ឆ្នាំ ២០២១
យើង​អាច​យល់ចិត្ត​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​សម័យ​មុន​បាន
ខែ កក្កដា ឆ្នាំ ២០២១


សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

យើង​អាច​យល់ចិត្ត​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​សម័យ​មុន​បាន

Joseph and Emma with baby

Joseph and Emma with Baby Alvin, by Liz Lemon Swindle, may not be copied

ក្នុង​នាមជា​ប្រវត្តិវិទូ​ម្នាក់​ដែល​ធ្វើការ​ក្នុង​គម្រោង​ឯកសារ​យ៉ូសែប ស្ម៊ីធ ខ្ញុំ​ចូលចិត្ត​ថ្លែង​សុន្ទរកថា​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​អំពី​ប្រវត្តិ​សាសនាចក្រ ។ កាល​ខ្ញុំ​ធ្វើ​ដូច្នេះ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​មួយ​ចំនួន​ពិបាក​នឹង​យល់ពី​ចិត្ត​របស់​ពួកបរិសុទ្ធ​នៅ​សម័យ​មុន​ណាស់ ។ ជារឿយៗ ការពិពណ៌នា​អំពី​បុគ្គល​ទាំងនេះ​ផ្ដោត​ទៅលើ​ចរិត​វីរបុរស​របស់​ពួកគេ ដែល​ធ្វើឲ្យ​វា​មើល​ទៅ​ហាក់​ដូចជា​ពួកគេ​មិន​ដែល​ពុះពារ​នឹង​ការសង្ស័យ ជំងឺ ឬ​ការអស់​សង្ឃឹម​ឡើយ ។

ប៉ុន្ដែ​សមាជិក​សាសនាចក្រ​ដែល​រស់នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៨០០ គឺ​មិន​ល្អ​ឥតខ្ចោះ​ដូចជា​រូប​អ្នក និង​ខ្ញុំ​នៅ​សព្វថ្ងៃ​នេះ​ដែរ ។ ពួកគេ​បាន​មាន​អំណរ និង​សុភមង្គល ការឈឺចាប់ និង​ការរងទុក្ខ—ហើយ​ជាញឹកញាប់ ពួកគេ​រស់នៅ​ជីវិត​ធម្មតា មិន​សូវ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា​យើង​ដែរ ។ ខ្ញុំ​បាន​រៀន​ច្រើន​មកពី​បទពិសោធន៍​របស់​ពួកគេ អំពី​របៀប​ដើម្បី​ឆ្លងកាត់​ឧបសគ្គ​ជីវិត​ដោយ​ជោគជ័យ ។

ខ្ញុំ​សង្ឃឹម​ថា ការសិក្សា​របស់​អ្នក​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា​នៅ​ឆ្នាំ​នេះ នឹង​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​ដែល​ពួកបរិសុទ្ធ​នៅ​សម័យ​មុន​បាន​ដោះស្រាយ​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​នេះ ។ ខ្ញុំ​ក៏​សង្ឃឹម​ផងដែរ​ថា អត្ថបទ​ស្ដីពី​របៀប​ដែល ម៉ារី អាន យ៉ង់ ជា​ភរិយា​របស់ ព្រិកហាំ យ៉ង់ បាន​ដោះស្រាយ​ការលំបាក​ទាំងឡាយ នឹង​ជួយ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ឃើញ​ថា យើង​អាច​យល់បានពី​ឧបសគ្គ​ដែល​គាត់ និង​មនុស្ស​ដទៃ​ទៀត​បាន​ឆ្លងកាត់ ( សូមមើល​ទំព័រ ៣២ ) ។ សូម្បីតែ​នៅក្នុង​ពេល​កំពុង​ពិបាក និង​មាន​ទុក្ខសោក ក៏​សេចក្ដី​ជំនឿ​របស់​ម៉ារី អាន បាន​អនុញ្ញាត​ឲ្យ​គាត់​បន្ដ​នៅ​រឹងមាំ ដូច​ដែល​គាត់​បាន​សរសេរ​ទៅកាន់​ស្វាមី​របស់​គាត់​ថា « ហាក់​ស្ងប់ស្ងៀម ពេល​ឆ្លងកាត់​ព្យុះភ្លៀង​ទាំងអស់ » ។

មាន​អ្វី​ជាច្រើន​ដែល​យើង​អាច​រៀន​មកពី​អស់​អ្នក​ដែល​បាន​លាចាក​លោក​ទៅ​មុន​យើង—មិន​មែន​គ្រាន់តែ​មកពី​បទពិសោធន៍​ដ៏​មាន​អព្ភូតហេតុ​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​មកពី​ភក្ដីភាព​ដ៏​ស្ងប់ស្ងៀម​របស់​ពួកគេ​ផងដែរ ។

ម៉ាធ្យូ ស៊ី ហ្គតហ្វ្រេយ

នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ