន

អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក កូវីដ-១៩ ថ្ងៃ​អាទិត្យ​អាច​ក្លាយ​ជា​រឿង​សាមញ្ញ​ពេក​នៅ​ផ្ទះ នៅលើ​សាឡុង​របស់​យើង និង​នៅក្នុង​សម្លៀក​បំពាក់​ដ៏​ស្រួល ។ ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ ដើម្បី​ប្រាកដ​ថា​ថ្ងៃ​អាទិត្យ​គឺ​ពិសេស ។ ខ្ញុំ​បាន​សម្រេច​ចិត្ត ធ្វើ​ថាស​សាក្រាម៉ង់​មួយ​សម្រាប់​ក្រុមគ្រួសារ​របស់​ខ្ញុំ​ផ្ទាល់ ទុក​ជា​គោលដៅ​ខាង​វិញ្ញាណ​មួយ​របស់​ខ្ញុំ សម្រាប់​កម្មវិធី កុមារ និង​យុវវ័យ ថ្មី ។

យុវជន​នៅ​រោងជាង

ដំបូង ខ្ញុំ​បាន​យក​ឈើ​មួយ​បន្ទះ ហើយ​ខួង​ប្រហោង​មួយ​ចំនួន​នៅ​មួយ​ចំហៀង​សម្រាប់ដាក់​ពែង ។ បន្ទាប់​មក ខ្ញុំ​បាន​ឆ្លាក់​ចេញ​ជា​ថាស​នៅ​មួយ​ចំហៀង​ទៀត​សម្រាប់​នំប៉័ង ។ អាប៊ូលីតា របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ខាត់​វា ទាល់តែ​វា​ឡើង​រលោង​ឥត​ខ្ចោះ ។ បន្ទាប់​មក យើង​បាន​ភ្ចាប់​ដៃ ហើយ​បាន​បិទ​ឈើ ។

ថាស​សាក្រាម៉ង់​ធ្វើ​ដោយ​ខ្លួនឯង

ថ្ងៃ​អាទិត្យ​ទីមួយ ដែល​យើង​បាន​ទៅ​រៀបចំ​សម្រាប់​ពិធី​សាក្រាម៉ង់ ហើយ​យើង​មិន​អាច​រកបាន​ពែង​ដែល​ត្រូវ​នឹង​ប្រហោង​នៅលើ​ថាស​នោះ​ទេ ។ យើង​ទាំងអស់​គ្នា​បាន​រកមើល​ហើយ​រកមើល​ទៀត​អស់​ជា​ច្រើន​ម៉ោង ។ មួយ​រយៈ​ក្រោយ​មក ខ្ញុំ​បាន​សម្រេច​ចិត្តថា ទោះ​ជា​មាន ឬ​គ្មាន​ពែង​ដែល​ត្រូវ​ឥត​ខ្ចោះ ក៏ដោយ​ក៏​យើង​នៅតែ​ទទួល​ទាន​សាក្រាម៉ង់​ដែរ ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​រឿង​នេះ​មក​រារាំង​យើង​ពី​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​បាន​ឡើយ ។

នៅ​ថ្ងៃ​អាទិត្យ​នោះ ពេល​ដែល​យើង​បាន​ទទួល​ទាន​សាក្រាម៉ង់ យើង​បាន​មាន​ភាពស្ងៀមស្ងាត់ មាន​គោលបំណង និង​គារវភាព​ជាងមុន ។ ខ្ញុំ​បាន​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាមួយ​នឹង​គោលដៅ​នោះ ដែល​ខ្ញុំ​បាន​ដាក់ ហើយ​សម្រេច​បាន ។ ខ្ញុំ​ដឹង ហើយ​អាច​ទទួល​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្ញុំ ចំពោះ​គោលដៅ​របស់​ខ្ញុំ និង​ជម្រើស​ដែល​ចូលរួម​ក្នុង​គោលដៅ​នោះ ។