« តើគារវភាពគឺជាអ្វីឲ្យប្រាកដទៅ ? » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។
តើ គារវភាព គឺជាអ្វីឲ្យប្រាកដទៅ ?
នៅពេលយើងពង្រីកការយល់ដឹងរបស់យើងអំពីគារវភាព នោះយើងបង្កើនសមត្ថភាពរបស់យើងដើម្បីមានគារវភាព សូម្បីតែនៅក្នុងស្ថានភាពដែលមិនទំនងបំផុតក៏ដោយ ។
ដោយសារតែបទពិសោធន៍ពិសេសមួយចំនួនដែលខ្ញុំធ្លាប់មាន នោះខ្ញុំបានគិតអំពីអត្ថន័យនៃគារវភាព ។ នេះគឺជារបៀបដែលប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ កំណត់និយមន័យគារវភាព ៖
« ជាញឹកញាប់ ការថ្វាយបង្គំរួមបញ្ចូលសកម្មភាព ប៉ុន្តែការថ្វាយបង្គំដ៏ពិតតែងតែពាក់ព័ន្ធនឹងអាកប្បកិរិយានៃការគិតជាក់លាក់មួយ ។
« អាកប្បកិរិយានៃការថ្វាយបង្គំបង្កើតឲ្យមានអារម្មណ៍ដ៏ជ្រាលជ្រៅនៃភក្ដីភាព ការស្រឡាញ់ និងការស្ញើចសរសើរ ។ ការថ្វាយបង្គំរួមផ្សំសេចក្តីស្រឡាញ់ និងគារវភាពនៅក្នុងសណ្ឋាននៃការលះបង់ ដែលទាញវិញ្ញាណរបស់យើងឲ្យខិតទៅជិតព្រះ » ។ ១
តើបងប្អូននឹកឃើញអ្វីខ្លះ នៅពេលបងប្អូនគិតពីគារវភាពនោះ ? តើសាច់រឿងខាងក្រោមនេះត្រូវបានចាត់ទុកថាមានគារវភាព ឬគ្មានគារវភាពនៅក្នុងការប្រជុំសាក្រាម៉ង់ ?
-
កុមារម្នាក់គូររូបក្នុងសៀវភៅផាត់ពណ៌របស់នាង ។
-
យុវជនចែកសាក្រាម៉ង់ ខណៈពាក់កាសត្រចៀក ។
-
បុរសម្នាក់លោត ហើយបក់ដៃគាត់ខ្លាំងៗ ។
-
យុវនារីម្នាក់លេងហ្គេមនៅលើទូរសព្ទរបស់នាង ។
-
អ្នកផ្សព្វផ្សាយសាសនាម្នាក់បានស្រែកដោយចៃដន្យ ។
-
ស្រ្ដីម្នាក់តែងតែអង្គុយនៅកន្លែងទទួលភ្ញៀវ មិនដែលអង្គុយក្នុងរោងជំនុំទេ ។
-
បុរសម្នាក់គេងលើពូកនៅផ្លូវដើរក្នុងរោងជំនុំ ។
-
សមាជិកមួយក្រុមធ្វើកាយវិការ និងបញ្ចេញសំឡេងខ្លាំងៗ ។
-
ក្មេងស្រីជំទង់ម្នាក់អង្គុយនៅក្រោមកៅអីរបស់នាង ។
-
ស្ដ្រីម្នាក់ដើរទៅដើរមកនៅខាងក្រោយរោងជំនុំ ។
ពួកយើងភាគច្រើននឹងយល់ស្របថា អ្នកផ្សព្វផ្សាយសាសនាដែលស្រែកនៅក្នុងការប្រជុំសាក្រាម៉ង់ មិនសូវមានគារវភាពជាង កុមារដែលគូររូបដើម្បីធ្វើឲ្យខ្លួនគេរវល់នោះទេ ។ ប៉ុន្តែ សូមចំណាយពេលមួយភ្លែតដើម្បីពិនិត្យមើលការសន្មតរបស់យើងអំពីគារវភាព ដោយអានសាច់រឿង ពិត ទាំង ១០ នេះ—សាច់រឿងនីមួយៗដែលខ្ញុំបានជួបប្រទះដោយផ្ទាល់នៅក្នុងការប្រជុំសាសនាចក្រ ។
-
កុមារគូររូបនៅក្នុងព្រះវិហារ ។ ការអនុវត្តនេះគឺជារឿងធម្មតា ហើយត្រូវបានសមាជិកស្ទើរតែទាំងអស់អាចទទួលយកបាន ។ យើងដឹងថា ជាធម្មតារឿងនេះមិនមែនជាការគ្មានគារវភាពនោះទេ លុះត្រាតែយើងអនុញ្ញាតឲ្យខ្លួនយើងមានអារម្មណ៍មិនមូលដោយសារវា ។
-
បុរសម្នាក់ចែកសាក្រាម៉ង់ ខណៈកំពុងស្ដាប់តន្ដ្រីតាមកាសត្រចៀករបស់គាត់ ។ ការណ៍នេះគឺមិនសមរម្យខ្លាំងណាស់ក្នុងករណីភាគច្រើន ។ ប៉ុន្តែ ខ្ញុំសូមចែកចាយ « ដំណើររឿងទាំងស្រុង » ។ ខ្ញុំបានស្គាល់បុរសម្នាក់ដែលមានទីបន្ទាល់ដ៏រឹងមាំ ហើយបានបម្រើបេសកកម្ម និងបានទទួលយកការហៅបម្រើជាច្រើន ភាពផ្លូវចិត្តធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យអារម្មណ៍គាត់ប្ដូរដោយមិនដឹងខ្លួន ។ ការពាក់កាសត្រចៀកអនុញ្ញាតឲ្យគាត់ស្ដាប់តន្ដ្រីដ៏ស្រទន់ និងដ៏សុខសាន្ដ ហើយជួយបិទសំឡេងដែលកើតមាននៅក្នុងគំនិតរបស់គាត់ ។ គាត់អាចទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយបម្រើដល់សមាជិកដទៃទៀតដោយគារវភាពបាន ដោយមានជំនួយពីកាសត្រចៀករបស់គាត់ ។
-
យុវជនម្នាក់លោត ហើយបក់ដៃគាត់ខ្លាំងៗ ។ ដំណើររឿងទាំងស្រុង ៖ ប្អូនប្រុសដែលមិនអាចនិយាយបានដោយសារមានជំងឺអូទីសឹម បានរំភើបចិត្តរាល់ពេលដែលគាត់ឃើញប៊ីស្សពឈរនៅលើវេទិកា ។ គាត់ប្រាស្រ័យទាក់ទងចិត្តរំភើបរបស់គាត់តាមរយៈការទះដៃ និងការលោត ។
-
យុវនារីម្នាក់លេងហ្គេមនៅលើទូរសព្ទរបស់នាង ។ ដំណើររឿងទាំងស្រុង ៖ ប្អូនស្រីរូបនេះប្រយុទ្ធនឹងការថប់បារម្ភខាងសង្គមរបស់ខ្លួន តាមរយៈការលេងហ្គេមស្ងាត់ៗនៅលើទូរសព្ទរបស់នាង ។ តាមពិតទៅ នាងអាចស្ដាប់ដោយគារវភាព និងទទួលបានសារលិខិតពីអ្នកឡើងនិយាយកាន់តែប្រសើរឡើង ដោយសារការថប់បារម្ភរបស់នាងផ្ដោតលើអ្វីផ្សេងទៀត ។
-
អ្នកផ្សព្វផ្សាយសាសនាម្នាក់បានស្រែកដោយចៃដន្យ ។ ដំណើររឿងទាំងស្រុង ៖ ខណៈពេលខ្ញុំនៅឯមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា មានអ្នកផ្សព្វផ្សាយសាសនាម្នាក់នៅក្នុងហ្សូនរបស់ខ្ញុំមានជំងឺ Tourette’s syndrome រ ។ ការស្រែករបស់គាត់មិនត្រូវបានគេឃើញថាជាការគ្មានគារវភាពនោះទេ ព្រោះយើងឃើញភ្លាមៗថា គាត់បានរៀបចំខ្លួនដើម្បីបម្រើ អន្ទះសាដើម្បីចែកចាយដំណឹងល្អ និងពោរពេញដោយព្រះវិញ្ញាណ ។
-
ស្រ្ដីម្នាក់តែងតែអង្គុយនៅកន្លែងទទួលភ្ញៀវរាល់សប្ដាហ៍ ហើយមិនដែលអង្គុយក្នុងរោងជំនុំទេ ។ ដំណើររឿងទាំងស្រុង ៖ កាលខ្ញុំនៅធ្វើការឲ្យសាសនាចក្រនៅទីក្រុង សលត៍ លេក មានបងស្រីម្នាក់បានសរសេរសំបុត្រមកកាន់ការិយាល័យសេវាកម្មពិការភាពរបស់យើង អំពីបទពិសោធន៍របស់គាត់ជាមួយនឹងជំងឺតានតឹងអារម្មណ៍បន្ទាប់ពីជួបរឿងដ៏រន្ធត់ ដោយសារតែការបម្រើយោធារបស់គាត់ ។ ដោយសារសំឡេងទូរសព្ទរោទិ៍ ឬសំឡេងលាន់ផ្សេងៗទៀតអាចបង្កឲ្យគាត់នឹកឃើញរឿងចាស់ភ្លាមនោះ ដូច្នេះគាត់មិនដែលអង្គុយនៅក្នុងរោងជំនុំទេ ដោយសារគាត់មិនចង់ធ្វើឲ្យនរណាម្នាក់ឈឺចាប់ដោយអចេតនា ។
-
បុរសម្នាក់គេងលើពូកនៅផ្លូវដើរ ។ ដំណើររឿងទាំងស្រុង ៖ នៅពេលខ្ញុំប្ដូរទៅវួដថ្មីមួយ ខ្ញុំបានភ្ញាក់ផ្អើល ពេលឃើញបងប្រុសម្នាក់គេងនៅលើគ្រែពេទ្យមួយ ដែលអាចរុញបាននៅក្នុងរោងជំនុំ ។ បុរសរូបនេះមានពិការភាពជាច្រើន ហើយអាចចូលរួមក្នុងសាសនាចក្របានតែតាមវិធីនេះប៉ុណ្ណោះ ។ ខ្ញុំបានដឹងភ្លាមថា រឿងនេះគឺជារឿងធម្មតានៅក្នុងវួដនេះ ហើយខ្ញុំបានសម្របខ្លួនបានយ៉ាងលឿន ។ វត្តមានគាត់នៅទីនោះគឺមិនមែនគ្មានគារវភាពនោះទេ ប៉ុន្ដែតាមពិតទៅ វាផ្ទុយគ្នាស្រឡះ រោះមិនបានប្រោសបុរសម្នាក់ ដែលដាក់ឲ្យនៅលើគ្រែរបស់គាត់ដោយមិត្តរបស់គាត់ នៅក្នុងផ្ទះដែលមានមនុស្សកកកុញទេឬអី ? ( សូមមើល លូកា ៥:១៨–២០ ) ។
-
សមាជិកមួយក្រុមបញ្ចេញសំឡេងខ្លាំងៗ និងធ្វើកាយវិការ ។ ដំណើររឿងទាំងស្រុង ៖ ក្រុមជំនុំសមាជិកថ្លង់អាច « បញ្ចេញសំឡេងឮ » ដើម្បីស្ដាប់់ឮអ្នកចូលរួម ។ សម្រាប់សហគមន៍មនុស្សថ្លង់ នេះមិនមែនជាការគ្មានគារវភាពនោះទេ ដែលនរណាម្នាក់បញ្ចេញសំឡេងខ្លាំង សើច ឬក្អកឮៗ ប៉ុន្ដែគេចាត់ទុកថាវាជាការគ្មានគារវភាពទៅវិញ ពេលសមាជិកធ្វើសញ្ញាពីរឿងខាងលោកិយអំឡុងការប្រជុំសាក្រាម៉ង់នោះ ។
-
ក្មេងស្រីជំទង់ម្នាក់អង្គុយនៅក្រោមកៅអី ។ ដំណើររឿងទាំងស្រុង ៖ នៅពេលខ្ញុំនៅវ័យជំទង់ មានក្មេងស្រីម្នាក់អាយុតំណាលខ្ញុំតែងអង្គុយនៅក្រោមកៅអីនាងនៅក្នុងថ្នាក់រៀនជានិច្ច ។ ប្អូនស្រីវ័យក្មេងរូបនេះបានធំឡើងនៅក្នុងផ្ទះចិញ្ចឹមជាច្រើន ហើយមានអារម្មណ៍ថាមានសុវត្ថិភាពតែនៅក្នុងកន្លែងដែលហ៊ុមព័ទ្ធជិតប៉ុណ្ណោះ ។ តាំងពីពេលនោះមក ខ្ញុំបានទទួលស្គាល់ថា យើងមិនអាចរំពឹងសិស្សឲ្យរៀន នៅពេលពួកគេកំពុងមានអារម្មណ៍ប្រឈមនឹងបញ្ហា រត់គេចពីបញ្ហា ឬនៅភាំងធ្មឹងនោះទេ ។ សិស្សត្រូវតែមានអារម្មណ៍ថាមានសុវត្ថិភាព ប្រសិនបើពួកគេត្រូវរៀន ហើយសំខាន់បំផុតនោះគឺ ត្រូវទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
-
ស្ដ្រីម្នាក់ដើរទៅដើរមកនៅកន្លែងទទួលភ្ញៀវ ។ ដំណើររឿងវាទាំងស្រុង ៖ តាមពិតទៅ នេះគឺជារូបខ្ញុំ ។ ខ្ញុំបានពុះពារនឹងការថប់បារម្ភអស់រយៈពេលជាងមួយទសវត្សរ៍ហើយ ដោយរងការវាយប្រហារពីជំងឺថប់បារម្ភធ្ងន់ធ្ងរ និងបញ្ហាសុខភាពផ្សេងទៀត ។ អំឡុងពេលទាំងនេះ របៀបតែមួយគត់ដែលខ្ញុំអាចចូលរួមក្នុងសាសនាចក្របានគឺពេលខ្ញុំអាចមានចលនា ។ ពេលខ្លះការដើរ ឬការលេងរូបផ្គុំនៅលើដៃខ្ញុំគឺជារបៀបតែមួយគត់ដែលខ្ញុំអាចយកចិត្តទុកដាក់លើអ្នកឡើងនិយាយ និងមានអារម្មណ៍ពីព្រះវិញ្ញាណបាន ។
សាតាំងកេងចំណេញពីការពិតដែលថា យើងមិនដឹងពី ដំណើររឿងទាំងស្រុង ជានិច្ចនោះទេ ថាយើងមិនដឹងពីឧបសគ្គដែលបងប្អូនប្រុសស្រីរបស់យើងកំពុងប្រឈមមុខជារៀងរាល់ថ្ងៃជានិច្ចនោះទេ ។ វាចង់ឲ្យយើងបំភ្លេចថា សមាជិកភាគច្រើនកំពុងធ្វើអស់ពីសមត្ថភាពរបស់ខ្លួន មិនថាវាអាចមើលទៅមានសភាពយ៉ាងម៉េចចំពោះមនុស្សដទៃទៀតនោះទេ ។ សាច់រឿងដែលខ្ញុំសរសេរមកខាងលើនេះអាចជារឿងកម្រ ប៉ុន្ដែវាតំណាងឲ្យការពុះពារផ្ទាល់ខ្លួនជាច្រើន ដែលសមាជិករបស់យើងកំពុងស្វែងរកដំណោះស្រាយ ពេលពួកគេចូលរួមក្នុងសាសនាចក្រ ។
ខ្ញុំជឿថា សាតាំងចង់ឲ្យយើងជឿថា ការថ្វាយបង្គំរបស់យើងត្រូវបានរារាំងដោយការពុះពារ ភាពខុសគ្នា ឬភាពទន់ខ្សោយរបស់អ្នកដទៃ ខ្លាំងបំផុតអំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
អ្វីដែលខ្ញុំបានរៀនអំពីគារវភាព
១. គារវភាពគឺជាជម្រើស និងជាជំនាញមួយ ។
វាអាស្រ័យលើខ្ញុំដើម្បីមានអារម្មណ៍គារវភាពឬអត់នោះ ។ ជាញឹកញាប់ខ្លាំង ខ្ញុំមិនមានអារម្មណ៍គារវភាពនោះទេ ដោយសារខ្ញុំបានអនុញ្ញាតឲ្យខ្លួនឯងត្រូវគេរំខាន ។ នៅពេលខ្ញុំបង្កើតឲ្យមានវិន័យខាងវិញ្ញាណរបស់ខ្ញុំ និងហ្វឹកហ្វឺនវិញ្ញាណខ្ញុំឲ្យផ្ដោតលើអ្វីដែលសំខាន់បំផុត នោះខ្ញុំអាចទទួលខុសត្រូវទាំងស្រុងទៅលើទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌ខ្ញុំបានកាន់តែប្រសើរ ។
២. គារវភាពមិនមែនដូចគ្នាចំពោះមនុស្សទាំងអស់នោះទេ ។
មិត្តភក្តិរបស់គ្រួសារខ្ញុំម្នាក់ ដែលជាប់ពន្ធនាគារអស់រយៈពេល ១៧ ឆ្នាំ បានស្វាគមន៍ព្រះវិញ្ញាណឲ្យចូលទៅក្នុងបន្ទប់គុករបស់គាត់ ដោយការសាងសង់គំរូដ៏លម្អិតនៃព្រះវិហារបរិសុទ្ធចេញពីក្រដាស ។ គារវភាពអាចកើតមានបាននៅគ្រប់ស្ថានភាពទាំងអស់ ប្រសិនបើយើងស្វាគមន៍ព្រះវិញ្ញាណ ។
៣. គារវភាពអាចត្រូវបានលើកទឹកចិត្ត ប៉ុន្ដែវាគឺជាជម្រើសផ្ទាល់ខ្លួន ។
គារវភាពកើតមានតាមរយៈការតាំងចិត្តក្នុងគំនិត ដើម្បីបីបាច់ឲ្យមាន « អាកប្បកិរិយានៃការថ្វាយបង្គំ » ់របស់យើងចំពោះព្រះអម្ចាស់ និងចំពោះសមាជិកដទៃទៀតដោយស្មោះសរប៉ុណ្ណោះ ។ ប៉ារបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថា នៅពេលយើងទទួលយកទំនួលខុសត្រូវលើគារវភាពរបស់យើង នោះទស្សនវិស័យរបស់យើងផ្លាស់ប្ដូរពី « ីនេះ » ទៅជា « អ្នកមិនអីទេ ។ យើងស្វាគមន៍អ្នកមកកាន់ទីនេះ ។ អ្នកមិនរំខានគារវភាពរបស់ខ្ញុំនោះទេ ដោយសារខ្ញុំជ្រើសរើសដើម្បីមានគារវភាព » ។ បន្ទាប់មក យើងដឹងថា ទង្វើរបស់អ្នកដទៃមិនបានជ្រៀតជ្រែកចូលទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងជាមួយព្រះអង្គសង្រ្គោះ និងព្រះវរបិតាសួគ៌របស់យើងនោះទេ ។ ប្រាកដណាស់ ការមានទំនួលខុសត្រូវផ្ទាល់ខ្លួនចំពោះគារវភាពរបស់យើងផ្ទាល់មិនមានន័យថា យើងគួរតែព្រងើយកន្តើយនឹងរបៀបដែលឥរិយាបថរបស់យើង អាចជះឥទ្ធិពលដល់បទពិសោធន៍របស់អ្នកឯទៀតនោះទេ ។ ការខិតខំរបស់យើងដើម្បីមានគារវភាពផ្ទាល់ខ្លួន អាចជាការពង្រីកសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេ ថាជាបងប្អូនប្រុសស្រីរបស់យើង ។
ការងារបម្រើរបស់ព្រះអង្គសង្គ្រោះ
នៅក្នុងគំរូដ៏ល្អមួយអំពីការងារបម្រើ ព្រះអង្គសង្គ្រោះបានមានសេចក្ដីមេត្តាករុណាដល់បុរស ដែលមានវិញ្ញាណអារក្សចូលខ្លួន ។ ទោះជាបុរសនោះបានស្រែក និងបានដើរស្រាតក្ដី ក៏ព្រះយេស៊ូវមិនបានបដិសេធដើម្បីព្យាបាលគាត់ដែរ ។ ទាល់តែក្រោយពីបានព្យាបាលហើយ ទើបបុរសនេះអាចអង្គុយចុះ « ទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន ចបន្ដនៅជាមួយព្រះអម្ចាស់បានដែរឬទេ ។ ( សូមមើល លូកា ៨:២៧–៣៩; សូមមើលផងដែរ ម៉ាកុស ៥:១–២០ ) ។
ដូចគ្នានេះដែរ ព្រះយេស៊ូវមិនបានមានបន្ទូលទៅកាន់ក្មេងប្រុស ដែលមានវិញ្ញាណអារក្ស ឲ្យឈប់ប្រកាច់ជាខ្លាំង បែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ មុនពេលទ្រង់បានធ្វើឲ្យគាត់ពេញលេញនោះទេ ( សូមមើល ម៉ាកុស ៩:១៧–២៧ ) ។ ទ្រង់បានទតឃើញស្ថានភាពទាំងនេះថាជាបទពិសោធន៍ជីវិតរមែងស្លាប់ មិនមែនការខូចខាតខាងវិញ្ញាណនោះទេ ។ មានតែជាមួយពួកផារិស៊ីប៉ុណ្ណោះ ទើបទ្រង់ងាកចេញ ដោយសារស្វ័យសុចរិត និងអំនួតផ្ទាល់ខ្លួនរបស់ពួកគេបានរារាំងមិនឲ្យមានការព្យាបាល ។
នៅពេលបងប្អូន និងខ្ញុំពង្រីកនិយមន័យនៃគារវភាពរបស់យើង នោះយើងនឹងអាចបង្រៀន ហើយផ្ដល់ការងារបម្រើបានកាន់តែប្រសើរឡើង តាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ យើងនឹងចងចាំពីតម្លៃនៃព្រលឹងនីមួយៗនៅក្នុងព្រះនេត្ររបស់ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០ ) ។ យើងនឹងអាចមានគារវភាព សូម្បីតែនៅក្នុងស្ថានភាពដែលមិនទំនងបំផុតក៏ដោយ ។
ប្រហែលគារវភាពនៅក្នុងព្រះនេត្ររបស់ព្រះមិនសូវត្រូវនឹងការអង្គុយស្ងៀម និងការនិយាយស្ងាត់ៗនោះទេ តែជាការស្ងប់ស្ងាត់នៃគំនិតរបស់យើង និងភាពទន់ភ្លន់នៃដួងចិត្តយើងវិញ ។
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា. ។