ខែ ឧសភា
ព្យាការីបង្រៀនយើងឲ្យរស់នៅតាមគោលការណ៍ដំណឹងល្អដែលបានស្តារឡើងវិញ
« ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សម្តែងឲ្យពួកហោរាជាអ្នកបម្រើទ្រង់ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ( អេម៉ុស 3:7 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតរបស់អ្នក ។ នៅរៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) ស្វែងរកគោលលទ្ធិ (2) ជួយកុមារយល់ពីគោលការណ៍នោះ ហើយ (3) ជួយឲ្យពួកគេអនុវត្តគោលការណ៍នោះនៅក្នុងជីវិត ។ សូមសួរខ្លួនអ្នកថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? »
សប្តាហ៍ទី 1 និង 2 ៖ ព្យាការីដែលនៅរស់ ដឹកនាំសាសនាចក្រក្រោមការដឹកនាំរបស់ព្រះយេស៊ូវគ្រីស្ទ ។
ស្វែងរកគោលលទ្ធិ( មើលរូបភាព និងលេងល្បែង ) ៖ សូមបង្ហាញរូបភាពព្យាការីដែលនៅរស់ ។ សុំឲ្យកុមារមួយចំនួនផ្លាស់ប្តូរវេនគ្នាដឹកនាំកុមារធ្វើសកម្មភពងាយៗ ដូចជា ការលោត ឬទះដៃរបស់ពួកគេ ។ សូមចង្អុលទៅរូបភាពរបស់ព្យាការី ហើយពន្យល់ថា លោកគឺជាប្រធាននៃសាសនាចក្រ ហើយយើងគួរតែធ្វើតាមអ្វីដែលលោកបានសុំឲ្យយើងធ្វើ ។ សួរថា ៖ « តើព្យាការីធ្វើតាមអ្នកណា ? » សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ហើយពន្យល់ថា ព្យាការីធ្វើការក្រោមការដឹកនាំរបស់ទ្រង់ ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ពិភាក្សាពីការបង្រៀនរបស់ព្យាការី ) ៖ បង្ហាញដល់កុមារនូវច្បាប់ថ្មីបំផុតនៃសន្និសីទរបស់ Ensign ឬ លីអាហូណា ។ សូមពន្យល់ថា នៅក្នុងសន្និសីទទូទៅ ព្យាការីបង្រៀនយើងពីអ្វីដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងធ្វើ ។ ជ្រើសរើសឃ្លាប្រយោគចេញពីការនិយាយរបស់ព្យាការីហើយអញ្ជើញកុមារអានវាឲ្យឮៗ ។ សូមធ្វើបញ្ជីរួមគ្នាមួយពីការណ៍ទាំងឡាយដែលកុមារអាចធ្វើតាមព្យាការី ។
លើកទឹកចិត្តឲ្យមានការអនុវត្ត( គូរគំនូរ ) ៖ សុំឲ្យក្រដាសដល់កុមារម្នាក់ៗ ។ អញ្ជើញកុមារឲ្យបត់វាជាពីរ ។ សុំឲ្យពួកគេគូររូបមួយរបស់ព្យាការីលើពាក់កណ្តាលសន្លឹក ហើយពាក់កណ្តាលទៀតឲ្យពួកគេសរសេរ ឬគូររូបពីរបៀបមួយដែលពួកគេនឹងធ្វើតាមព្យាការី ។ អញ្ជើញកុមារឲ្យក្រោកឈរ ហើយបង្ហាញរូបភាពរបស់ពួកគេ នៅពេលដែលពួកគេច្រៀងបទ « ធ្វើតាមព្យាការី » ( ច.ក. 110–11 ) ។
សម្រាប់សប្តាហ៍ទី 2 បង្រៀនកុមារអំពីអ្វីមួយ ដែលព្យាការីបានបង្រៀននៅក្នុងសន្និសីទទូទៅថ្មីៗនេះ ។ នៅពេលអ្នករៀបចំសកម្មភាពនានាដែលអ្នកនឹងប្រើ សូមគិតអំពីរបៀបដែលអ្នកនឹងបញ្ជាក់ពីការបង្រៀនរបស់ព្យាការី និងជួយកុមារឲ្យយល់ និងអនុវត្តតាមវានៅក្នុងជីវិតរបស់ពួកគេ ។
សប្តាហ៍ទី 3 ៖ ព្យាការីបង្រៀនខ្ញុំឲ្យបង់ដង្វាយមួយភាគក្នុងដប់ ។
ស្វែងរកគោលលទ្ធិ( អានបទគម្ពីរ និងស្តាប់ដំណើររឿង ) ៖ សូមពន្យល់ថា ម៉ាឡាគីជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលបានបង្រៀនដល់ប្រជាជនឲ្យបង់ដង្វាយមួយភាគក្នុងដប់ ។ សុំឲ្យកុមារអានម៉ាឡាគី 3:10 នៅពេលកុមារផ្សេងទៀតស្តាប់នូវអ្វីដែលព្រះអម្ចាស់សន្យាដល់យើង ប្រសិនបើយើងបង់ដង្វាយមួយភាគក្នុងដប់ ។ សូមពន្យល់ថា « បើកទ្វារស្ថានសួគ៌ » សំដៅពីពរជ័យទាំងឡាយដែលយើងទទួល នៅពេលយើងបង់ដង្វាយមួយភាគក្នុងដប់ ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( មើលជំនួយចក្ខុ) ៖ អញ្ជើញកុមារ 10នាក់ឲ្យឡើងមកខាងមុខថ្នាក់ ។ ឲ្យផ្លែប៉ោមទៅកុមារម្នាក់មួយៗ ( ឬផ្លែឈើផ្សេងទៀត ) ហើយសុំឲ្យពួកគេកាន់ផ្លែប៉ោមឡើងលើធ្វើដូចជាដើមប៉ោម ។ សុំឲ្យកុមារផ្សេងទៀត « បេះ » ផ្លែប៉ោម ហើយដាក់ចូលក្នុងកន្ដ្រក ។ សូមពន្យល់ថា ការបង់ដង្វាយមួយភាគក្នុងដប់ពីចំណូលដែលយើងរកបាន និងជាធម្មតាគឺបង់ជាសាច់ប្រាក់ ប៉ុន្តែមានពេលខ្លះគឺមានមនុស្សបង់នូវអ្វីដែលពួកគេមាន ។ សូមសួរថាតើកុមារអាចបង់ផ្លែប៉ោមប៉ុន្មានទៅប៊ីស្សព ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ពិភាក្សាពីដង្វាយមួយភាគក្នុងដប់ ) ៖ សូមបង្ហាញបង្កាន់ដៃ និងស្រោមសំបុត្រដង្វាយមួយភាគក្នុងដប់ ។ សូមពិភាក្សាពីដំណើរការនៃ ការបង់ដង្វាយមួយភាគក្នុងដប់ ។ អញ្ជើញកុមារឲ្យចែកចាយពីរបៀបដែលក្រុមគ្រួសាររបស់គេបានប្រទានពរដោយការបង់ដង្វាយមួយភាគក្នុងដប់ ។ សូមថ្លែងទីបន្ទាល់ពីពរជ័យទាំងឡាយ ដែលបានមកពីការធ្វើតាមការទូន្មានរបស់ព្យាការីឲ្យបង់ដង្វាយមួយភាគក្នុងដប់ ។
សប្តាហ៍ទី 4 ៖ ព្យាការីបង្រៀនខ្ញុំឲ្យរស់នៅតាមពាក្យសំដីនៃប្រាជ្ញាវាងវៃ ។
ស្វែងរកគោលលទ្ធិ( អានព្រះគម្ពីរ ) ៖ សុំឲ្យកុមារប្រាប់អំពីពេលដែលឪពុកម្តាយរបស់ពួកគេ បានព្រមានពួកគេពីគ្រោះថ្នាក់ ។ សុំសួរពួកគេថាតើហេតុអ្វីបានជាឪពុកម្តាយរបស់ពួកគេព្រមានដល់ពួកគេ ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌ស្រឡាញ់យើង និងព្រមានយើងពីគ្រោះថ្នាក់តាមរយៈព្យាការីទាំងឡាយរបស់ទ្រង់ ។ សុំឲ្យកុមារអានគោលលទ្ធិ និងសេចក្តីសញ្ញា 89:4 និងឲ្យកុមារស្តាប់រកអ្វីដែលហៅថាជាការព្រមាន ។ សូមពន្យល់ថា ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលការព្រមាន ជាពាក្យសំដីនៃប្រាជ្ញាវាងវៃ ដែលជាវិវរណៈមកពីព្រះ ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការអានព្រះគម្ពីរ ) ៖ មុនចាប់ផ្តើមថ្នាក់កុមារ សូមបិទសេចក្តីយោងដូចខាងក្រោម នៅខាងក្រោមកៅអីទាំងឡាយ ៖គ. និង ស. 89:7, គ. និង ស. 89:8, គ. និង ស. 89:9, គ. និង ស. 89:10, គ. និង ស. 89:12, គ. និង ស. 89:16 ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌បានប្រទានរូបកាយដល់យើង ហើយទ្រង់ចង់យើងឲ្យថែរក្សារូបកាយរបស់យើង ទ្រង់បានប្រទានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដើម្បីជួយយើងដឹងថាអ្វីដែលនឹងជួយដល់រូបកាយយើង ហើយអ្វីដែលនឹងធ្វើឲ្យរូបកាយយើងឈឺចាប់ ។ សុំឲ្យកុមារមើលក្រោមកៅអីដើម្បីរកសេចក្តីយោងបទគម្ពីរ ។ អញ្ជើញកុមារម្នាក់ៗឲ្យរកសេចក្តីយោងបទគម្ពីរដើម្បីអានឲ្យឮៗ ។ សូមពិភាក្សាពីអត្ថន័យនៃខគម្ពីរនីមួយៗ ។ សូមបញ្ជាក់ថា « គ្រឿងស្រវឹង » គឺជាសុរា ហើយ « ភេទសជ្ជៈក្តៅ » គឺជាកាហ្វេ និងតែ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( លេងល្បែង ) ៖ សូមដាក់រូបភាពអាហារ ភេសជ្ជៈ និងវត្ថុផ្សេងៗដែលល្អក៏បាន ឬអាក្រក់ក៏បានចំពោះរូបកាយនៅក្នុងកញ្ចប់មួយ ។ អញ្ជើញឲ្យកុមារម្នាក់ជ្រើសរើសរូបភាពពីក្នុងកញ្ចប់នោះ ហើយបង្ហាញដល់កុមារផ្សេងទៀត ។ សុំឲ្យកុមារហាមាត់របស់ពួកគេ ប្រសិនបើវត្ថុនោះល្អ ឬបិទមាត់ ប្រសិនបើវត្ថុនោះមិនល្អ ។ សូមអានគោលលទ្ធិ និងសេចក្តីសញ្ញា 89:18–21 និងពិភាក្សាពីពរជ័យទាំងឡាយដែលយើងទទួល នៅពេលដែលយើងធ្វើតាមពាក្យទូន្មានរបស់ព្យាការីឲ្យរស់នៅតាមពាក្យសំដីនៃប្រាជ្ញាវាងវៃ ។
ជំនួយសម្រាប់អ្នកដឹកនាំតន្រ្តី
ចម្រៀងសម្រាប់ខែនេះអាចជាបទ « យើងសូមអរគុណព្រះអង្គចំពោះព្យាការី » (ទំនុកដម្កើង និងចម្រៀងកុមារាកុមារី ទំព័រ 36 ) ។ នៅខាងក្រោមនេះ គឺជាគំនិតមួយចំនួនដែលអាចប្រើប្រាស់សម្រាប់ការបង្រៀនចម្រៀងទាំងឡាយ ។ ទោះបីជាស្លាកពាក្យអាចត្រូវបានប្រើប្រាស់នៅក្នុងឧទាហរណ៍នេះក្តី បើមានចម្រៀងជារូបភាព គឺអាចបង្រៀនដល់កុមារបាន ។
សូមសរសេរឃ្លានីមួយៗនៃបទចម្រៀងលើស្លាកពាក្យពណ៌ផ្សេងៗគ្នា ( ឬ សរសេរឃ្លានីមួយៗដោយប្រើពណ៌ផ្សេងៗគ្នា ) ។ សូមបែងចែកឃ្លានីមួយៗជាពីរផ្នែក ។ សូមប្រើប្រាស់វិធីសាស្រ្តខាងក្រោមដើម្បីបង្រៀនបទចម្រៀង ៖
-
សូមបិទស្លាកពាក្យពេញក្នុងបន្ទប់ ។ សូមឲ្យកុមារពីរបីនាក់ដាក់ស្លាកពាក្យតាមលំដាប់លំដោយត្រឹមត្រូវ នៅពេលដែលអ្នក និងកុមារ ច្រៀងបទចម្រៀងម្តងហើយម្តងទៀត ។ សូមច្រៀង និងពិភាក្សាឃ្លានីមួយៗ ហើយបន្ទាប់មកច្រៀងចម្រៀងទាំងអស់ ។
-
ចាប់ផ្តើមច្រៀងជាមួយនឹងស្លាកពាក្យដែលបិទនៅលើក្តារខៀន ។ សូមច្រៀងចម្រៀងជាមួយកុមារ ។ សុំឲ្យកុមារម្នាក់ផ្លាស់ទីស្លាកពាក្យ ហើយច្រៀងចម្រៀងម្តងទៀត ។ សូមច្រៀងរហូតដល់ស្លាកពាក្យទាំងអស់ត្រូវបានផ្លាស់ទី ។
-
សូមបិទផ្នែកទីមួយនៃឃ្លានីមួយៗនៅលើក្តារខៀនតាមលំដាប់លំដោយត្រឹមត្រូវ ហើយដាក់ផ្នែកទីពីរនៅលើក្តារខៀនដោយច្របល់គ្នា។ សូមច្រៀងផ្នែកទីមួយនៃឃ្លា និងសុំឲ្យកុមារស្វែងរកឃ្លានៃផ្នែកទីពីរ ហើយពន្យល់ពីអត្ថន័យរបស់ឃ្លា ។
-
សូមបំបែកកុមារទៅជាពីរក្រុម ។ សូមឲ្យកុមារក្រុមមួយច្រៀងផ្នែកទីមួយនៃឃ្លានីមួយៗ ហើយក្រុមផ្សេងទៀតច្រៀងឃ្លាទីពីរនៃផ្នែកទីពីរ ។ សូមផ្លាស់ប្តូរក្រុម ហើយធ្វើដូចគ្នា ។