២០២២
ប្រភេទ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន
ខែ កក្កដា/ខែ សីហា ឆ្នាំ​២០២២


« ប្រភេទនៃ​វិវរណៈ​ផ្ទាល់​ខ្លួន » លីអាហូណា ខែ កក្កដា/សីហា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

ពង្សាវតារក្សត្រ ទី១ ១៧–១៩

ប្រភេទ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន

អេលីយ៉ា​បាន​ឈរ​នៅ​លើ​ភ្នំ ហើយ​ឃើញ​ខ្យល់​បក់​បំបែក​ថ្ម ហើយ​លោក​បាន​ដឹង​ពី​ការ​កក្រើក​ដី​« បន្ទាប់ពី​ការកក្រើក​ដី​នោះ​មក នោះ​មាន​ភ្លើង​ឆេះ តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ »​( ពង្សាវតារក្សត្រ ទី១ ១៩:១២ ) ។ នេះ​ជា​របៀប​បី​យ៉ាង​ដែល​សំឡេង​តូច​រហៀង​នាំ​យក​វិវរណៈ​មក​ឲ្យ​យើង ។

រូបភាព
ដៃ​ចុច​បើក​ភ្លើង

ពេល​ខ្លះ វិវរណៈ​ផ្ទាល់​ខ្លួន​នាំ​មក​នូវ​ការ​បំភ្លឺ​គំនិត​ភ្លាមៗ ដូច​ជា​ការបើក​ភ្លើង​ក្នុង​បន្ទប់​ងងឹត​មួយ​ដូច្នោះ​ដែរ ។

រូបភាព
បុរស​ដើរ​កាត់​អ័ព្ទ

ពេលខ្លះ យើង​មាន​ពន្លឺ​ល្មម​គ្រប់គ្រាន់​ដើម្បី​ដើរ​ពីរ​បី​ជំហាន​ទៅ​មុខ​ទៀត​តែ​ប៉ុណ្ណោះ ។

រូបភាព
បុរស​មើល​ថ្ងៃរះ

ពេលខ្លះ វិវរណៈ​ផ្ទាល់​ខ្លួន​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ដូច​ជា​ព្រះអាទិត្យ​រះ​ដូច្នោះ​ដែរ ។

កំណត់​ចំណាំ

  1. សូមមើល ដេវីឌ អេ បែដណា « Patterns of Light: Spirit of Revelation » ( វីដេអូ ), ChurchofJesusChrist.org ។

បោះពុម្ព