២០២២
បទគម្ពីរ​បង្វែរ​ដួងចិត្ត​របស់យើង​ទៅរក​ព្រះ
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« បទគម្ពីរ​បង្វែរ​ដួង​ចិត្ត​របស់​យើង​ទៅរក​ព្រះ »Liahonaខែ​កក្កដា ឬ​សីហា ឆ្នាំ​២០២២ ។

ចូរ​មក​តាម​ខ្ញុំ

ពង្សាវតារក្សត្រ ទី២ ២១–២៣

បទគម្ពីរ​បង្វែរ​ដួងចិត្ត​របស់យើង​ទៅរក​ព្រះ

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ថ្លែង​ថា ដំណើរ​រឿង​អំពី​ស្ដេច យ៉ូសៀល ដែល​មាន​នៅ​ក្នុងពង្សាវតាក្សត្រ​ទី ២ ២១–២៣​« គឺជា​រឿង​ដ៏​ល្អបំផុត​មួយ​ក្នុង​ចំណោម​បទគម្ពីរ​ទាំងអស់ »​( នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ទំព័រ ១២៩ ) ។

របៀប​ដែលស្ដេច​យ៉ូសៀល​រកឃើញ​បទគម្ពីរ

រូបភាព
ស្ដេច​យ៉ូសៀល​ដឹកនាំ​ប្រជាជន​ឲ្យ​ទាញ​ទម្លាក់​ព្រះក្លែងក្លាយ​ចុះ

ស្ដេច​យ៉ូសៀល​កំពុង​បោស​សម្អាត​ដែនដី​នៃ​ព្រះក្លែងក្លាយ © Look And Learn / Bridgeman Images

យ៉ូសៀល​បាន​ក្លាយ​ជា​ស្ដេច​ស្រុក​យូដា​ពេល​ទ្រង់​មាន​វ័យ​ប្រាំបីឆ្នាំ​ប៉ុណ្ណោះ ។ ទ្រង់​បាន​គ្រង​រាជ្យ នៅ​នគរ​ដែល​រាស្រ្តមាន​ជំជឿ​លើ​ព្រះក្លែងក្លាយ ប៉ុន្តែ​ទ្រង់​ចង់​ធ្វើ​តាម​ព្រះអម្ចាស់ ។ កាលទ្រង់​គ្រង​រាជ្យ​បាន​ប្រាំបីឆ្នាំ ទ្រង់​បាន​បង្គាប់​ឲ្យ​បំផ្លាញ​អាសនា និង​រូបព្រះក្លែង​ចោល​ពេញ​ទាំង​ស្រុក​យូដា ។

រូបភាព
មនុស្ស​កំពុងអាន​បទគម្ពីរ

យ៉ូសៀល ស្ដេច​ស្រុក​យូដា ស្ដារ​ការ​ថ្វាយបង្គំព្រះ​ឡើង​វិញ​នៅ​ក្នុង​នគរ​ទ្រង់ដោយ​វិចិត្រករ​មិន​ស្គាល់ឈ្មោះ រូបថត​ដោយ​Stefano Bianchetti / Bridgeman Images

លុះដប់ឆ្នាំ​ក្រោយ​មក​ទៀត ទ្រង់​បាន​សុំ​ឲ្យ​ប្រជា​រាស្ត្រ​របស់​ទ្រង់​ស្ដារ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​ឡើងវិញ ជាទីដែល​ហ៊ីលគីយ៉ា ជា​សម្តេច​សង្ឃ​បាន​រក​ឃើញ​បទគម្ពីរ ។ ពេល​ស្ដេច​យ៉ូសៀល​បាន​អាន​គម្ពីរ​នោះ ទ្រង់​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​តាម​ការ​បង្រៀន​នៅ​ក្នុង​បទគម្ពីរ​នោះ ។ រួច​ទ្រង់​បាន​ប្រមូល​ផ្ដុំ​រាស្ត្រ ហើយ​បាន​អាន​គម្ពីរ​នោះ​ទៅកាន់​ពួកគេ ។

ជាយូរយារ​មកហើយ រាស្ត្រ​បាន​មាន​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ ។ ប៉ុន្តែ​បទគម្ពីរ​បាន​ជួយ​បង្វែង​ដួងចិត្ត​របស់​ប្រជាជន​ឲ្យ​ត្រឡប់​មករក​ព្រះវិញ ។ ស្តេច​យ៉ូសៀល​បាន​សន្យា​នឹង​រាស្រ្ត​ថា​ទ្រង់​នឹង​ធ្វើតាម​ព្រះអម្ចាស់ ហើយ​ប្រតិបត្តិតាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ ។

បោះពុម្ព