២០២២
ទីក្រុង​គូឡាឡាំពូ ប្រទេស​ម៉ាឡេស៊ី
ខែ មីនា ឆ្នាំ ២០២២


« ទីក្រុង​គូឡាឡាំពូ ប្រទេស​ម៉ាឡេស៊ី » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។

សាសនាចក្រ​មាន​នៅ​ទីនេះ

ទីក្រុង​គូឡាឡាំពូ ប្រទេស​ម៉ាឡេស៊ី

world map with Malaysia highlighted
ទីក្រុង​គូឡាឡាំពូ

រូបថត​ពី Adobe Stock

ប៉ម​ភ្លោះ​ដ៏ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ គឺជា​អគារ​ខ្ពស់​ដាច់គេ​នៃ​រដ្ឋធានី​នេះ ។ រដ្ឋាភិបាល​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ទទួល​ស្គាល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាផ្លូវការ​នៅ​ឆ្នាំ ១៩៧៧ ។ បច្ចុប្បន្ន​នេះ នៅក្នុង​ប្រទេស​នេះ សាសនាចក្រ​មាន ៖

  • សមាជិក ១០,៩០០ នាក់ ( ចំនួន​ប្រហែល )

  • មណ្ឌល​ចំនួន ៥, សាលាប្រជុំ​ចំនួន ៣១

  • មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ចំនួន ៨

តន្ត្រី​យាង​អញ្ជើញ​ព្រះវិញ្ញាណ

នៅ​ជាយក្រុង​គូឡាឡាំពូ លោក ប្រាយអិន ចាន់, ភរិយា​របស់​លោក ស៊ូកានយ៉ា ឆយស្រាគូ និង​កូនប្រុស និង​កូនស្រី​របស់​ពួកគេ ច្រៀង​បទចម្រៀង​ថ្នាក់​កុមារ​ជាមួយគ្នា ។ ស៊ូកានយ៉ា និយាយ​ថា « តន្ត្រី​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការថ្វាយបង្គំ ។ តន្ដ្រី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់នៅ​ជាមួយ​យើង » ។

គ្រួសារ​កំពុង​ច្រៀង​ជាមួយ​គ្នា

រូបថត​ដោយ ក្លេតុន ចាន់