ខែ មករា
ខែ មករា ៖ ខ្ញុំជាកូនរបស់ព្រះ ហើយទ្រង់មានផែនការមួយសម្រាប់ខ្ញុំ
« ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ » ( រ៉ូម 8:16 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតមួយចំនួនរបស់អ្នក ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការទៅលើរបៀបដើម្បី ( 1 ) សិក្សាគោលលទ្ធិ ( 2 ) ជួយកុមារយល់ពីគោលការណ៍នោះ និង( 3 ) ជួយឲ្យពួកគេអនុវត្តតាមគោលការណ៍នោះនៅក្នុងជីវិតរបស់ពួកគេ ។ សូមសួរខ្លួនឯងថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ព្រះគឺជាព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ទ្រង់ស្គាល់ ហើយស្រឡាញ់ខ្ញុំ ។
សិក្សាគោលលទ្ធិ( ការលេងល្បែងទស្សន៍ទាយ ) ៖ សូមប្រាប់កុមារថា អ្នកកំពុងគិតដល់មនុស្សម្នាក់ដែលស្រឡាញ់យើង ស្គាល់យើងម្នាក់ៗ ជួយយើង និងរស់នៅដ៏សែនឆ្ងាយពីយើង ។ សូមឲ្យពួកគេទស្សន៍ទាយថា តើអ្នកកំពុងគិតពីនរណា ( ព្រះវរបិតាសួគ៌ ) ។ សូមពិភាក្សាពីទំនាក់ទំនងរបស់យើងជាមួយព្រវរបិតាសួគ៌ ។ សូមអញ្ជើញកុមារឲ្យអានជាមួយគ្នាថា ៖ « ព្រះគឺជាព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ទ្រង់ស្គាល់ ហើយស្រឡាញ់ខ្ញុំ » ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការអានព្រះគម្ពីរ ) ៖សូមបំបែកកុមារទៅជាក្រុមនានា ។ សូមឲ្យក្រុមនីមួយៗអានអេណុស 1:5ម៉ូសេ 1:6និងយ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:17ហើយពិភាក្សាអំពីរបៀបដែលព្រះអម្ចាស់ថ្លែងពីព្យាការីម្នាក់ៗ ។ សូមសួរកុមារថា ៖ « ប្រសិនបើព្រះវរបិតាសួគ៌មកជួបអ្នក តើទ្រង់នឹងហៅអ្នកយ៉ាងដូម្តេច ? » សូមថ្លែងទីបន្ទាល់ថា ព្រះស្គាល់យើងម្នាក់ៗតាមឈ្មោះ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( ច្រៀងចម្រៀង ) ៖សូមឲ្យកុមារឈរជារង្វង់មូល ហើយហុចវត្ថុមួយចំនួនតគ្នាដែលតំណាងឲ្យសេចក្តីស្រឡាញ់របស់ព្រះសម្រាប់កូនចៅរបស់ទ្រង់នៅពេលដែលពួកគេច្រៀងបទ « ខ្ញុំជាកូនរបស់ព្រះ » ( ទ. ដ. ក. និង ច. ក. ទំព័រ 58ឬ « ខ្ញុំដឹងព្រះបិតារស់ » (ទ. ដ. ក. និង ច. ក. ) ។ វត្ថុទាំងនោះអាចរួមមានជា បទគម្ពីរ រូបភាពពិធីសាក្រាម៉ង់ ចំណិតផ្លែឈើ ឬរូបភាពនៃក្រុមគ្រួសារមួយ ។ សូមឈប់ច្រៀងនៅត្រង់កន្លែងណាមួយ រួចហើយឲ្យកុមារដែលកំពុងកាន់វត្ថុនោះចែកចាយពីរបៀបមួយដែលគាត់ដឹងថា ព្រះស្រឡាញ់ពួកគេ ។ សូមធ្វើសារឡើងវិញចុះឡើង តាមដែលមានពេល ។
សប្តាហ៍ទី 2 និងទី 3 ៖ ផែនការរបស់ព្រះវរបិតាសួគ៌គឺជាផែនការនៃសុភមង្គល ។
ស្វែងរកគោលលទ្ធិ ៖សូមសរសេរពាក្យ ៖ « ផែនការរបស់ព្រះវរបិតាសួគ៌គឺជាផែនការនៃសុភមង្គល » នៅលើក្រដាសមួយសន្លឹក ។ សូមដាក់ក្រដាសនៅក្នុងប្រអប់មួយ ហើយរុំប្រអប់នោះឲ្យមើលទៅដូចជាអំណោយមួយ ។ សូមលើកអំណោយឡើង ហើយប្រាប់កុមារថា នៅខាងក្នុងប្រអប់អំណោយនោះគឺមានវត្ថុមួយដែលនឹងនាំឲ្យពួកគេមានសុភមង្គល ។ សូមឲ្យពួកគេទស្សន៍ទាយថាតើវត្ថុនោះជាអ្វី ។ បន្ទាប់មក សូមបើកប្រអប់អំណោយ ហើយឲ្យកុមារអានឃ្លានោះនៅក្នុងថ្នាក់ ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌មានផែនការមួយដើម្បីឲ្យយើងអាចមានភាពរីករាយ ហើយរស់នៅជាមួយទ្រង់ម្តងទៀត ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ច្រៀងចម្រៀងមួយបទ ហើយឆ្លើយសំណួរ ) ៖សូមឲ្យថ្នាក់នីមួយៗនូវស្លាកពាក្យដែលមានសំណួរដូចខាងក្រោមសរសេរនៅលើក្រដាសថា ៖
-
តើជីវិតខ្ញុំមានអ្វីខ្លះ ហើយតើវាចាប់ផ្តើមនៅកន្លែងណា ?
-
តើការជ្រើសរើសរបស់ខ្ញុំជាអ្វី ហើយតើខ្ញុំគួរស្វែងរកអ្វី ?
-
តើខ្ញុំគួរធ្វើតាមអ្វី ហើយតើខ្ញុំគួរតោងឲ្យជួបនឹងអ្វី ?
-
តើខ្ញុំនឹងមានអារម្មណ៍បែបណា ប្រសិនបើខ្ញុំធ្វើតាមផែនការរបស់ព្រះ ?
សូមច្រៀងឃ្លាទីមួយ និងទីពីរនៃបទ “I Will Follow God’s Plan” ( ច.ក. 164–65),ហើយពិភាក្សានូវចម្លើយចំពោះសំណួរទីមួយ ។ សូមច្រៀងចម្រៀងទាំងមូល និងសំណួរផ្សេងៗទៀត ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការបញ្ចប់ឃ្លា ) ៖ សូមដាក់តាំងរូបភាពដែលជាតំណាងឲ្យជីវិតមុនឆាកជីវិតនេះ ជីវិតរមែងស្លាប់ និងជីវិតបន្ទាប់ពីជីវិតនេះ នៅក្នុងកន្លែងបីផ្សេងពីគ្នាក្នុងបន្ទប់ ។ សូមគូសរូបភាពនៃមុខញញឹមនៅលើក្រដាសមួយ ។ សូមប្រាប់កុមារថា គ្រប់ពេលដែលពួកគេកាន់រូបភាពមុខញញឹម ពួកគេត្រូវនិយាយថា « រីករាយ » ។ សូមឈរជិតរូបភាពនៃជីវិតមុនឆាកជីវិតនេះ ហើយពិពណ៌នាពីក្រុមប្រឹក្សានៅឯស្ថានសួគ៌ ។ តាមដែលអាចធ្វើទៅបាន សូមឲ្យកុមារបញ្ចប់ឃ្លារបស់អ្នកជាមួយនឹងពាក្យ « រីករាយ » នៅពេលដែលអ្នកលើករូបភាពមុខញញឹមឡើង ។ ឧទាហរណ៍ ៖ « ព្រះវរបិតាសួគ៌ចង់ឲ្យយើង រីករាយ ។ ទ្រង់បានប្រាប់យើងអំពីផែនការរបស់ទ្រង់ ដែលបញ្ជូនយើងមកផែនដី ហើយទទួលរូបកាយ ។ ទ្រង់បានមានបន្ទូលថា យើងអាចរីករាយ ប្រសិនបើយើងធ្វើតាមបទបញ្ញត្តិរបស់ទ្រង់ ។ ទ្រង់ជ្រាបដឹងថា យើងអាចត្រូវការព្រះអង្គសង្រ្គោះមួយអង្គដើម្បីជួយយើងឲ្យរីករាយ ពីព្រោះយើងមិនឥតខ្ចោះឡើយ ។ នៅពេលដែលយើងបានឮពីផែនការរបស់ព្រះវរបិតាសួគ៌ យើងបានមានភាពរីករាយ ខ្លាំងណាស់ យើងបានស្រែកឡើងព្រោះតែក្តីអំណរ ! » សូមបន្តធ្វើសកម្មភាពនេះ នពេលដែលអ្នកបន្តទៅកន្លែងផ្សេងទៀត ហើយធ្វើការពិពណ៌នាពីផែនការនៃសុភមង្គលថា ៖ « អ្នកបានមកចាប់កំណើតនៅក្នុងគ្រួសាររបស់អ្នក ហើយពួកគេមានភាពរីករាយ ណាស់ នៅពេលដែលអ្នកចាប់កំណើតមក » ។ « យើងរីករាយ នៅពេលដែលយើងធ្វើការជ្រើសរើសសុចរិត » ។ « យើងនឹងរីករាយ ដើម្បីរស់នៅជាមួយនឹងក្រុមគ្រួសាររបស់យើង ហើយនិងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជារៀងរហូតនៅនគរសេឡេស្ទាល » ។ សូមបន្ថែមសេចក្តីលម្អិតអំពីផែនការស្របតាមអាយុ និងការយល់ដឹងរបស់កុមារ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( ការគូររូបភាព ) ៖ សូមផ្តល់ឲ្យកុមារម្នាក់ៗនូវក្រដាសរូបភាពមុខញញឹម និងដែលមានសរសេរពាក្យថា « ផែនការរបស់ព្រះវរបិតាសួគ៌គឺជាផែនការនៃសុភមង្គល » មួយសន្លឹក ។ សូមឲ្យពួកគេគូររូបភាពពីអ្វីមួយដែលមាននៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ដែលធ្វើឲ្យពួកគេរីករាយ ។ ថ្លែងទីបន្ទាល់ថា ផែនការរបស់ព្រះវរបិតាសួគ៌គឺសម្រាប់សុភមង្គលដ៏នៅអស់កល្បជានិច្ចរបស់យើង ។
សប្តាហ៍ទី 4 ៖ ខ្ញុំមានសេរីភាព ហើយខ្ញុំទទួលខុសត្រូវចំពោះការជ្រើសរើសរបស់ខ្ញុំ ។
ស្វែងរកគោលលទ្ធិ ៖ សូមរៀបចំស្លាកពាក្យពីរ ស្លាកពាក្យមួយសរសេរថា « ខ្ញុំមានសេរីភាព » ហើយស្លាកពាក្យមួយទៀតសរសេរថា « ខ្ញុំទទួលខុសត្រូវចំពោះការជ្រើសរើសរបស់ខ្ញុំ » ។ សូមបំបែកកុមារទៅជាពីរក្រុម ។ សូមឲ្យកុមារពីរនាក់ឡើងមកមុខថ្នាក់ ។ សុំឲ្យកុមារម្នាក់កាន់ស្លាកពាក្យមួយឡើង ហើយឲ្យកុមារម្នាក់ក្នុងក្រុមក្រោកឈរហើយនិយាយថា « ខ្ញុំមានសេរីភាព » ។ សូមឲ្យកុមារម្នាក់ទៀតលើកស្លាកពាក្យទីពីរឡើង ហើយឲ្យកុមារក្នុងក្រុមផ្សេងទៀតក្រោកឈរ ហើយនិយាយថា « ខ្ញុំទទួលខុសត្រូវចំពោះការជ្រើសរើសរបស់ខ្ញុំ » ។ សូមធ្វើឡើងវិញម្តងហើយម្តងទៀត រហូតដល់ក្រុមនីមួយៗអាចនិយាយឃ្លានីមួយៗគ្រប់គ្នា ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ការពិភាក្សាពីលទ្ធផល ) ៖ សួរកុមារពីលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើពួកគេជ្រើសរើសមិនពិសារអាហារ ប៉ះពាល់ចង្រ្កានដែលក្តៅ ចូលរួមក្នុងព្រះវិហារ ឬជ្រើសរើសធ្វើល្អដល់អ្នកដទៃ ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌ស្រឡាញ់យើង ហើយចង់ឲ្យយើងធ្វើការជ្រើសរើសល្អ និងទទួលពរជ័យមកពីការជ្រើសរើសទាំងនោះ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍( លេងល្បែង ៖ ) សូមសរសេរពាក្យនៅលើស្លាកពាក្យពីលទ្ធផលល្អខ្លះៗ និងការជ្រើសរើសមិនល្អខ្លះៗដែលកុមារអាចធ្វើ ។ សូមដាក់ក្រដាសពាក្យទាំងនោះនៅក្នុងប្រអប់មួយ ។ ឲ្យកុមារតម្រង់ជាពីរជួរ ជួរមួយសម្រាប់ « ការជ្រើសរើស » និងជួរ មួយទៀតសម្រាប់ « លទ្ធផល » ។ សូមឲ្យកុមារដែលឈរមុខគេក្នុងជួរនីមួយៗឡើងមកខាងមុខថ្នាក់ នៅពេលកុមារផ្សេងទៀតច្រៀងឃ្លាទីមួយនៃបទចម្រៀង « ធ្វើអ្វីដែលត្រូវ » ( ទ. ន. ដ. និង ច. ក. ទំព័រ 38 ) ។ សូមឲ្យកុមារនៅក្នុងជួរ « ការជ្រើសរើស » លូកយក និងអាននូវការជ្រើសរើសមួយ ។ សូមឲ្យកុមារផ្សេងទៀតប្រាប់ពីលទ្ធផលដែលអាចកើតបានពីការជ្រើសរើសនោះ ។ ឲ្យកុមារផ្សេងៗទៀត លើកមេដៃឡើង ប្រសិនបើការជ្រើសរើសនោះល្អ ហើយដាក់មេដៃចុះ ប្រសិនបើការជ្រើសរើសនោះមិនល្អ ។ សូមបន្តធ្វើ បើសិនជាមានពេល ។
ជំនួយសម្រាប់អ្នកដឹកនាំតន្រ្តី
សូមឲ្យកុមារច្រៀងឃ្លាបន្ទរនៃបទ « ខ្ញុំជាកូនរបស់ព្រះ » (ទ. ដ. ក. និង ច. ក. ទំព័រ 58 ) ជាមួយអ្នក ហើយស្តាប់រកពាក្យដែលពិពណ៌នាពីអ្វីដែលពួកគេចង់ឲ្យនរណាម្នាក់ធ្វើសម្រាប់ពួកគេ ។ សូមសរសេរពីចម្លើយរបស់ពួកគេ ( ដឹកនាំ ដើរក្បែរ ជួយ បង្រៀន ) នៅលើក្តារខៀន ។ សូមសួរសំណួរពីពាក្យនីមួយៗ ឧទាហរណ៍ « តើនរណាដឹកនាំយើង ? » ឬ « តើហេតុអ្វីបានជាអ្នកចង់ឲ្យនរណាម្នាក់ដើរក្បែរអ្នក ? » សូមថ្លែងទីបន្ទាល់ពីពរជ័យទាំងឡាយពីការមានឪពុកម្តាយ គ្រូបង្រៀន អ្នកដឹកនាំ ព្យាការី ព្រះគម្ពីរ និងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើងឲ្យស្វែងរកផ្លូវរបស់យើងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។