២០២២
ភាពស្រដៀងគ្នា​រវាង​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ និង​ព្រះយេស៊ូវ​គ្រីស្ទ
ខែ មីនា ឆ្នាំ ២០២២


« ភាពស្រដៀងគ្នា​រវាង​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ និង​ព្រះយេស៊ូវ​គ្រីស្ទ » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

លោកុប្បត្តិ ៣៧–៥០

ភាពស្រដៀងគ្នា​រវាង​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ និង​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ​សញ្ញា​ចាស់​មាន​នូវ​ការព្យាករ ដំណើររឿង និង​និមិត្ត​សញ្ញា​ជាច្រើន ដែល​ឆ្លុះ​បញ្ចាំង​ពី​ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។ ដំណើររឿង​ទាំងនេះ​មួយ​គឺ​អំពី​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ។

រូបភាព​ផ្សេងៗ ដូចជា​កូនចៀម​មួយ និង​នំប៉័ង​មួយ​ដើម ដើម្បី​បង្ហាញពី​ភាពស្រដៀងគ្នា​រវាង​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ និង​ព្រះយេស៊ូវ​គ្រីស្ទ

រចនា​រូបភាព​ដោយ អេនឌ្រូ ខូលីន ប៊េក

យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ

ព្រះយេស៊ូវ​គ្រីស្ទ

យ៉ូសែប​គឺជា អ្នកគង្វាល ម្នាក់ ( សូមមើល លោកុប្បត្ដិ ៣៧:២ ) ។

ព្រះនាម​មួយ​របស់​ព្រះគ្រីស្ទ​គឺ « អ្នកគង្វាល​ល្អ »យ៉ូហាន ១០:១១ ) ។

យ៉ូសែប​ត្រូវបាន​លក់​ជា ទាសករ ទៅ​ស្រុក​អេស៊ីព្ទ ( សូមមើល លោកុប្បត្តិ ៣៧:២៦–២៨ ) ។

ព្រះយេស៊ូវ​ត្រូវបាន​គេ​ក្បត់​ដោយសារ​ប្រាក់ ៣០ រៀល—ជា តម្លៃ​របស់​ទាសករ ( សូមមើល និក្ខមនំ ២១:៣២; ម៉ាថាយ ២៦:១៥ ) ។

ពួកបងប្រុស​របស់​យ៉ូសែប មិនបាន​ស្គាល់​លោក​ទេ នៅពេល​ដែល​ពួកគេ​បានមក​ស្រុក​អេស៊ីព្ទ ដើម្បី​ទិញ​អាហារ​នោះ ( សូមមើល លោកុប្បត្តិ ៤២:៧–៨ ) ។

រាស្ដ្រ​របស់​ព្រះគ្រីស្ទ មិនបាន​ស្គាល់​ទ្រង់ ថាជា​ព្រះអង្គ​សង្រ្គោះ​នោះទេ ( សូមមើល លូកា ៤:២២, ២៨–២៩; យ៉ូហាន ១:១០ ) ។

យ៉ូសែប បាន​បង្ហាញ ខ្លួន​ដល់​ពួក​បងប្រុស​របស់​លោក នៅពេល​ពួកគេ​បាន​មក​និយាយ​នឹង​លោក​ជាលើក​ទីពីរ ( សូមមើល លោកុប្បត្តិ ៤៥:១–៥ ) ។

ព្រះគ្រីស្ទ នឹង​បង្ហាញ​ព្រះកាយ ដល់​អ៊ីស្រាអែល​នៅឯ​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ២៤:៣០–៣១; គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១០៤ ) ។

ដោយ​ធ្វើតាម​ការណែនាំ​របស់​ព្រះ នោះ​យ៉ូសែប​បាន​មាន នំប៉័ង គ្រប់គ្រាន់​ដើម្បី​សង្គ្រោះ​ស្រុក​អេស៊ីព្ទ​ពី​អំណត់​អត់ ( សូមមើល លោកុប្បត្តិ ៤៧:១៣–១៩ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « នំប៉័ង​ជីវិត »យ៉ូហាន ៦:៣៥; សូមមើល​ផងដែរ ខ​ទី ៥១ ) ។