ឆ្នាំ ២០២១
ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់
ខែ កក្កដា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ

ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧–៨០

article on missionary callings

ដូចជា យ៉ារេឌ ខារតើរ និង ស្ទេផាន ប៊ើរណែត ដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៩ និង ៨០ ) ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​សម័យ​ទំនើប​ក៏​ត្រូវការ​សាក្សី​មួយ​ដែល​ប្រាប់​ថា ពួកគេ​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​រាប់​ពាន់​នាក់​ត្រូវ​ប្ដូរ​ការហៅ​បេសកកម្ម​របស់​ពួកគេ ដោយសារតែ​វីរុស​កូរ៉ូណា ។ ឧទាហរណ៍ ឃើទីស និង រ៉ាម៉ូណា មិលលើរ ត្រូវបាន​ចាត់តាំង​ទៅកាន់​បេសកកម្ម​ថ្មី​មួយ​ដោយសារតែ​វីរុស​នេះ ។ ពួកគេ​បាន​ថ្លែង​ទីបន្ទាល់​ថា « យើង​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​ថា វា​មិនមាន​បញ្ហា​ទេ ទោះ​យើង​បម្រើ​នៅ​កន្លែង​ណា​ក៏​ដោយ ប៉ុន្ដែ​យើង​មាន​ឆន្ទៈ​ដើម្បី​បម្រើ ។ នៅពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ​ដឹកនាំ​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​ធ្វើឲ្យ​យើង​មាន​ភាពស័ក្ដិសម​សម្រាប់​កិច្ចការ​នេះ » ។