២០២១
តើ​នគរ​សេឡេស្ទាល​មាន​លក្ខណៈ​បែប​ណា ?
ខែ កក្កដា ឆ្នាំ ២០២១


« តើ​នគរ​សេឡេស្ទាល​មាន​លក្ខណៈ​បែប​ណា ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ៣១ ។

ចំទៅ​នឹង​គោលដៅ

តើ​នគរ​សេឡេស្ទាល​មាន​លក្ខណៈ​បែប​ណា ?

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​នគរ​សេឡេស្ទាល

សិរីល្អ​តាម​កម្រិត ដោយ អានី ហែនរី

ទោះបី​ជា​យើង​អាច​នឹង​មិន​មាន​ព័ត៌មាន​លម្អិត​ទាំងអស់ អំពី​នគរ​សេឡេស្ទាល​ក្ដី ក៏​ព្រះអម្ចាស់​បាន​បើក​បង្ហាញ​សេចក្ដី​ពិត​ដ៏​មាន​អានុភាព​មួយ​ចំនួន​អំពី​វា​ផងដែរ ។ នេះ​គឺ​ចំណុច​មួយ​ចំនួន​ដែល​យើង​ដឹង ៖

  • ដើម្បី​រស់នៅ​ទីនោះ មានន័យ​ថា រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ជាមួយ​នឹង​រូបកាយ​ដែល​បាន​រស់ឡើង​វិញ​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​រស់នៅ​ក្នុង​ជីវិត​ដែល​ពួក​ទ្រង់​មាន ។ ជីវិត​នេះ​គឺ​ជា « ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ( ម៉ូសាយ ២:៤១ ) និង « សេចក្ដី​អំណរដ៏​ពោរពេញ » ( នីហ្វៃទី៣ ២៨:១០ ) ។

  • អស់​អ្នក​ដែល​រស់នៅ​ទីនោះ​ត្រូវបាន « ធ្វើ​ឲ្យល្អ​ឥត​ខ្ចោះ​តាម​រយៈ​ព្រះ​យេស៊ូវ » និង « គ្រប់ទាំង​អស់​ជា​របស់​ផង​ពួក​គេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥៩, ៦៩ ) ។

  • វា​មាន​សិរី​ល្អ​ដ៏​អស្ចារ្យ​បំផុត​ជាង​នគរ​ណាៗ​ទាំងអស់ ។ សិរីល្អ​របស់​វា​ត្រូវបាន​ប្រដូច​ទៅ​នឹង​ពន្លឺ​នៃ​ព្រះអាទិត្យ ។

  • ប្រភេទ​នៃ​ចំណង​ទាក់ទង​ដូច​គ្នា​នោះ ដែល​យើង​មាន​នៅ​ទីនេះ នឹង​មាន​នៅ​ទីនោះ​ដែរ រួម​ទាំង​ចំណង​ទាក់ទង​ក្រុមគ្រួសារ ប៉ុន្តែ​ចំណងទាក់ទង​ទាំងនោះ​នឹង « រួបរួម​ដោយ​សិរី​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » (គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២) ។

  • វា​មាន​បី​កម្រិត ។ កម្រិត​ខ្ពស់​ជាង​គេ គឺ​ជា​កន្លែង​កាល​ដែល​មនុស្ស​នៅមាន​ជីវិត​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ក្នុង​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​មួយ ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤ ) ។

  • ផែនដី​នេះ​នឹង​ទទួល​នូវ​សិរីល្អ​នៃ​សេឡេស្ទាល ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:១៧–២០ ) ។