« ការរក្សាសេចក្តីសន្យារបស់យើង » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ៣២ ។
ពាក្យចុងក្រោយ
ការរក្សាសេចក្តីសន្យារបស់យើង
ដកស្រង់ចេញពី សុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៩ ។
នាពេលល្ងាចមួយកាលខ្ញុំនៅក្មេង ម្ដាយរបស់ខ្ញុំបានអង្គុយជាមួយខ្ញុំនៅចុងគ្រែរបស់គាត់ ហើយនិយាយចំៗអំពីសារៈសំខាន់ ក្នុងការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ គាត់បានមើលចំកែវភ្នែករបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា សម្ដីរបស់គាត់ចាក់ទម្លុះបេះដូងរបស់ខ្ញុំ ៖ « សន្យានឹងម៉ាក់ថ្ងៃនេះមក រូននី ថាកូននឹងរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃជានិច្ច »។ ខ្ញុំបានធ្វើការសន្យានោះជាមួយគាត់យ៉ាងមុតមាំ ហើយខ្ញុំបានរក្សាវារាប់ឆ្នាំមកហើយ ។
ខ្ញុំបានធ្វើការសម្រេចចិត្តជាមុន ដើម្បីធ្វើតាមច្បាប់របស់ព្រះ ហើយខ្ញុំមិនដែលបកក្រោយឡើយ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វីដែលយើងមានព្រះបន្ទូល ប៉ុន្តែកាលណាអ្នករាល់គ្នា មិនប្រព្រឹត្តតាមអ្វីដែលយើងមានព្រះបន្ទូលទេ នោះអ្នករាល់គ្នាពុំមានសេចក្តីសន្យាឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១០ ) ។
ក្នុងនាមជាសាវកម្នាក់របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាពីសេចក្ដីសន្យា និងសេចក្ដីសញ្ញាដែលបងប្អូនចុះជាមួយព្រះអម្ចាស់ និងមនុស្សដទៃទៀត ដោយ ភាពទៀងត្រង់ ដ៏អស្ចារ្យ ដោយដឹងថា សម្ដីរបស់បងប្អូនគឺជាចំណងរបស់បងប្អូន ។ ខ្ញុំសូមសន្យានឹងបងប្អូនថា កាលណាបងប្អូនធ្វើដូច្នេះ ព្រះអម្ចាស់នឹងស្ថាបនាពាក្យសម្ដីរបស់បងប្អូន ហើយ យល់ព្រម តាមទង្វើរបស់បងប្អូន កាលបងប្អូនខិតខំដោយ ឧស្សាហ៍មិនហត់នឿយ ដើម្បីកសាងជីវិតរបស់បងប្អូន គ្រួសាររបស់បងប្អូន និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ទ្រង់នឹងគង់ជាមួយបងប្អូន ហើយបងប្អូនអាចមើលទៅមុខដោយទំនុកចិត្តថា « នឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យ [ បងប្អូន ] អាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » (ម៉ូសាយ ២:៤១ ) ។