សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ ធ្នូ ៖ ខ្ញុំ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត


ខែ ធ្នូ

ខ្ញុំ​ដឹង​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត

« ខ្ញុំ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី » ( យ៉ូប 19:25 ) ។

សូមបន្ថែម​គំនិត​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ត្រង់​ចំណុច​នេះ​ទៅ​នឹង​គំនិត​របស់​អ្នក ។ នៅ​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែន​ការ​ដើម្បី​ (1) ស្វែងរក​គោលលទ្ធិ (2) ជួយ​កុមារ​យល់​ពី​គោលការណ៍​នោះ ហើយ (3) ជួយ​ឲ្យ​ពួក​គេ​អនុវត្តគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត ។ សូមសួរ​ខ្លួន​អ្នក​ថា ៖ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន ហើយ​ថា​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? » 

សប្តាហ៍​ទី 1 ៖ ពួក​ព្យាការី​បាន​ទស្សន៍ទាយ​ទុក​ជា​មុន​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​កាន់​ផែន​ដី ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ការ​អាន​ព្រះ​គម្ពីរ ) ៖សូម​ដាក់​តាំង​រូបភាព​របស់​អេសាយ នីហ្វៃ ស្តេចបេនយ៉ាមីន អ័ប៊ីណាដៃ អាលម៉ា និង​សាំយ៉ូអែល សាសន៍​លេមិន ពីសៀវភៅ​រូបភាព​ដំណឹងល្អ និង​កញ្ចប់​រូប​ភាព​អង្គការ​បឋមសិក្សា 4 ។ សូម​បំបែក​កុមារ​ទៅ​ជា​ក្រុម ហើយ​ឲ្យ​ក្រុម​នីមួយៗ​នូវ​បទ​គម្ពីរ​ដូច​ខាង​ក្រោម ដើម្បី​មើល ៖ (1) អេសាយ 7:14; 9:6; (2) នីហ្វៃទី 1 11:14–15, 20–21; (3) ម៉ូសាយ 3:5–8; (4) ម៉ូសាយ 15:1; (5) អាលម៉ា 7:10–12; និង (6) ហេលេមិន 14:1–3 ។ ប្រាប់​ឲ្យ​ពួក​គេ​មើល​ថា​តើ​ព្យាការី​មួយ​ណាដែល​កំពុង​និយាយ ហើយ​ថា​តើ​ព្យាការី​នោះ​ទស្សន៍​ទាយ​អំពី​នរណា ។ សួរ​ក្រុម​នីមួយៗ​ឲ្យ​បង្ហាញ​រូបភាព​ព្យាការី ហើយ​ប្រាប់​កុមារ​ផ្សេង​ទៀត​ថា​តើ​ព្យាការី​រូប​នោះ​មាន​ឈ្មោះ​អ្វី ហើយ​តើ​លោក​មាន​ប្រសាសន៍​ដូចម្តេច ។ ( សម្រាប់​កុមារ​តូចៗ ជួយ​ស្លៀក​ពាក់​ឲ្យ​កុមារ​ប្រាំ​មួយ​នាក់​នូវ​សម្លៀក​បំពាក់​បុរាណ​ធម្មតា ដើម្បី​ធ្វើ​ជា​តំណាងធ្វើ​ព្យាការី​ប្រាំ​មួយ​នាក់ ។ សូម​ប្រាប់​ដោយ​សង្ខេបៗ​ដល់​ក្រុម​នីមួយៗ នូវ​អ្វី​ដែល​ព្យាការី​បាន​មាន​ប្រសាសន៍​ទាក់​ទង​នឹង​កំណើត ហើយ​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។ សូម​ពន្យល់​ថា ព្យាការី​ទាំង​នេះ​បាន​ទស្សន៍ទាយ​ជា​មុន​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ផែន​ដី ។ ច្រៀង « Samuel Tells of the Baby Jesus » ( ច.ក. 36 ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ផែន​ដី​តាម​ដែល​ព្យាការី​បាន​ទស្សន៍ទាយ ។

សប្តាហ៍​ទី 2 ៖ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ផែន​ដី​ម្តង​ទៀត ។

ស្វែងរក​គោលលទ្ធិ ៖សូម​ដាក់​តាំង​រូបភាព​មួយ​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ (  ក. រ. ដ.ទំព័រ 66 ) ។ សូម​រំលឹក​កុមារ​ថា ដំបូង​ឡើយ ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​មក​ផែន​ដី​ជា​ទារក​នៅ​ក្រុង​បេថ្លេហិម ។ សូម​ពន្យល់​ថា យើង​រៀន​ពី​ព្រះ​គម្ពីរ​ថា ទ្រង់​នឹង​យាង​មក​ផែនដី​ម្តង​ទៀត ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( លេង​ល្បែង​ផ្គូ​ផ្គង ) ៖ សូម​រៀប​ចំល្បែងផ្គូផ្គង​ពីរ​គូ​ចេញ​ពី​សេចក្តីយោង​បទ​គម្ពីរ​ដូច​ខាង​ក្រោម ដោយ​ដាក់​សេចក្តី​យោង​បទ​គម្ពីរ​នីមួយៗ​នៅ​លើ​ក្រដាស​ខុសៗ​គ្នា ៖ ម៉ាថាយ 16:27; ម៉ាថាយ 24:30, 36, 42; កិច្ចការ 1:9–11; គ. និង ស. 36:8; គ. និង ស. 45:57–59; គ. និង ស. 88:95–98 ។ សូម​ក្រឡាប់ ឬ ផ្កាប់​មុខ​ក្រដាស​នៅ​លើ​ក្តារ​ខៀន ។ ឲ្យ​កុមារ​ផ្លាស់​ប្តូរ​វេន​គ្នា​ដើម្បីរើស​ក្រដាស ។ បើក​មុខ​ក្រដាស ដើម្បី​មើល​ថា​តើ​វា​ត្រូវ​គូ​គ្នា​ឬ​អត់ ។ ប្រសិន​បើ​វា​មិន​ត្រូវ​គូគ្នា​ទេ បិទ​មុខ​វិញ ។ ប្រសិន​វា​ត្រូវ​គូគ្នា សូម​បង្ហាញ​ខគម្ពីរ ហើយ​ឲ្យ​កុមារ​រក​មើល​សេចក្តី​យោង​ដើម្បីទទួល​បាន​នូវ​អ្វី​ដែល​វា​បង្រៀន​អំពី​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ​ម្តង​ទៀត ។ សូម​បន្ត​ធ្វើ​រហូត​ដល់​គូទាំង​អស់​ត្រូវ​គ្នា ។

សប្តាហ៍​ទី 3 ៖ ខ្ញុំ​នឹង​រៀប​ចំខ្លួន​ដើម្បី​រស់​នៅ​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ម្តង​ទៀត ។

ស្វែងរកគោលលទ្ធិ( លេង​ល្បែង​ទស្សន៍ទាយ ) ៖សុំ​ឲ្យ​កុមារ​ពីរ​បី​នាក់​សម្តែង​ជា​រៀបចំ​ចូលដំណេក ទៅ​ព្រះ​វិហារ ឬ​ទៅ​ដើរ​លេង​ឆ្ងាយ ។ សុំ​ឲ្យ​កុមារ​ផ្សេង​ទៀត​ទស្សន៍ទាយ​នូវ​អ្វី​ដែល​កុមារ​រូប​នោះកំពុង​ធ្វើ ។ សូម​ពិភាក្សា​ជាមួយ​កុមារ​ថា នឹង​មាន​អ្វី​កើត​ឡើង បើសិន​ជា​ពួកយើង​ពុំ​បាន​រៀបចំ​សម្រាប់​កិច្ចការ​ទាំងនេះ ។ សូម​ពន្យល់​ថា កិច្ចការ​ដ៏​សំខាន់​មួយ​ដែល​យើង​គួរ​តែ​ធ្វើ គឺ​ការរស់​នៅ​ជា​មួយព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ម្តង​ទៀត ។

កុមារ​សម្តែង​ជា​រៀបចំ​ចូលដំណេក

សកម្មភាព​ទាក់​ទាញ​អារម្មណ៍​ទាំងឡាយដូច​ជា ការ​សម្តែង​អាច​ប្រើប្រាស់​ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍ និង​ដើម្បី​ជួយ​កុមារ​​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គោលបំណង​នៃមេរៀន ។ កុមារ​ទាំង​ឡាយ​ណា​ដែល​មិន​ចូល​រួម នឹង​ត្រូវ​បាន​ចូល​រួម​នៅ​ពេល​ដែល​ពួក​គេ​មើល​កុមារ​ផ្សេង​ទៀត ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ច្រៀង​ចម្រៀង ) ៖ សូម​ច្រៀង​ឃ្លា​ទី​បី​នៃ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុក​ដំកើង និង​ចម្រៀង​កុមារាកុមារី ទំព័រ 58 ) ហើយ​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​រក​អ្វី​ដែល​ពួក​គេ​អាច​រៀប​ចំ​ខ្លួន ដើម្បី​រស់​នៅ​ជា​មួយ​ព្រះ​វរបិតា​សួគ៌​ម្តង​ទៀត ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ក្រោក​ឈរ ហើយ​ច្រៀង​ឃ្លា « If I but learn to do his will » ម្តង​ទៀត ។ សូម​ពន្យល់​ថា ចម្រៀង​កុមារ​មួយ​ចំនួន រំលឹក​យើង​ពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​រៀប​ចំ​ខ្លួន​រស់​នៅ​ជា​មួយ​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ម្តង​ទៀត ( ឧទាហរណ៍ បទ « ខ្ញុំ​នឹង​ធ្វើ​តាម​ផែនការ​របស់​ព្រះ » [ច.ក. ទំព័រ 164–65 ] « គោរព​បទ​បញ្ញត្តិ » [ច.ក. ទំព័រ 146–47] « ចិត្ត​ល្អ​ចាប់​ផ្តើម​នឹង​ខ្ញុំ » [ច.ក. ទំព័រ 145] និង « ពេល​ខ្ញុំ​ជ្រមុជ​ទឹក » [ច.ក. ទំព័រ 103] ) ។ សូម​ឲ្យ​អ្នក​លេង​ព្យាណូ​លេង​ពីរ បី ណោត​ភ្លេង​ក្នុង​បទ​ចម្រៀង ហើយ​ឲ្យ​កុមារ​ទស្សន៍ទាយ​ថា តើ​បទ​នោះ​ជា​បទ​អ្វី ។ អញ្ជើញ​កុមារ​ឲ្យ​ច្រៀង​បទ​នោះ ហើយ​ក្រោក​ឈរ​នៅ​ពេល​ដែល​ពួក​គេ​ច្រៀង​អំពី​អ្វី​ដែល​ពួក​គេ​អាច​រៀប​ចំ​ខ្លួន ដើម្បី​រស់​នៅ​ជា​មួយ​ព្រះ​វរបិតា​សួគ៌ ។ សូម​ធ្វើ​ដូច​គ្នា​ដដែល​នឹង​បទ​ផ្សេង​ទៀត ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ( គូរ​គំនូរ ) ៖ សូម​ឲ្យ​កុមារ​គិត​ពី​វិធី​ទាំងឡាយ​ដែល​ពួក​គេ​អាច​រៀប​ចំ​ខ្លួន ដើម្បី​រស់នៅ​ជា​មួយ​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ នូវ​ក្រដាស​មួយ​សន្លឹក ហើយ​អញ្ជើញ​ពួក​គេ​ឲ្យ​គូរ​រូប​ដៃ​របស់​ពួក​គេ ។ បន្ទាប់​មក សុំ​ឲ្យ​ពួក​គេ​សរសេរ ឬ​គូរ​លើ​ម្រាម​ដៃ​នីមួយៗ​នូវ​អ្វី​មួយ​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​រៀប​ចំ​ខ្លួន ។ សុំ​ឲ្យ​កុមារ​ជ្រើសរើស​រឿង​មួយ​ដែល​ពួក​គេ​អាច​ធ្វើ​នៅ​ក្នុង​សប្តាហ៍នេះ ។ សូម​ប្រាប់​ពួក​គេ​ថា អ្នក​នឹង​សួរ​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ ។

កុមារ​ឈរ​ច្រៀង​ជុំ​វិញ​ព្យាណូ​

សប្តាហ៍​ទី 4 ៖ ខ្ញុំ​មាន​ទីបន្ទាល់​​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ ។

ស្វែងរក​​គោលលទ្ធិ( លេង​ល្បែង​ទស្សន៍ទាយ ) ៖ នៅ​លើ​ក្តារ​ខៀន​សូម​សរសេរ​ថា « ខ្ញុំ​មាន ______________ » ។ សូម​ប្រាប់​កុមារ​ឲ្យ​ស្តាប់​ពី​តម្រុយ​ដូច​ខាង​ក្រោម ហើយ​ឱប​ដៃ និង​ក្រោក​ឈរ នៅ​ពេល​ដែល​ពួក​គេ​គិត​ថា​ពួក​គេ​អាច​បំពេញ​ក្នុង​ចន្លោះ​បាន ៖

  • ការ​ធ្វើ​បែប​នេះ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ សប្បាយ ឬ​កក់​ក្តៅ​ក្នុង​ចិត្ត ។

  • ព្រះវិញ្ញាណ​បរិសុទ្ធ ប្រទាន​ការណ៍​នេះ​ដល់​យើង ។

  • ការណ៍​នេះ ជួយ​យើង​ឲ្យ​ចង់​ជ្រើសរើស​ត្រឹម​ត្រូវ ។

  • យើង​អាច​ចែកចាយ​ការណ៍​នេះ​ជា​មួយ​នឹង​អ្នក​ដទៃ នៅ​ពេល​យើង​ឡើង​និយាយ​នៅ​ក្នុង​ថ្នាក់​កុមារ ក្នុង​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ និង​ក្នុង​ការ​ប្រជុំ​ថ្លែង​ទីបន្ទាល់​នៅ​ថ្ងៃ​តម​អាហារ ។

សួរ​ថា ៖ « តើ​ការណ៍​ដ៏​អស្ចារ្យ​នេះ​ជា​អ្វី ? » សូម​បំពេញ​នៅ​ក្នុង​ចន្លោះ​នូវ​ពាក្យទីបន្ទាល់​ហើយ​ប្រាប់​កុមារ​ថា ពួក​គេ​អាច​មាន​ទីបន្ទាល់​មួយ​ថា ពួក​គេ​ជា​កូន​របស់​ព្រះ ។

ការសរសេរគោលការណ៍​ដំណឹងល្អ នឹង​ជួយ​កុមារ​ចងចាំ​វា ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង ( ច្រៀង​ចម្រៀង ) ៖ អញ្ជើញកុមារ​ឲ្យ​ច្រៀង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុក​ដំកើង និង​ចម្រៀង​កុមារា​កុមារី ទំព័រ 58 ) ហើយ​សុំ​ឲ្យ​កុមារ​គិត​អំពី​របៀប​ដែល​ពួក​គេ​មាន​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ពេល​ពួក​គេ​ច្រៀង ។ សុំ​ឲ្យ​កុមារ​ពីរ​បី​នាក់​ចែកចាយ​ថា តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា ។ សូម​ពន្យល់​ថា អារម្មណ៍​ល្អ​ដែល​ពួក​គេអាច​ទទួល​បាន​គឺ​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ប្រាប់​ថា ពួក​គេ​ពិត​ជា​កូន​របស់​ព្រះ ។ សូម​ពន្យល់​ថា ការ​ដឹង​ថា​រឿង​នេះ​គឺ​ពិត នោះ​វា​មាន​ន័យ​ថា វា​​មានន័យ​យ៉ាង​ណា​ពេល​មាន​​ទីបន្ទាល់ ។ សូម​ពន្យល់​ថា មាន​វិធី​ជា​ច្រើន​ដើម្បី​ដឹង​ថា យើង​ជា​កូន​របស់​ព្រះ ។ សួរ​ថា ៖ « តើ​អ្នក​ដឹង​ថា​អ្នក​ជា​កូន​របស់​ព្រះ​បាន​យ៉ាង​ដូចម្តេច ? » 

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ចែក​ចាយ​ទីបន្ទាល់ ) ៖សួរ​កុមារ​ថា ៖ « ហេតុ​អ្វីបាន​ជា​វា​សំខាន់​ដើម្បី​មាន​ទីបន្ទាល់​ថា យើង​ជា​កូន​របស់​ព្រះ ? តើ​ការ​មាន​ទីបន្ទាល ជួយ​យើង​ធ្វើ​ការ​ជ្រើសរើស​ត្រឹម​ត្រូវ​យ៉ាង​ដូចម្តេច ? » សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ហើយ​អញ្ជើញ​កុមារ​ពីរបី​នាក់ និង​មជ្ឈឹម​វ័យ​មួយ​ចំនួន​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួក​គេ ថា​យើង​ជា​កូន​របស់​ព្រះ ។