២០២២
អ្នក​ពុំ​នៅ​ឯកោ​ឡើយ
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« អ្នក​ពុំ​នៅ​ឯកោ​ឡើយ » លីអាហូណា ខែ កក្កដា/សីហា ឆ្នាំ ២០២២

ចូរ​មក​តាម​ខ្ញុំ

ពង្សាវតារក្សត្រ ទី២ ៦

អ្នក​ពុំ​នៅ​ឯកោ​ឡើយ

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ឯកោ ឬ​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ដែរ​ទេ ? អ្នក​បម្រើ​របស់​អេលីសេ​ជា​ព្យាការី​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ដែរ ពេល​គាត់​បាន​ឃើញ​ទ័ព​សេះ​របស់​សាសន៍​ស៊ីរី និង​រទេះ​សេះ​ហ៊ុមព័ទ្ធ​ក្រុង​ដូថាន់ ជា​ទីក្រុង​កំណើត​របស់​អេលីសេ ។

រូបភាព
ពួក​ទ័ព​កំពុង​តម្រង់​ព្រួញ​ទៅ​ជញ្ជាំង

រចនា​រូបភាព​ដោយ ឌិននីស ហ្វ្រេថេស

ដោយ​ភ័យ​ខ្លាច​អ្នក​បម្រើ​នោះ​បាន​ស្រែក​ហៅ​អេលីសេ​ថា « វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច ? » ( ពង្សាវតារក្សត្រ ទី២ ៦:១៥ ) ។

រូបភាព
រទេះ​ចម្បាំង​ភ្លើង

អេលីសេ​បាន​ឆ្លើយ​តប​ដោយ​សេចក្ដីជំនឿ​ថា « កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត »​( ខ​ទី ១៦ ) ។ បន្ទាប់ពី​អេលីសេ​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​បើក​ភ្នែក​អ្នក​បម្រើ​របស់​លោក អ្នកបម្រើ​នោះ​បាន​ឃើញ​« ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ »​( ខទី ១៧ ) ។

« ពេល​ខ្លះ​បង​ប្អូន​ដូច​អ្នក​បម្រើ​នោះ​ដែរ បង​ប្អូន​មាន​ការពិបាក​ក្នុង​ការ​មើល​ឃើញ​ពី​របៀប​ដែល​ព្រះ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​បង​ប្អូន—ពេល​ដែល​បង​ប្អូនមាន​អារម្មណ៏​ថា​កំពុង​ត្រូវ​ឡោមព័ទ្ធ—នៅ​ពេល​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​ធ្វើ​ឲ្យ​បង​ប្អូន​លុត​ជង្គង់​ចុះ ។ សូម​រង់ចាំ​ហើយ​ទុកចិត្ត​ទៅ​លើ​ព្រះ និង​ពេលវេលា​របស់​ទ្រង់​ពីព្រោះ​បងប្អូន​អាច​ជឿជាក់​លើ​ដួងចិត្ត​របស់​ទ្រង់​ដោយ​អស់​ពីដួង​ចិត្ត​របស់​បងប្អូន ។ … បងប្អូន​ក៏​អាច​អធិស្ឋាន​សូម​ព្រះអម្ចាស់​ឲ្យ​បើក​ភ្នែក​បងប្អូន​មើល​ឃើញ​នូវ​ការណ៍​ទាំងឡាយ​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ​បាន​( មីឈែល ឌី ក្រេហ្គ « ភ្នែក​ដើម្បី​មើល​ឃើញ » លីអាហូណាខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ១៥ ) ។

យើង​ប្រហែល​ជា​មើល​មិន​ឃើញ​ទ្រង់​ទេ ប៉ុន្តែ​ព្រះអម្ចាស់ និង​ពួក​ទេវតា​របស់​ទ្រង់​នៅ​ហ៊ុម​ព័ទ្ធ​ជុំវិញ​យើង​( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៨ ) ។ « ប្រសិន​បើ​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ? » ( រ៉ូម ៨:៣១ ) ។

បោះពុម្ព