២០២២
ព្រះវិហារ​បរិសុទ្ធ ៖​មុក្តា​ដ៏​មាន​តម្លៃ​មហិមា
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ព្រះវិហារ​បរិសុទ្ធ ៖​មុក្តា​ដ៏​មាន​តម្លៃ​មហិមា » លីអាហូណា ខែ កក្កដា/សីហា ឆ្នាំ ២០២២ ។

សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

ព្រះវិហារ​បរិសុទ្ធ ៖​មុក្តា​ដ៏​មាន​តម្លៃ​មហិមា

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ព្រិកហាំ ស៊ីធី​យូថាហ៍

រូបថត​ព្រះវិហារ​បរិសុទ្ធ​ព្រិកហាំ ស៊ីធី​យូថាហ៍

វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​អ្វី​ម្ល៉េះ​ដើម្បី​មើល​ឃើញ​ព្រះវិហារ​បរិសុទ្ធ​សាងសង់​យ៉ាង​ច្រើន​នៅ​ជុំវិញ​ពិភពលោក ។ យើង​រីករាយ​នឹង​សមាជិក​សាសនាចក្រ ពេល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅ​ក្នុង​តំបន់​របស់​ពួកគេ ។

យើង​សង្ឃឹម​ថា មនុស្ស​គ្រប់​គ្នា​នឹង​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះវិហារ​បរិសុទ្ធ និង​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​កំហុស​ដែល​បាន​ពិពណ៌នា​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ​( ១៩២៤–២០១៥ ) ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ នៅ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​លោក​អំពី​គុជខ្យង និង​ប្រអប់ នោះ​លោក​បាន​លើក​ឡើង​ថា មាន​ជាង​ម្នាក់​បាន​ធ្វើ​ប្រអប់​មួយ​យ៉ាង​ស្អាត​ដើម្បី​ដាក់បង្ហាញ​គុជ​ខ្យង​ដ៏​មាន​តម្លៃ​មហិមា ។ ប៉ុន្តែ​ពេល​មនុស្ស​មក​មើល​គុជខ្យង​នោះ ពួកគេ​បាន​កោត​សរសើរ​ទៅ​លើ​ប្រអប់នោះ​ទៅវិញ ។ ( សូមមើល « The Cloven Tongues of Fire » Liahonaខែ កក្កដា ឆ្នាំ ២០០០ ទំព័រ ៧ ) ។

ពិតណាស់ គុជខ្យង​ដ៏​មាន​តម្លៃ​មហិមា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួម​មាន ពិធី​បរិសុទ្ធ សេចក្ដីសញ្ញា និង​ពរជ័យ​ដែល​បាន​សន្យា​ដែល​យើងអាច​ទទួល​បាន​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ដូចដែល​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បង្រៀន​នៅ​ក្នុង​ច្បាប់​នេះ​ថា « អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​រៀនសូត្រ និង​អ្វីៗ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គូស​បញ្ជាក់​ពី​ផែនការ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះរបស់​យើង ។ សេចក្ដី​សញ្ញា​ដែល​បាន​ទទួល និង​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើឲ្យ​ដួងចិត្ត​យើង​បាន​បរិសុទ្ធ និង​សម្រាប់​ការលើក​តម្កើង​ដ៏​ខ្ពង់ខ្ពស់​ដល់​បុត្រា និង​បុត្រី​នៃ​ព្រះ » ( ទំព័រ ៦ ) ។

នៅពេល​អ្នក​អាន​អត្ថបទ​របស់​អែលឌើរ​បែដណា យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចងចាំ​ពី​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិន​បើ​អ្នក​ខក​ខាន​មិន​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​មួយ​រយៈ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ត្រឡប់​មកវិញ ហើយ​ទទួល​អារម្មណ៍​ជា​ថ្មី​នូវ​អំណរ និង​សេចក្ដី​សុខសាន្ត​ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ ប្រសិនបើ​អ្នក​មិនធ្លាប់​បានទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ឡើយ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​រៀបចំខ្លួន​ដើម្បី « បាន​ទទួល​ព្រះចេស្ដា​មក​ពី​ស្ថាន​លើ »​( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣២ ) ។

អែលឌើរ ខេវិន អ័រ ដានឃិន

ក្នុង​ពួក​ចិត​សិប​នាក់

នាយក​ប្រតិបត្តិ​នៃ​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ

បោះពុម្ព