២០២២
ការបម្រើ​នៅក្នុង​ការហៅ​របស់​សាសនាចក្រ
ខែ មីនា ឆ្នាំ ២០២២


« ការបម្រើ​នៅក្នុង​ការហៅ​របស់​សាសនាចក្រ » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

ការបម្រើ​នៅក្នុង​ការហៅ​របស់​សាសនាចក្រ

ថ្នាក់ដឹកនាំ​សាសនាចក្រ​សូមឲ្យ​សមាជិក​បម្រើ​នៅក្នុង​ការចាត់តាំង​ជាក់លាក់ ដែល​ត្រូវបាន​ហៅ​ថា « ការហៅ​បម្រើ » ។ ការហៅ​បម្រើ​ផ្ដល់​ឱកាស​ឲ្យសមាជិក​បម្រើ​ដល់​មនុស្ស​ដទៃទៀត ហើយ​ខិត​កាន់តែ​ទៅជិត​ព្រះ ។

បុរស​នៅលើ​រទេះរុញ​កំពុង​បង្រៀន​ក្នុង​ថ្នាក់​នៅឯ​ព្រះវិហារ

រូបថត​ដោយ ដេវីឌ បូវីន ញូវថុន

នៅពេល​យើង​បម្រើ​ក្នុង​ការហៅ​របស់​យើង នោះ​យើង​ជួយ​សម្រេច​កិច្ចការ​របស់​ព្រះ ។ យើង​បង្រៀន​មនុស្ស​ដទៃទៀត​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​ពួកគេ​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ទ្រង់​ទាំងទ្វេ ។ យើង​ក៏​ទទួល​បាន​ពរជ័យ​ផងដែរ នៅពេល​យើង​បម្រើ​ដោយ​ស្មោះត្រង់​នោះ ។

ការទទួល​ការហៅ​បម្រើ

យុវជន​កំពុង​ឈរ​នៅ​ខាងមុខ​ក្រុមជំនុំ​ក្នុង​សាសនាចក្រ

អស់​អ្នក​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ​គឺ ត្រូវបាន​ហៅ​ដោយ​ព្រះ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​អធិស្ឋាន​សូម​ការបំផុស​គំនិត ដើម្បី​ដឹង​ថា​ត្រូវសុំ​នរណា​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​នីមួយៗ ។ បន្ទាប់​មក ថ្នាក់ដឹកនាំ​សូម​សមាជិក​ម្នាក់​ឲ្យ​បម្រើ និង​ពន្យល់ពី​កាតព្វកិច្ច​នៃ​ការហៅ​នោះ ។ សម្រាប់​ការហៅ​ភាគច្រើន សមាជិក​ត្រូវបាន​គាំទ្រ​នៅក្នុង​ការប្រជុំ​សាសនាចក្រ ។ សមាជិក​វួដ ឬ​សាខា​ផ្ដល់​ការលើកដៃ​គាំទ្រ ។ ការណ៍​នេះ​មានន័យ​ថា ពួកគេ​មាន​ឆន្ទៈ​គាំទ្រ​ដល់​បុគ្គល ដែល​ត្រូវបាន​ហៅ​នេះ ។ បន្ទាប់​មក សមាជិក​នឹង​ត្រូវបាន​ប្រទានពរ​ដោយ​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ ។ ការណ៍​នេះ​ត្រូវបាន​ហៅ​ថា ពិធី​ញែកចេញ ។ សមាជិក​នឹង​ទទួលបាន​សិទ្ធិ​អំណាច ដើម្បី​ធ្វើ​សកម្មភាព​នៅក្នុង​ការហៅ​នោះ និង​ទទួល​បាន​ពរជ័យ​ផ្សេងទៀត​ដើម្បី​ជួយ​គាត់ ឬ​នាង​ឲ្យ​បម្រើ ។

ប៊ីស្សព

ប៊ីស្សព​គឺជា​អ្នកដឹកនាំ​វួដ ។ ( ្រដៀង​នឹង​ប៊ីស្សព​ដែរ ) ។ ប្រធាន​ស្តេក​ផ្តល់​អនុសាសន៍​ក្នុង​ការហៅ​អ្នកកាន់​បព្វជិតភាព​ដែលមាន​ភាពស័ក្ដិសម​ម្នាក់ ឲ្យធ្វើ​ជា​ប៊ីស្សព ។ គណៈប្រធាន​ទីមួយ​អនុម័ត​លើ​ការហៅ​នោះ ។ បន្ទាប់​មក ប៊ីស្សព​ត្រូវបាន​លើកដៃ​គាំទ្រ និង​ញែកចេញ​ដើម្បី​បម្រើ ។ លោក​ក៏ទទួល​បាន​កូនសោ​បព្វជិតភាព ដែល​មាន​ន័យ​ថា លោក​មាន​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​វួដ​លោក ។ ក្នុងនាម​ជា​ប៊ីស្សព លោក​បម្រើ និង​ដឹកនាំ​សមាជិក​ទាំងអស់​ក្នុង​វួដ​នោះ ។

គណៈប្រធាន

កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្គ្រោះ ក្រុម​យុវនារី អង្គការ​បឋមសិក្សា និង​អង្គការ​សាលា​ថ្ងៃអាទិត្យ ត្រូវបាន​ដឹកនាំ​ដោយ​គណៈប្រធាន ដែល​ជាធម្មតា​មាន​ប្រធាន​មួយ​រូប និង​ទីប្រឹក្សា​ពីរ​រូប ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ត្រូវបាន​ហៅ និង​ញែកចេញ​ដោយ​គណៈប្រធាន​ស្តេក ។ គណៈប៊ីស្សព​សូម​សមាជិក​ឲ្យ​បម្រើ​នៅក្នុង​គណៈប្រធាន​ផ្សេងទៀត​នៅក្នុង​វួដ ហើយ​ធ្វើ​ពិធី​ញែកចេញ​ឲ្យ​ពួកគេ ។ ថ្នាក់ដឹកនាំ​ទាំងអស់​បម្រើ​ដល់​សមាជិក​នៅក្នុង​កូរ៉ុម ឬ​អង្គការ​របស់​ពួកគេ ។ ពួកគេ​ផ្ដល់​ការងារ​បម្រើ​តាម​តម្រូវការ​របស់​សមាជិក និង​ជួយ​ពួកគេ​ឲ្យទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

ស្ដ្រី​ម្នាក់​យក​អាហារ​ជូន​ម្ដាយ​ដែល​កំពុង​បី​កូន​ម្នាក់

ការហៅ​បម្រើ​ដទៃទៀត

ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​ដទៃទៀត រួមមាន​ការបង្រៀន ការជួយ​ជាមួយ​នឹង​តន្ត្រី ការរក្សាទុក​កំណត់ត្រា ការរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​យុវវ័យ ឬ​កុមារ និង​ការបម្រើ​តាម​របៀប​ផ្សេងៗ​ទៀត ្នុង​សាសនាចក្រ​មាន​សារៈសំខាន់ ហើយ​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​បម្រើ​ដល់​មនុស្ស​ដទៃទៀត និង​បម្រើ​ដល់​ព្រះ ។ នៅពេល​យើង​ទាំងអស់​គ្នា​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បំពេញ​ការហៅ​បម្រើ​របស់​យើង នោះ​យើង​ពង្រឹង​មនុស្ស​ដទៃទៀត និង​ជួយ​សាសនាចក្រ​ឲ្យ​រីកចម្រើន ។