ឆ្នាំ ២០២១
ការឮ​អំពី​លំដាប់​នៃ​សិរីល្អ​ទាំង​បី​ជាលើក​ដំបូង
ខែ កក្កដា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ

ការឮ​អំពី​លំដាប់​នៃ​សិរីល្អ​ទាំង​បី​ជាលើក​ដំបូង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦

ថ្ងៃ​ទី ៥–១១ ខែ កក្កដា

artwork depicting the celestial kingdom

រូប​គំនូរ​ដោយ អានី ហែនរី ណេឌើរ

កណ្ឌទី ៧៦ នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា​បញ្ជាក់​ពី​ផ្នែក​ដ៏​សំខាន់​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ដែល​បាន​បាត់បង់​ពី​ផែនដី​នៅ​អំឡុងពេល​ក្បត់​សាសនា ។ សម្រាប់​មនុស្ស​ជាច្រើន ការដឹង​អំពី​សេចក្ដីពិត​ដែល​បាន​ស្ដារឡើងវិញ​ទាំងនេះ​ជា​លើក​ដំបូង​គឺជា​បទពិសោធន៍​ដ៏​គួរឲ្យ​ចងចាំ​មួយ ។ បទពិសោធន៍​នេះ​បាន​កើតឡើង​ចំពោះ ខូនី ជា​អ្នកប្រែចិត្ត​ជឿ​ម្នាក់​នៅ​ទីក្រុង​រិចមិន រដ្ឋ​វើរជីនៀ សហរដ្ឋ​អាមេរិក ។

នាង​នៅចាំ​ថា « ខ្ញុំ​តែង​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជានិច្ច នៅពេល​អាន​ព្រះគម្ពីរ​ប៊ីប ប៉ុន្ដែ​ខ្ញុំ​រក​មិន​ឃើញ​សាសនាចក្រ​ណាមួយ ដែល​បាន​បង្រៀន​អំពី​ការណ៍​នេះ​តាម​របៀប​ដែល​ខ្ញុំ​បាន​យល់​ពី​វា​សោះ ។ នៅពេល​ខ្ញុំ​បាន​រៀន​មេរៀន​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ នោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ត្រូវ ហើយ​ទទួលបាន​សេចក្ដី​សុខសាន្ដ​មួយ​ដែល​ខ្ញុំ​មិន​ដែល​មាន​ពីមុន​មក ។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ‹ នោះ​គឺជា​ព្រះវរបិតាសួគ៌​ដែល​ខ្ញុំ​ស្គាល់ › ។ ការដឹង​អំពី​លំដាប់​នៃ​សិរីល្អ​បាន​បើក​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង រហូតដល់​ខ្ញុំ​សឹងតែ​មិន​អាច​ទប់​ចិត្ត​រំភើប​របស់​ខ្ញុំ​បាន ពេល​រៀន​បន្ថែម​ទៀត » ។

ឌេលហ្វីន អ្នកប្រែចិត្ត​ជឿ​ម្នាក់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ស្ថានភាព​គ្រួសារ​ដ៏​យ៉ាប់យ៉ឺន​មួយ ដូច្នេះ​ពេល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​នាង​ថា ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ក្នុង​នគរ​សេឡេស្ទាល​បាន នោះ​នាង​មិន​ប្រាកដ​ចិត្ត​ថា នាង​ចង់​បាន​រឿង​នោះ​ឬអត់​ទេ ។ ប៉ុន្ដែ​កាល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បន្ដ​បង្រៀន​នាង​អំពី​លំដាប់​នៃ​សិរីល្អ​ទាំងបី នោះ​នាង​ទទួលបាន​ការលួងលោម​ចិត្ត ។ នាង​បាន​ដឹង​ថា នាង​នឹង​រស់នៅ​ជាមួយ​មនុស្ស​ដែល​នាង​ស្រឡាញ់ ដែល​បាន​ជ្រើសរើស​ដើរតាម​ដំណឹងល្អ ។ ដោយ​មាន​ការយល់ដឹង​ដ៏​ច្បាស់លាស់​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ នោះ​នាង​បាន​ពោល​ថា « ខ្ញុំ​បាន​រកឃើញ​សេចក្ដី​យុត្តិធម៌​ជាច្រើន​ថែមទៀត ហើយ​ការណ៍​នោះ​បាន​រម្ងាប់​ចិត្ត​ខ្ញុំ » ។

article on three degress of glory