ឆ្នាំ ២០២១
ការទុកចិត្ត​លើ​ព្រះអម្ចាស់
ខែ កក្កដា ឆ្នាំ ២០២១


ស្ត្រី​ពី​ជំនាន់​ដំបូង​នៃ​ការស្ដារ​ឡើងវិញ

ការទុកចិត្ត​លើ​ព្រះអម្ចាស់

ដោយសារ​គាត់​បាន​ស្គាល់​ព្រះអម្ចាស់​តាមរយៈ​ព្រះគម្ពីរ នោះ​សេចក្ដី​ជំនឿ​ដ៏​ជ្រាលជ្រៅ​របស់ ម៉ារី អាន យ៉ង់ បាន​រក្សា​អារម្មណ៍​របស់​គាត់​ឲ្យ « ហាក់​ស្ងប់ស្ងៀម ពេល​ឆ្លងកាត់​ព្យុះភ្លៀង​ទាំងអស់ » ។

Mary Ann Angell Young in her garden

រចនា​រូបភាព​ដោយ ថូនី អូកា

ម៉ារី អាន អេនជិល មាន​ភ័ព្វ​សំណាង​បាន​ធំ​ឡើង​នៅក្នុង​ផ្ទះ​មួយ ដែល​បាន​ដាក់​អាទិភាព​លើ​ការអាន​ព្រះគម្ពីរ ។ គាត់​ចូលចិត្ត​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ជាពិសេស ។ គាត់​បាន​រៀន​កាលពី​វ័យក្មេង​ថា គាត់​អាច​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះគម្ពីរ ហើយ​អាច​រកឃើញ​ការធូរស្បើយ​ផ្លូវចិត្ត​នៅក្នុង​ការបង្រៀន​របស់​ទ្រង់ ។

គាត់​បាន​ឮ​ដំំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ផ្សព្វផ្សាយ​នៅឯ រ៉ូដ អាយស៍លេន សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ១៨៣១ ហើយ​ក្រោយពី​បាន​អាន​ព្រះគម្ពីរ​មរមន នោះ​ម៉ារី អាន បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ។

គាត់​បាន​ផ្លាស់​លំនៅ​ទៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​នៅ​ប្រហែល​ឆ្នាំ ១៨៣៣ ជា​ទី​ដែល​គាត់​បាន​ជួប​នឹង ព្រិកហាំ យ៉ង់ ដែល​គាត់​បាន​រៀបការ​ជាមួយ​នៅ​ដើម​ឆ្នាំ ១៨៣៤ ។ រយៈពេល ៤៨ ឆ្នាំ​ក្រោយមក ដោយ​ឆ្លងកាត់​ការផ្លាស់ប្ដូរ​ទីលំនៅ និង​ការសាកល្បង​ជាច្រើន ម៉ារី អាន អេនជិល យ៉ង់ បាន​បន្ដ​ស្ដាប់​តាម​ព្រះអម្ចាស់​តាមរយៈ​ព្រះគម្ពីរ ហើយ​បាន​ទុកចិត្ត​លើ​ទ្រង់​ដោយ​មិន​វៀចវេរ ។

ឧទាហរណ៍ ស្វាមី​របស់​គាត់​បាន​ចាកចេញ​ទៅ​បេសកកម្ម​មួយ​នៅ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ១៨៣៩ នៅ ១០ ថ្ងៃ​ក្រោយពី​គាត់​បាន​សម្រាល​កូនស្រី​របស់​ពួកគាត់​ឈ្មោះ អាលីស ។ ក្នុង​រយៈពេល ២០ ខែ បន្ដ​ពី​នោះ ម៉ារី អាន និង​កូនៗ​ទាំង​ប្រាំមួយ​នាក់​របស់​ពួកគាត់​បាន​ជួប​ការលំបាក ។ ពួកគេ​បាន​ឈឺ ហើយ​រស់​បាន​ដោយសារ​តែ​នំប៉័ង​ធ្វើពី​ម្សៅពោត ទឹកដោះគោ និង​បន្លែ​បន្ដិច​បន្ដួច​ពី​សួនបន្លែ​ប៉ុណ្ណោះ ។ ម៉ារី អាន បាន​រក​ការងារ​ធ្វើ​តិចតួច​ដើម្បី​ចិញ្ចឹម​គ្រួសារ​គាត់ និង​ថែទាំ​ដល់​ខ្លួន​គាត់ ព្រមទាំង​កូនៗ​ដែល​ឈឺ​របស់​គាត់ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​ឲ្យ​ឆ្លងកាត់​ការសាកល្បង​ទាំងនេះ ។ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​ស្វាមី​របស់​គាត់​ថា « នោះ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់ » ។

ដោយ​ពឹងផ្អែក​លើ​ចំណេះដឹង​ខាង​ព្រះគម្ពីរ​របស់​គាត់ ម៉ារី អាន ហាក់​បាន​យល់ដឹង​ដោយ​ការប្រែចិត្ត​ជឿ​ដ៏​ជ្រាលជ្រៅ​មួយ​ថា ព្រះអម្ចាស់​បាន​គង់នៅ​ជាមួយ​គាត់​ជានិច្ច បាន​ស្រឡាញ់​គាត់ និង​យល់ពី​គាត់ ជាពិសេស​ក្នុង​ពេល​គាត់​មាន​ការសាកល្បង​ជាច្រើន ។ « សូម​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​យើង​ក្នុង​ការណ៍​ទាំងអស់ ហើយ​មាន​បន្ទូល​លួងលោម​ចិត្ត​នៅក្នុង​គ្រា​ដ៏​ងងឹត និង​ពិបាក​បំផុត » គឺជា​ការអធិស្ឋាន​របស់​គាត់ ។

កំណត់​ចំណាំ

  1. សំបុត្រ​របស់​ម៉ារី អាន អេនជិល យ៉ង់ ទៅកាន់ ព្រិកហាំ យ៉ង់ Brigham Young Office Files ឆ្នាំ ១៨៣២–១៨៧៨ បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ ទីក្រុង​សលត៍ លេក ( CHL ) ។

  2. សូមមើល « Biography of Mrs. Mary Ann Young » Woman’s Exponent ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៨៧ ទំព័រ ៥៣–៥៤; Emmeline B. Wells « In Memoriam » Woman’s Exponent ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ១៨៨២ ទំព័រ ២៨–២៩ ។

  3. សូមមើល Matthew C. Godfrey « ‘You Had Better Let Mrs Young Have Any Thing She Wants’: What a Joseph Smith Pay Order Teaches about the Plight of Missionary Wives in the Early Church » BYU Studies វ៉ុល ៥៨ លេខ ២ ( ឆ្នាំ ២០១៩ ) ទំព័រ ៦៣–៦៤ ។

  4. សំបុត្រ​របស់​ម៉ារី អាន អេនជិល យ៉ង់ ទៅកាន់ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៨៤១ Brigham Young Office Files ឆ្នាំ ១៨៣២–១៨៧៨ បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ CHL ។

  5. សំបុត្រ​របស់​ម៉ារី អាន អេនជិល យ៉ង់ ទៅកាន់ ព្រិកហាំ យ៉ង់ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ១៨៤០ George W. Thatcher Blair Collection, ១៨៣៧–១៩៨៨ បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ CHL ។