« ចំណតសប្បាយៗ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២១ ទំព័រ ២៨–២៩ ។
ចំណត សប្បាយៗ
ពេលជប់លៀង រកផ្លូវខ្វាត់ខ្វែង
បងប្អូនទាំងបីនាក់នេះ ម្នាក់ៗត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងនេះ ដើម្បីចែកសំបុត្រអញ្ជើញសម្រាប់ពិធីខួបកំណើត ៩០ ឆ្នាំ របស់ជីដូនពួកគេ ។ តើបងប្អូនអាចជួយពួកគេឲ្យរកផ្លូវបី ដើម្បីឆ្លងកាត់ផ្លូវខ្វាត់ខ្វែងដែលនាំទៅដល់គ្រប់ផ្ទះ ដែលមានដំបូលពណ៌ក្រហមបានដែរឬទេ ប៉ុន្តែបងប្អូនពីរនាក់ផ្សេងទៀតមិនត្រូវដើរតាមផ្លូវដូចគ្នានេះទេ ?
សំណួរ អំពីប្រធានណិលសុន
ចាំមើលថា តើបងប្អូនធ្វើបានល្អប៉ុណ្ណា នៅក្នុងសំំណួរត្រូវ ឬខុសនេះអំពីប្រធាន រ័សុល អិម ណិលសុន ។
ត្រូវ ឬ ខុស ?
-
ដើម្បីជួយដល់ឪពុកម្ដាយលោក ដែលមិនមែនជាសមាជិកសកម្មនៃសាសនាចក្រ ឲ្យរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ នោះលោកបានបោកដបស្រាទាំងអស់របស់ឪពុកម្ដាយលោកចោល និងបានចាក់ស្រាចោល ។
-
លោកជាវេជ្ជបណ្ឌិតវះកាត់ខួរក្បាល ។
-
លោកបានជួយបង្កើតម៉ាស៊ីនបេះដូង-សួត ។
-
ប្រធាន ណិលសុន បានធ្វើការវះកាត់បេះដូងចំហរដំបូងគេបំផុតនៅក្នុងរដ្ឋយូថាហ៍ ។
-
លោកមានកូនប្រុសប្រាំបួននាក់ និងកូនស្រីម្នាក់ ។
-
លោកមានសំឡេងយ៉ាងឥតខ្ចោះ ។
-
លោកបានធ្វើការវះកាត់បេះដូងជូនដល់អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែលក្រោយមកបានក្លាយជាប្រធាននៃសាសនាចក្រ ។
-
មានម្ដងនោះ លោកស្ទើរតែលង់ទឹកនៅក្នុងការធ្វើដំណើរមួយតាមក្បូនជាក្រុមគ្រួសារ ។
-
លោកតែងតែចង់រៀនពីរបៀបជិះស្គីទឹកកក ប៉ុន្តែមិនដែលមានពេលរៀនទេ ។
-
ដោយសារតែការផ្ទុះសង្គ្រាមឡើង នោះប្រធាន ណិលសុន មិនបានបម្រើបេសកកម្មពេញម៉ោងនោះទេ ។
រឿងកំប្លែង
ចម្លើយ
សំណួរអំពីប្រធាន ណិលសុន ១ ។ ត្រូវ ។ ២. ខុស—លោកជាវេជ្ជបណ្ឌិតវះកាត់បេះដូង ។ ៣. ត្រូវ ។ ៤. ត្រូវ ។ ៥. ខុស—លោកមានកូនស្រីប្រាំបួនអ្នក និងកូនប្រុសម្នាក់ ! ៦. ត្រូវ ។ ៧. ត្រូវ ។ ៨. ត្រូវ ។ ៩. ខុស—លោកជាអ្នកជិះស្គីទឹកកកដ៏សកម្មក្នុងមួយជីវិតលោក ។ ១០. ត្រូវ