២០២២
ព្រះគម្ពីរ ៖ ព្រះ​បន្ទូល​របស់​ព្រះ
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ព្រះគម្ពីរ ៖ ព្រះ​បន្ទូល​របស់​ព្រះ » លីអាហូណា ខែ កក្កដា/ខែ សីហា ឆ្នាំ ២០២២ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

ព្រះគម្ពីរ ៖ ព្រះ​បន្ទូល​របស់​ព្រះ

រូបភាព
សំណេរ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​ព្យាការី

ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ ជូឌីត អេ. ម៉ែ

ព្រះគម្ពីរ​គឺជា​សៀវភៅ​បរិសុទ្ធ​ដែល​ភាគច្រើន​ត្រូវ​បានសរសេរ​ដោយ​ព្យាការី​ទាំងឡាយ  ព្រះគម្ពីរ​ទាំងឡាយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្រៀន​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ព្រះគម្ពីរ​ដែល​ប្រើប្រាស់​ជា​ផ្លូវការ​របស់​សាសនាចក្រ​គឺ​ព្រះគម្ពីរ​ប៊ីប ( ដែល​មាន​ទាំង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​គម្ពីរសញ្ញា​ថ្មី ) ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា និង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។

ព្រះគម្ពីរ​សញ្ញា​ចាស់

ព្រះគម្ពីរ​សញ្ញា​ចាស់​គឺជា​កំណត់ត្រា​របស់​ព្រះ​ធ្វើការ​ជាមួយនឹង​រាស្រ្ត​នៃ​សេចក្តី សញ្ញា​របស់ទ្រង់​នៅ​សម័យ​បុរាណ ។ វា​រួម​មាន​ទាំង​ការបង្រៀន​របស់​ព្យាការី​ទាំងឡាយ ដូចជា ម៉ូសេ យ៉ូស្វេ អេសាយ យេរេមា និង​ដានីយ៉ែល ។ ទោះបីជា​ព្រះគម្ពីរ​បាន​សរសេរ​រាប់រយ​ឆ្នាំ មុនពេល​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក៏ដោយ ក៏​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ជា​ច្រើន បាន​សរសេរ​អំពី​ទ្រង់​ផងដែរ ។

ព្រះគម្ពីរ​សញ្ញា​ថ្មី

ព្រះគម្ពីរ​សញ្ញាថ្មី​កត់ត្រា​អំពី​ការប្រសូត ជីវិត​រមែងស្លាប់ ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះគម្ពីរ​នេះ​រួម​មាន​ទាំង​ការបង្រៀន​របស់​ពួក​សាវក និង​សិស្ស​ដទៃ​ទៀត​របស់​ព្រះគ្រីស្ទ​ផងដែរ ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​ជួយ​យើង​យល់​ពី​របៀប ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សព្វថ្ងៃ​នេះ ។

ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​មរមន​គឺជា​កំណត់ត្រា​ពី​ប្រជាជន​មួយ​ចំនួន ដែល​បាន​រស់នៅ​ទ្វីប​អាមេរិក​ពី​បុរាណ ។ ព្រះគម្ពីរ​នេះ​រួមមាន​ទាំង​ការបង្រៀន​មកពី​ព្យាការី​ទាំងឡាយ ហើយ​គោលបំណង​ដ៏​សំខាន់​របស់​ព្រះគម្ពីរ​មរមន គឺ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​ថា​ព្រះ​យេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន​មកពី​ផ្ទាំង​ចំណារ​មាស ដោយ​អំណោយទាន និង​ព្រះចេស្តា​នៃ​ព្រះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា

គម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា មាន​នូវ​វិវរណៈ​ដែល​ប្រទាន​ឲ្យ​យ៉ូសែប ស្ម៊ីធ និង​ព្យាការី​សម័យ​ចុងក្រោយ​ទាំងឡាយ ។ វិវរណៈ​ដែល​រៀបរាប់​ពី​របៀប​ដែល​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​បាន​រៀបចំ​ឡើង ។ វា​ក៏មាន​នូវ​ការបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់ៗ​អំពី​បព្វជិតភាព ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ និង​អ្វី​ដែល​កើតឡើង​បន្ទាប់​ពី​ជីវិត​នេះ​ផងដែរ ។

មុក្តា​ដ៏​មាន​តម្លៃ​មហិមា

គម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​រួមមាន​ទាំង​គម្ពីរ​ម៉ូសេ និង​អ័ប្រាហាំ ទីបន្ទាល់​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​និង​មាត្រា​នៃ​សេចក្តីជំនឿ​របស់​សាសនាចក្រ​ផងដែរ ។ វា​ក៏​មាន​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ដែល​ជា​ផ្នែក​មួយ​នៃ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី ។

ការសិក្សា​ព្រះគម្ពីរ

ព្យាការី​ទាំងឡាយ​បាន​បង្រៀន​យើង​ឲ្យ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ ។ ការធ្វើ​ដូច្នោះ​ជួយ​យើង​បង្កើន​សេចក្តី​ជំនឿ​របស់​យើង ហើយ​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ កាល​ដែល​យើង​សិក្សា​ព្រះគម្ពីរ​ទាំងឡាយ​ដោយ​ការអធិស្ឋាន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​របស់​យើង ។

ព្យាការី​សម័យ​ថ្មី

នៅពេល​ព្យាការី និង​សាវក​ទាំងឡាយ​នៅ​សព្វថ្ងៃនេះ​មានប្រសាសន៍​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពាក្យពេចន៍​របស់​ពួកលោក គឺ​ដូចជា​ព្រះគម្ពីរ​ដូច្នោះ​ដែរ ។ គំរូ​មួយ​មួយ​អំពី​ការណ៍​នេះ​គឺជា​សន្និសីទ​ទូទៅ ។ យើង​អាច​សិក្សា​ការបង្រៀន​ទាំងឡាយ​មកពី​សន្និសីទ​ទូទៅ​នៅក្នុង​ខែឧសភា និង​ខែវិច្ឆិកា​នៃ​ច្បាប់ លីអាហូណា ។

បោះពុម្ព