ខែ សីហា
ព្រះវរបិតាសួគ៌ស្ដាប់ឮ ហើយឆ្លើយតបដល់ការអធិស្ឋានរបស់ខ្ញុំ
« ចូរមានចិត្តរាបសា ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក ( គ&ស 112:10 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតរបស់អ្នក ។ នៅរៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) ស្វែងរកគោលលទ្ធិ (2) ជួយកុមារយល់ពីគោលការណ៍នោះ ហើយ (3) ជួយឲ្យពួកគេអនុវត្តគោលការណ៍នោះនៅក្នុងជីវិត ។ សូមសួរខ្លួនអ្នកថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ព្រះគម្ពីរបង្រៀនខ្ញុំពីរបៀបដើម្បីអធិស្ឋាន ។
ស្វែងរកគោលលទ្ធិ ៖សូមលើកព្រះគម្ពីរឡើង ហើយសុំឲ្យកុមារប្រាប់អ្នកនូវកិច្ចការមួយចំនួនដែលយើងរៀនអំពីព្រះគម្ពីរ ។ សូមប្រាប់កុមារថា រឿងមួយដែលយើងអាចរៀននៅក្នុងព្រះគម្ពីរ គឺរបៀបដើម្បីអធិស្ឋាន ។
លើកទឹកចិត្តឲ្យមានការយល់ដឹង និងការអនុវត្តន៍ ( ការស្តាប់រឿងនិទានមួយពីព្រះគម្ពីរ ) ៖ សូមប្រាប់រឿងពីការបង្រៀនរបស់អាលម៉ា និងអាមូលេកដល់ពួកសាសន៍សូរាំ ( សូមមើល អាលម៉ា 31; 33–34)។ អញ្ជើញកុមារឲ្យធ្វើកាយវិការអធិស្ឋានដែលត្រឹមត្រូវ ។ សួរកុមារថា តើរឿងនេះបង្រៀនពីការអធិស្ឋានយ៉ាងដូម្តេច ។ សូមសរសេរតារាងមួយនៅលើក្តារខៀនពីចម្លើយរបស់កុមារ ។ អញ្ជើញកុមារឲ្យពិភាក្សាពីរបៀបដែលរឿងនេះអនុវត្តចំពោះពួកគេ ។
សប្តាហ៍ទី 2 ៖ ព្រះវរបិតាសួគ៌ចង់ឲ្យយើងអធិស្ឋានទៅទ្រង់ជាញឹកញាប់— នៅគ្រប់ពេល គ្រប់ទីកន្លែង ។
ស្វែងរកគោលលទ្ធិ និងលើកទឹកចិត្តឲ្យមានការយល់ដឹង( ការអានព្រះគម្ពីរ ) ៖សូមប្រាប់កុមារថា ពួកគេអាចអធិស្ឋានទៅព្រះវរបិតាសួគ៌នៅគ្រប់ពេល គ្រប់ទីកន្លែង ។ សូមឲ្យពួកគេមើលទៅអាលម៉ា 33:3–9 ។ សូមអានខគម្ពីរនេះជាមួយគ្នា ហើយឲ្យកុមារលើកដៃឡើងនៅគ្រប់ពេលដែលពួកគេឮនូវឈ្មោះ ទីកន្លែងដែលស៊ីណូសអធិស្ឋាន ។ សរសេរទីន្លែងទាំងនេះនៅលើក្តារខៀន ។ ជួយកុមារឲ្យយល់ថាតើទីន្លែងទាំងនេះ នឹងមានអត្ថន័យយ៉ាងណាចំពោះពួកគេនៅថ្ងៃនេះ ដោយការបង្កើតស្លាកពាក្យពីទីកន្លែងក្នុងសម័យថ្មី ( ឧទាហរណ៍ ទីន្លែងដែលពួកគេមានអារម្មណ៍ថា វង្វេងផ្លូវ ឬឯកកោ សម្រាប់ « ទីរហោរស្ថាន » វាលស្មៅ សួនកុមារ ឬសួនច្បារ សម្រាប់ « ទីវាល » និងថ្នាក់រៀនរបស់យើង និងការប្រជុំនៅក្នុងព្រះវិហារ សម្រាប់ « ក្រុមជំនុំ » ) ។ សុំឲ្យកុមារផ្គូផ្គងស្លាកពាក្យទៅនឹងពាក្យដែលត្រឹមត្រូវនៅលើក្តារខៀន ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ពិភាក្សាពីការអធិស្ឋាន ) ៖សូមបំបែកកុមារទៅជាក្រុម ហើយសុំឲ្យពួកគេចែកចាយពីបទពិសោធន៍ដែលពួកគេបានអធិស្ឋាននៅកន្លែងដែល ស៊ីណូស បានរៀបរាប់ ។
សប្តាហ៍ទី 3 និងទី 4 ៖ ចម្លើយចំពោះការអធិស្ឋានបានមកពីព្រះវរបិតាសួគ៌តាមរបៀបជាច្រើន ។
ស្វែងរកគោលលទ្ធិ( លេងល្បែង ) ៖ពីមុនចាប់ផ្តើមថ្នាក់កុមារ សូមសរសេរនៅលើក្តារខៀន « ចម្លើយចំពោះការអធិស្ឋាន បានមកពីព្រះវរបិតាសួគ៌តាមរបៀបជាច្រើន » ហើយសូមយកក្រដាសបិទលើពាក្យនីមួយៗ ។ សូមឲ្យកុមារបើកក្រដាសមួយសន្លឹកម្តងៗ ហើយសួរសំណួរដើម្បីទស្សន៍ទាយមើលថាតើជាឃ្លាអ្វី ។ សូមធ្វើសារឡើងវិញ រហូតដល់កុមាររកឃើញពីឃ្លាប្រយោគទាំងមូល ហើយសុំឲ្យពួកគេអានរួមគ្នា ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការអានព្រះគម្ពីរ ) ៖សូមប្រាប់កុមារថាយ៉ូសែប ស្ម៊ីធ បានអធិស្ឋានដើម្បីដឹងថា តើគួរចូលក្នុងសាសនាចក្រមួយណា ។ សូមអានជាមួយគ្នាពីយ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:17ដើម្បីដឹងថាតើការអធិស្ឋានរបស់លោក ត្រូវបានឆ្លើយតបតាមរបៀបណា ( តាមរយៈ ការយាងមកនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ) ។ សូមប្រាប់កុមារថា អាលម៉ា បានអធិស្ឋានសុំឲ្យកូនប្រុសអាលម៉ារបស់គាត់នឹងរៀនពីសេចក្តីពិត ។ អានជាមួយគ្នាអាលម៉ា 27:11 ដើម្បីដឹងថាតើការអធិស្ឋានរបស់អាលម៉ា ត្រូវបានឆ្លើយតបតាមរបៀបណា ( ទេវតាមួយអង្គបានលេចឡើងចំពោះអាលម៉ាជាកូន ) ។ សូមពន្យល់ថា ចម្លើយនៃការអធិស្ឋានភាគច្រើន គឺបានទទួលតាមវិធីផ្សេងៗ ។ សូមសរសេរនូវបទគម្ពីរខាងក្រោម ដែលពិពណ៌នាពីវិធីដែលការអធិស្ឋានអាចត្រូវបានឆ្លើយតប នៅលើក្រដាសផ្សេងៗគ្នា ៖ គ. និង ស. 6:22–23 ( តាមរយៈអារម្មណ៍សន្តិភាព ) គ. និង ស. 8:2 ( តាមរយៈគំនិត និងអារម្មណ៍នៅក្នុងចិត្ត ) ម៉ូសាយ 27:36 ( តាមរយៈសកម្មភាពរបស់អ្នកដទៃ ) និង នីហ្វៃទី 2 32:3 ( តាមរយៈព្រះគម្ពីរ ) ។ សូមដាក់ក្រដាសនៅក្នុងប្រអប់ ។ សូមឲ្យកុមារលូកដៃយកមួយ ហើយអានវា ។ សូមរកមើលសេចក្តីយោងបទគម្ពីរ សូមអានជាមួយគ្នា ហើយសួរកុមារថាតើបទគម្ពីរនីមួយៗបង្រៀនអ្វី អំពីចម្លើយរបស់ព្រះវរបិតាសួគ៌ពីការអធិស្ឋាន ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ស្តាប់រឿងនិទាន ) ៖អញ្ជើញភ្ញៀវកិត្តិយសបួននាក់ឲ្យចែកចាយសាច់រឿងដែលបានបង្ហាញពីរបៀបមួយដែលការអធិស្ឋាន ត្រូវបានឆ្លើយតប ។ ឧទាហរណ៍ទាំងឡាយអាចបានមកពីបទពិសោធន៍ផ្ទាល់ខ្លួន ទស្សនាវដ្តីសាសនាចក្រ ឬពីព្រះគម្ពីរ ។ សូមអញ្ជើញកុមារឲ្យសាកសួរដល់ក្រុមគ្រួសាររបស់ពួកគេនៅឯផ្ទះ អំពីពេលដែលការអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយតប ។
ជំនួយសម្រាប់អ្នកដឹកនាំតន្រ្តី
ដើម្បីជួយកុមាររៀនបទ « A Child’s Prayer » ( ច.ក. ទំព័រ 12–13 ) សូមពិចារណាដូចខាងក្រោម ៖
-
សុំឲ្យកុមារស្រមើស្រមៃថា ឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេអស់ពេលជាយូរ ហើយនៅទីបំផុតក៏បានមកដល់ផ្ទះ ពួកគេបានបើកទ្វារ ហើយត្រូវបានហ៊ុំព័ទ្ធទៅដោយការលួងលោម និងសេចក្តីស្រឡាញ់ ។ សូមពន្យល់ថា ការអធិស្ឋានគឺដូចជាការបើកទ្វារទៅកាន់ព្រះវរបិតាសួគ៌ដូច្នោះដែរ ទ្រង់ពិតជាគង់នៅទីនោះដើម្បីលួងលោម និងស្រឡាញ់យើង ហើយទ្រង់ចង់ឮ និងឆ្លើយតបចំពោះការអធិស្ឋានរបស់កុមារទាំងអស់ ។
-
សុំឲ្យកុមារស្តាប់រកពាក្យ « ទីនោះ » និង « អធិស្ឋាន » នៅពេលដែលអ្នកច្រៀងឃ្លា នៅក្នុងបន្ទាត់ទីពីរដំបូងនៃបទ « ការអធិស្ឋានរបស់កុមារ » ។ សូមឲ្យកុមារប៉ះត្រចៀករបស់ពួកគេ នៅពេលពួកគេឮពាក្យនោះ ។ អញ្ជើញពួកគេឲ្យច្រៀងឃ្លាទាំងនោះជាមួយអ្នក ។ សូមបន្តធ្វើបែបនៅក្នុងបទទាំងមូល ដោយឲ្យកុមារស្តាប់ ពាក្យចុងជួននៅក្នុងឃ្លានីមួយៗ ។
-
សូមច្រៀងឃ្លាទីពីរម្តងមួយឃ្លាៗ ហើយឲ្យកុមារច្រៀងឃ្លានោះឡើងវិញ នៅពេលដែលអ្នកចង្អុលទៅឃ្លានោះ ។ បន្ទាប់មក បំបែកកុមារទៅជាពីរក្រុម ហើយសុំឲ្យក្រុមមួយច្រៀងផ្នែកទីមួយនៃឃ្លា ( ឧទាហរណ៍ « អធិស្ឋាន » ) ហើយក្រុមមួយទៀតបញ្ចប់ឃ្លា « ( « ទ្រង់គង់ទីនោះឬ » ) ។ សូមអញ្ជើញកុមារទាំងអស់ឲ្យឈរ នៅពេលច្រៀង « កូននៃនគរ ជានគរនៃស្ថានសួគ៌ » ។