ខែ កុម្ភៈ
ផែនដីនេះគឺត្រូវបានបង្កើតឡើងសម្រាប់កូនចៅរបស់ព្រះវរបិតាសួគ៌
« យើងនឹងធ្វើផែនដីដើម្បីឲ្យពួកគេទាំងនេះអាចរស់នៅលើ ហើយយើងនឹងសាកល្បងពួកគេមើលបើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងបញ្ជាដល់ពួកគេ ( អ័ប្រាហាំ 3:24–25 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតរបស់អ្នក ។ នៅរៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) ស្វែងរកគោលលទ្ធិ (2) ជួយកុមារយល់ពីគោលការណ៍នោះ ហើយ (3) ជួយឲ្យពួកគេអនុវត្តគោលការណ៍នោះនៅក្នុងជីវិត ។ សូមសួរខ្លួនអ្នកថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីក្រោមការដឹកនាំពីព្រះវរបិតាសួគ៌ ។
ស្វែងរកគោលលទ្ធិ( មើលរូបភាព ) ៖បង្ហាញរូបភាពផែនដី ហើយសួរដល់កុមារថាតើនរណាបានបង្កើតផែនដី ។ សូមពន្យល់ថា ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ។ បន្ទាប់មក បង្ហាញរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញកុមារឲ្យនិយាយថា « ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដី » ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( គូររូបភាព ) ៖ សូមប្រាប់កុមារថា ផ្នែកមួយនៃផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ គឺថា ផែនដីនេះនឹងត្រូវបានបង្កើតឡើងដើម្បីយើងអាចទទួលរូបកាយ ដើម្បីយើងអាចរីកចម្រើន និងរៀនសូត្រ ។ សូមសរសេរលេខចំនួនប្រាំមួយនៅក្នុងរង្វង់នៅលើក្តារខៀន ។ បំបែកកុមារទៅជាប្រាំមួយក្រុម ហើយឲ្យក្រុមនីមួយៗអានសារលិខិតបទគម្ពីរដូចខាងក្រោមអំពី ការបង្កបង្កើតទាំងប្រាំមួយថ្ងៃ ៖លោកុប្បត្តិ 1:1–5 ( ថ្ងៃទី 1 ) លោកុប្បត្តិ 1:6–8 ( ថ្ងៃទី 2 ) លោកុប្បត្តិ 1:9–13 ( ថ្ងៃទី 3 ) លោកុប្បត្តិ 1:14–19 ( ថ្ងៃទី 4 ) លោកុប្បត្តិ 1:20–23 ( ថ្ងៃទី 5 ) លោកុប្បត្តិ 1:24–31 ( ថ្ងៃទី 6 ) ។ អញ្ជើញក្រុមនីមួយៗឲ្យឡើងម្នាក់ម្តងៗនៅខាងមុខថ្នាក់ សូមប្រាប់កុមារពីអ្វីដែលបានកើតឡើងនៅក្នុងថ្ងៃដែលពួកគេបានអាន ហើយសូមគូររូបភាពមួយដែលតំណាងឲ្យថ្ងៃដែលមាននៅក្នុងរង្វង់មូលនោះ ។ សូមអានលោកុប្បត្តិ 2:1–3 ជាមួយគ្នា ។ សូមរំឭកឡើងវិញជាមួយកុមារនូវអ្វីដែលបានកើតឡើងនៅក្នុងថ្ងៃនីមួយៗនៃការបង្កបង្កើត ។
សប្តាហ៍ទី 2 ៖ ការធ្លាក់ គឺជាផ្នែកមួយនៃផែនការរបស់ព្រះ
ស្វែងរកគោលលទ្ធិ ( មើលរូបភាព ) ៖ បង្ហាញរូបភាពរបស់លោកអ័ដាម និងនាងអេវ៉ា ។ សូមប្រាប់កុមារថា លោកអ័ដាម និងនាងអេវ៉ា គឺជាមនុស្សដំបូងដែលបានមកផែនដី ហើយបានទទួលរូបរាងកាយ ពួកលោកត្រូវបានដាក់ឲ្យរស់នៅក្នុងសួនមួយហៅថា អេដែន ។ សូមពន្យល់ថា នៅពេលពួកគេចាកចេញពីសួនច្បារ គឺវាផ្តល់លទ្ធភាពឲ្យយើងអាចមកកាន់ផែនដីបាន ការចាកចេញពីសួនច្បារត្រូវបានហៅថា ការធ្លាក់ ។ សូមសរសេរថា « ការធ្លាក់គឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ » នៅលើក្តារខៀនហើយឲ្យកុមារថាតាមអ្នក ។
លើកទឹកចិត្តឲ្យមានការយល់ដឹង ( ពិភាក្សាពីគោលលទ្ធិ ) ៖ សូមគូសរូបរង្វង់ពីរនៅលើក្តារខៀន ហើយបិទរង្វង់មួយនូវឃ្លាពិភពវិញ្ញាណ រង្វង់មួយទៀតផែនដី ។ សូមពន្យល់ថា នៅពេលដែលលោកអ័ដាម និងនាងអេវ៉ា បានរស់នៅក្នុងសួនអេដែន យើងបានរស់នៅក្នុងពិភពវិញ្ញាណ ។ សូមបង្ហាញនៃរូបភាពរបស់កុមារមួយចំនួន ហើយបិទវានៅលើក្តារខៀននៅក្នុងរង្វង់នៃ « ពិភពវិញ្ញាណ » ។ សូមពន្យល់ថា បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ាបានចាកចេញពីសួនច្បារ ទើបយើងអាចមកផែនដី ។ អញ្ជើញកុមារម្នាក់ឲ្យផ្លាស់ទីរូបភាពរបស់កុមារឲ្យមករង្វង់ « ផែនដី » ។ សូមឲ្យកុមារលើកមេដៃឡើង ប្រសិនបើពួកគេគិតថា ការធ្លាក់គឺល្អ ហើយអញ្ជើញកុមារឲ្យប្រាប់ពីមូលហេតុ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( លេងល្បែងផ្គូផ្គង ) ៖ សូមរៀបចំឃ្លាមួយចំនួនសម្រាប់ការលេងល្បែងផ្គូផ្គង ដែលតំណាងឲ្យពរជ័យទាំងឡាយដែលយើងទទួលបាននៅក្នុងជីវិតរមែងស្លាប់ ( ឧទាហរណ៍ រូបកាយ ក្រុមគ្រួសារ ការជ្រើសរើសរវាងល្អ និងអាក្រក់ ឱកាសសម្រាប់រៀនសូត្រ សុខភាព និងជម្ងឺទាំងឡាយ សុភមង្គល និងទុក្ខសោក រីករាយ និងឈឺចាប់ ) ។ ផ្កាប់មុខក្រដាសនៅលើក្តារខៀន ។ អញ្ជើញកុមារឲ្យផ្លាស់វេនគ្នា ដើម្បីជ្រើសរើសក្រដាសពីរមើល ប្រសិនបើឃ្លាណាមួយដែលត្រូវគូគ្នា ។ ពេលដែលរកឃើញគូហើយ សូមពិភាក្សាពីមូលហេតុដែលវាគឺជាពរជ័យ ។
សប្តាហ៍ទី 3 ៖ ខ្ញុំត្រូវបានបញ្ជូនមកកាន់ផែនដី ដើម្បីទទួលបានរូបកាយ និងដើម្បីបានសាកល្បង ។
ស្វែងរកគោលលទ្ធិ( មើលរូបភាព ) ៖សូមសរសេរនៅលើក្តារខៀន « ខ្ញុំត្រូវបានបញ្ជូនមកកាន់ផែនដី ដើម្បីទទួល ________ និងដើម្បីបានសាកល្បង » ។ អញ្ជើញកុមារម្នាក់ឲ្យឡើងមកខាងមុខថ្នាក់ ហើយគូររូបកាយរបស់គាត់នៅលើក្តារខៀន ឬនៅលើក្រដាសដ៏ធំមួយសន្លឹក ។ ឲ្យកុមារប្រាប់អ្នកពីគំនូរនោះ ( រូបកាយ ) ។ សូមបំពេញចន្លោះ ហើយឲ្យកុមារនិយាយឃ្លានេះជាមួយគ្នា ។
លើកទឹកចិត្តឲ្យមានការយល់ដឹង និងការអនុវត្តន៍ ( ចូលរួមនៅក្នុងសកម្មភាពធ្វើកាយវិការ ) ៖ សូមដាក់តាំងរូបសរីរាង្គងាយៗនៃរូបកាយ ( សូមមើលឧទាហរណ៍ខាងក្រោម ) ។ សូមពិភាក្សានូវកិច្ចការមួយចំនួនដែលរូបកាយរបស់យើងអាចធ្វើបាន ហើយអញ្ជើញកុមារឲ្យធ្វើកិច្ចការនោះជាមួយអ្នក ( ឧទាហរណ៍ គ្រវីម្រាមដៃរបស់អ្នក តន្ត្រំជើងរបស់អ្នក ហើយបង្វិលខ្លួន ) ។ ពន្យល់ថា មូលហេតុមួយដែលយើងអាចមកកាន់ផែនដី គឺដើម្បីទទួលការសាកល្បងដើម្បីដឹងថា តើយើងនឹងប្រើរូបកាយរបស់យើងតាមការបង្រៀនរបស់ព្រះវរបិតាសួគ៌ឬអត់ ។ អញ្ជើញកុមារឲ្យផ្លាស់ប្តូរវេនគ្នា ដើម្បីបង្វិលប្រដាប់បង្វិល ហើយប្រាប់ពីរបៀបដែលពួកគេអាចចង្អុលបង្ហាញថាធ្វើតាមព្រះវរបិតាសួគ៌ ។ ( ប្រសិនបើអ្នកមិនអាចធ្វើប្រដាប់បង្វិលបានទេ សូមចង្អុលទៅសរីរាង្គផ្សេងៗគ្នានៃរូបកាយរបស់អ្នក ហើយសុំឲ្យកុមារប្រាប់អ្នកអំពីរបៀបដែលពួកគេអាចប្រើប្រាស់សរីរាង្គខ្លះនៃរូបកាយគេ ដើម្បីធ្វើតាមព្រះវរបិតាសួគ៌ ) ។ អញ្ជើញកុមារឲ្យច្រៀងបទ « ខ្ញុំមានត្រចៀកពីរ » (ច. ក. 129 ) ។
សប្តាហ៍ទី 4 ៖ ប្រសិនបើខ្ញុំគោរពតាមព្រះបញ្ញត្តិទាំងឡាយ ខ្ញុំអាចរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។
ស្វែងរកគោលលទ្ធិ ( ច្រៀងចម្រៀង ) ៖ សរសេរនៅលើក្តារខៀន « ប្រសិនបើខ្ញុំគោរពតាម ______________ ខ្ញុំអាចរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត » ។ សូមច្រៀងគ្រហឹមនូវបទ « រក្សាបទបញ្ញត្តិ » (ស. ក. ទំព័រ 146 ) ។ អញ្ជើញកុមារឲ្យក្រោកឈរ នៅពេលដែលពួកគេដឹងបទចម្រៀង ហើយចូលរួមគ្រហឹមជាមួយគ្នា ។ សួរថា ៖ « តើយើងត្រូវធ្វើអ្វី ដើម្បីរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ម្តងទៀត ? » សូមសរសេរថា « ព្រះបញ្ញត្តិ » នៅក្នុងចន្លោះសំណួរនោះនៅលើក្តារខៀន ។ អញ្ជើញកុមារឲ្យច្រៀងចម្រៀងជាមួយអ្នក ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការពិភាក្សាអំពីបទបញ្ញត្តិ ) ៖សូមឲ្យកុមារពីរបីនាក់ចែកចាយនូវវិន័យមួយចំនួនដែលឪពុកម្តាយរបស់ពួកគេបានដាក់ឲ្យអនុវត្តសម្រាប់សមាជិកទាំងឡាយ ដែលធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេមានសុវត្ថិភាព ។ សួរថា ៖ « តើមានអ្វីកើតឡើងនៅពេលអ្នកគោរពតាមវិន័យទាំងឡាយ ? » សូមសរសេរគំនិតរបស់ពួកគេនៅលើក្តារខៀន ។ ពន្យល់ថា ឪពុកម្តាយបង្ហាញសេចក្តីស្រឡាញ់ នៅពេលពួកគាត់បង្កើតវិន័យឡើង ។ សួរថា ៖ « តើមានអ្វីកើតឡើងនៅពេលយើងគោរពតាមបទញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ? » សូមសរសេរមតិរបស់កុមារនៅលើក្តារខៀន ។ ពន្យល់ថា គឺដូចដែលការគោរពតាមវិន័យរបស់ឪពុកម្តាយរបស់ពួកគេនឹងធ្វើឲ្យពួកគេមានសុវត្ថិភាព ការគោរពតាមបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ក៏នឹងជួយពួកគេឲ្យមានសុវត្ថិភាពផងដែរ ។ ថ្លែងទីបន្ទាល់របស់អ្នកថា ប្រសិនបើយើងគោរពតាមបទបញ្ញត្តិទាំងឡាយ នោះយើងនឹងអាចត្រឡប់ទៅរស់នៅជាមួយទ្រង់ម្តងទៀត ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ការអានព្រះគម្ពីរ ) ៖ សូមឲ្យខ្មៅដៃ និងក្រដាសទៅកុមារម្នាក់ៗហើយបែងចកជាបួនផ្នែក ដោយចែកនូវសេចក្តីយោងបទគម្ពីរសរសេរនៅផ្នែកនីមួយ ៖ គ. និង ស. 1:37 គ. និង ស. 10:5 គ. និង ស. 59:9–10 និង គ. និង ស. 119:4។ សូមឲ្យកុមារអានបទគម្ពីរនីមួយៗរួមគ្នាជាថ្នាក់ ពិភាក្សាពីបទបញ្ញត្តិដែលបានលើកឡើង ហើយគូររូបភាពនៃបទបញ្ញត្តិនោះ នៅលើក្រដាសរបស់ពួកគេ ។ នៅពេលដែលពួកគេគូររួច អញ្ជើញកុមារឲ្យចែកចាយពីរបៀបដែលការគោរពបទបញ្ញត្តិនឹងជួយពួកគេឲ្យរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។