ការបង្រៀនកុមារពិការ
ព្រះអង្គសង្រ្គោះ បានបង្រៀនថា « ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះអម្ចាស់ ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរណ៍ »( នីហ្វៃទី3 22:13 )។
ពួកអ្នកដឹកនាំក្នុងថ្នាក់កុមារ មានទំនួលខុសត្រូវសំខាន់មួយដើម្បីបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដល់កុមារទាំងអស់ រួមទាំងកុមារដែលពិការទាំងនោះ ។ ថ្នាក់កុមារគឺជាកន្លែងដែលកុមារត្រូវបានស្វាគមន៍ ស្រឡាញ់ បំពាក់បំប៉ន និងរាប់បញ្ចូល ។ នៅក្នុងបរិយាកាសនេះ វាងាយស្រួលជាងសម្រាប់កុមារគ្រប់រូប យល់ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង ហើយដើម្បីមានអារម្មណ៍ និងស្គាល់ពីឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
កុមារម្នាក់ៗ គឺមានតម្លៃចំពោះព្រះ ។ កុមារម្នាក់ៗត្រូវការក្តីស្រឡាញ់ ការគោរព និងការគាំទ្រ ។
សូមប្រឹក្សាជាមួយនឹងអ្នកដទៃ នៅពេលអ្នកធ្វើការសម្របសម្រួលពីសេចក្តីត្រូវការ របស់កុមារពិការនៅក្នុងអង្គការបឋមសិក្សារបស់អ្នក ។
-
ប្រឹក្សាជាមួយនឹងឪពុកម្តាយរបស់កុមារ ។ជាធម្មតា ឪពុកម្តាយស្គាល់កូនរបស់ខ្លួនជាងនរណាៗទាំងអស់ ។ ពួកគាត់អាចបង្រៀនអ្នក អំពីរបៀបដើម្បីស្គាល់ពីសេចក្តីត្រូវការ ចំណាប់អារម្មណ៍ និងវិធីដែលកូនគាត់ចូលចិត្តរៀន ។ ឧទាហរណ៍ កុមារខ្លះ ឆ្លើយតបយ៉ាងល្អពេលមានតន្រ្តី កុមារខ្លះជាមួយសាច់រឿង រូបភាព និងព្រះគម្ពីរ ឬសកម្មភាពនានា ។ សូមប្រើវិធីសាស្រ្តផ្សេងៗដើម្បីបង្រៀន សូមកុំភ្លេចដើម្បីបញ្ចូលនូវវិធីដែលកុមាររៀនបានប្រសើរបំផុត ។
-
ប្រឹក្សាជាមួយអ្នកដឹកនាំ និងគ្រូបង្រៀនទាំងឡាយរបស់អង្គការបឋមសិក្សា ។សូមអធិស្ឋាន ហើយធ្វើការរួមគ្នាដើម្បីស្វែងរកវិធីជួយដល់កុមារគ្រប់រូបឲ្យរៀនពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់ ។
-
ប្រឹក្សាជាមួយក្រុមប្រឹក្សាវួដ ។ ថ្នាក់ដឹកនាំបព្វជិតភាព និងអង្គការជំនួយដទៃទៀតអាចមានគំនិតផ្សេងអំពីការជួយកុមារដែលមានតម្រូវការជាពិសេស ។ នៅក្នុងវួដមួយ មានក្រុមសង្ឃជាន់ខ្ពស់ធ្វើជា « ជីតាសម្រាប់កុមារ » ជារៀងរាល់សប្តាហ៍ ដើម្បីអង្គុយជាមួយនឹងក្មេងប្រុសម្នាក់ដែលមានភាពខុសប្រក្រតី ។ ( តាមគំនិត ការធ្វើបែបនេះគួរតែជាមនុស្សដដែលៗជារៀងរាល់សប្តាហ៍ ) ។ ការធ្វើបែបនេះជួយក្មេងប្រុសនោះ ផ្តោតការយកចិត្តទុកដាក់ទៅលើមេរៀន ហើយមានអារម្មណ៍ថាទទួលបានសេចក្តីស្រឡាញ់ ។
អែលឌើរ អិម រ័សល បាឡឺដ បានបង្រៀនថា « ច្បាស់ណាស់ថា យើងទាំងអស់គ្នា ដែលត្រូវបានប្រគល់ឲ្យមើលកុមារដ៏មានតម្លៃ គឺត្រូវបានប្រគល់ឲ្យនូវកិច្ចការដ៏ពិសិដ្ឋ និងដ៏ថ្លៃថ្នូរមួយ ត្បិតយើងគឺជាមនុស្សដែលព្រះត្រូវបានតែងតាំងឲ្យឱបក្រសោបដល់កុមារតូចៗនាសព្វថ្ងៃនេះ ដោយក្តីស្រឡាញ់ និងដោយភ្លើងនៃសេចក្តីជំនឿ និងការយល់ដឹង អំពីអត្តសញ្ញាណថាពួកគេជានរណា » ( « Great Shall Be the Peace of Thy Children » ខែ មេសា ឆ្នាំ 1994 ទំព័រ 60 ។