ឆ្នាំ ២០២១
ការងារ​បម្រើ​ដល់​អ្នករួម​ដំណើរ​ជាមួយ​យើង
ខែ កក្កដា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ

ការងារ​បម្រើ​ដល់​អ្នករួម​ដំណើរ​ជាមួយ​យើង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១–៨៣

ថ្ងៃ​ទី ១៩–២៥ ខែ កក្កដា

a woman comforts another woman in a wheelchair

រចនា​រូបភាព​ដោយ ជេ ប៊េត ចិបសុន

« ចូរ​ជួយ​អ្នក​ទន់ខ្សោយ ចូរ​លើក​ដៃ​ដែល​រោយ ហើយ​ចូរ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ ញ័រ​ផង » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១:៥ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន ៖ គំរូ​នៃ​ការងារ​បម្រើ

អាយុ​ពេល​ត្រូវបាន​ហៅ​ជា​ប៊ីស្សព ៖ ២២ ឆ្នាំ

ចំនួន​សមាជិក​វួដ ៖ ជាង ១០០០ នាក់

ចំនួន​ស្ដ្រី​មេម៉ាយ​នៅក្នុង​វួដ​របស់​លោក ៖ ៨៥ នាក់

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ពី​របៀប​ដែល​ប៊ីស្សព​ម៉នសុន​បាន​ថែទាំ​ដល់​ស្ដ្រី​មេម៉ាយ​ទាំងឡាយ ៖ « មនុស្ស​ជាច្រើន​អាច​បាន​ដឹង​ថា ប៊ីស្សព​វ័យក្មេង​ម៉នសុន​បាន​ចំណាយ​ពេល​វិស្សមកាល​ផ្ទាល់ខ្លួន​របស់​លោក​មួយ​សប្ដាហ៍​រាល់​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស ដើម្បី​ទៅ​សួរ​សុខទុក្ខ​ស្ដ្រី​មេម៉ាយ​ទាំង​ប៉ែតសិប​ប្រាំ​នាក់​នៅក្នុង​វួដ​របស់​លោក ។ មនុស្ស​ជាច្រើន​អាច​មិន​បាន​ដឹង​ថា ក្នុង​រយៈពេល​បី​បួន​ឆ្នាំ​ដំបូង អំណោយ​ដែល​លោក​បាន​យក​ទៅ​ជូន​ពួកគេ​គឺជា … មេមាន់​មួយ​ដែល​លោក​បាន​ចិញ្ចឹម និង​ថែទាំ​ដោយ​ផ្ទាល់​នៅក្នុង​ទ្រុង​មាន់​របស់​លោក » ។

ប៊ីស្សព​ម៉នសុន​បាន​រំឭក​ពី​របៀប​ដែល​លោក​បាន​ជួយ​គូស្វាមី​ភរិយា​ចំណាស់​មួយ​គូ ដែល​ត្រូវ​លាប​ពណ៌​ផ្ទះ​របស់​ពួកគេ ៖ « នៅពេល​ទទួល​បាន​ការបំផុស​គំនិត​មួយ ខ្ញុំ​បាន​ហៅ​ឲ្យ​សមាជិក​គ្រួសារ​ដែល​រស់នៅ​តំបន់​ផ្សេងទៀត​ឲ្យ​មក​ជួយ​កាន់​ច្រាស​លាប​ពណ៌​ផ្ទះ មិនមែន​ទៅ​ហៅ​កូរ៉ុម​អែលឌើរ ឬ​អ្នកស្ម័គ្រចិត្ត​ទេ ប៉ុន្ដែ​គឺ​ស្របតាម​ក្បួនខ្នាត​សុខុមាលភាព​វិញ ។ កូនប្រសារ​ប្រុស​បួន​នាក់ និង​កូនស្រី​បួន​នាក់​បាន​ចាប់​ច្រាស ហើយ​ចូលរួម​ក្នុង​គម្រោង​នេះ » ។ ការបំផុស​គំនិត​នេះ​បាន​ជួយ​គ្រួសារ​នេះ​ឲ្យ​ទាក់ទង​គ្នា​ឡើងវិញ ហើយ​ថែទាំ​ដល់​គ្នា​បាន​កាន់តែ​ប្រសើរ ។

« យើង​ពិតជា​មិន​អាច​ស្រឡាញ់​ព្រះ​បាន​ឡើយ បើ​យើង​មិន​បាន​ស្រឡាញ់​អ្នករួម​ដំណើរ​នឹង​យើង​នៅលើ​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ផង​នោះ » ។—ប្រធាន ថូម៉ាស អេស ម៉នសុន

article on ministering

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « President Thomas S. Monson: Man of Action, Man of Faith, Always ‘on the Lord’s Errand’ » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៨៦ ទំព័រ ១២–១៣ ។

  2. ថូម៉ាស អេស ម៉នសុន « The Bishop—Center Stage in Welfare » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨០ ទំព័រ ៨៩ ។

  3. ថូម៉ាស អេស ម៉នសុន « Love—the Essence of the Gospel » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩១ ។