២០២២
ហេតុការណ៍​ទាំង​៥​អំពី​នាង​អេសធើរ
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ហេតុការណ៍​ទាំង​៥​អំពី​នាង​អេសធើរ » លីអាហូណា ខែ កក្កដា ឬ​សីហា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

នាង​អេសធើរ

ហេតុការណ៍​ទាំង​៥​អំពី​នាង​អេសធើរ

រូបភាព
នាង​អេសធើរ​ចូល​គាល់​ស្ដេច

នាង​អេសធើរ​ចូល​គាល់​ស្ដេច ដោយ រ៉ូប៊ឺត ធី ប៉ារ៉េត ហាម​ថត​ចម្លង

១. នាង​អេសធើរ​គឺ​ជា​ក្មេង​កំព្រា ។

នាង​អេសធើរ​គឺ​ជា​សាសន៍​យូដា ហើយ​ពេល​ឪពុក​ម្ដាយ​នាង​បាន​ស្លាប់ទៅ នោះ​នាង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​បងប្រុស​ជីដូន​មួយ​​របស់​នាង​ឈ្មោះ ម៉ាដេកាយ ដែល​ជា​សាសន៍​យូដា​ដែរ​( សូមមើល​នាង​អេសធើរ ២:៧ ) ។

២. នាង​អេសធើរ រស់នៅ​ឯ​ពើស៊ី ។

នាង​អេសធើរ​រស់នៅ​ឯ​ក្រុង​ស៊ូសាន ពើស៊ី​( ជា​ប្រទេស​អ៊ីរ៉ង​សព្វថ្ងៃ​នេះ ) ជាង​១០០ ឆ្នាំ​បន្ទាប់​ពី​សាសន៍​យូដា​បាន​នាំ​ទៅ​ធ្វើ​ជា​ទាសករ​នៅ​ក្រុង​បាប៊ីឡូន ។

៣. នាង​អេសធើរ​ត្រូវ​លាក់​អត្តសញ្ញាណ​ជា​សាសន៍​យូដា​របស់​នាង​ជា​រឿង​សម្ងាត់ ។

តាម​ការ​ស្នើ​សុំ​របស់​ម៉ាដេកាយ នោះ​នាង​អេសធើរ​មិន​បាន​បើក​សម្ដែង​ពី​ពូជពង្ស​ជា​សាសន៍​យូដា​របស់​នាង​ទៅ​នរណា​ម្នាក់​ឡើយ ។ នាង​បាន​លាក់​អត្តសញ្ញាណ​នាង​ជា​រឿង​សម្ងាត់ ទោះ​ជា​នាង​ក្លាយ​ជា​ម្ចាស់​ក្សត្រី​ក្ដី ។ ( សូមមើលនាង​អេសធើរ ២:១០, ២០ ) ។

៤. នាង​អេសធើរ​បាន​យក​ជីវិត​របស់​នាង​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​នាង ។

នៅ​ជំនាន់​របស់​នាង​អេសធើរ ស្ដេច​ងាយ​រងគ្រោះ​នឹង​ការ​លួច​ធ្វើ​ឃាត​ណាស់ ។ ដូច្នេះ ដើម្បី​ជា​ការការពារ​ចំពោះ​ស្ដេច នោះ​ទំនៀម​ទម្លាប់​បាន​កំណត់​ថា​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​គាល់​ស្ដេច​ដោយ​គ្មាន​ការ​អញ្ជើញ​របស់​ព្រះអង្គ​ឡើយ ។ នោះ​ជា​ហេតុផល​ដែល​នាង​អេសធើរ​យក​ជីវិត​របស់​នាងដើម្បី​ចូល​គាល់​ស្ដេច​ដោយ​យាង​ទ្រង់​ទៅ​កាន់​ពិធី​ជប់លៀង​មួយ ដើម្បី​នាង​អាច​បកអាក្រាត​ពី​គម្រោង​សម្លាប់ដល់​សាសន៍​យូដា​របស់​ហាម៉ាន​( សូមមើលនាង​អេសធើរ ៥;  ) ។

៥. នាង​អេសធើរ​មាន​សេចក្ដីជំនឿ​លើ​ព្រះ ។

នាង​អេសធើរ​បាន​សុំ​ឲ្យ​ពួក​សាសន៍​យូដា​ទាំងអស់​នៅ​ក្រុង​ស៊ូសាន​តម​អាហារ​បី​ថ្ងៃ​ពី​មុន​នាង​ចូល​ទៅ​គាល់​ស្ដេច​( សូមមើល​នាង​អេសធើរ ៤:១៦ ) ។ ដោយ​សារ​តែ​ភាព​ក្លាហាន​របស់​នាង​អេសធើរ និង​ពរជ័យ​របស់​ព្រះអម្ចាស់ នោះ​ពួក​សាសន៍​យូដា​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់ ។

បោះពុម្ព