ខែ កក្កដា
ក្រុមគ្រួសារ គឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌
« ក្រុមគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » កថាខ័ណ្ឌទី 7 ) ។
សូមបន្ថែមគំនិតទាំងឡាយដែលបានផ្តល់ឲ្យត្រង់ចំណុចនេះទៅនឹងគំនិតរបស់អ្នក ។ នៅរៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) ស្វែងរកគោលលទ្ធិ (2) ជួយកុមារយល់ពីគោលការណ៍នោះ ហើយ (3) ជួយឲ្យពួកគេអនុវត្តគោលការណ៍នោះនៅក្នុងជីវិត ។ សូម សួរខ្លួនអ្នកថា ៖ « តើកុមារត្រូវធ្វើអ្វីដើម្បីរៀន ហើយថាតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ព្រះវរបិតាសួគ៌បានដាក់ផែនការឲ្យខ្ញុំមកកាន់ក្រុមគ្រួសារមួយ ។
ស្វែងរកគោលលទ្ធិ ៖បង្ហាញដល់កុមារនូវ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ហើយសូមពន្យល់ថា ការប្រកាសនេះបង្រៀនថា ផែនការរបស់ព្រះវរបិតាសួគ៌ គឺសម្រាប់ឲ្យកូនចៅរបស់ទ្រង់ទាំងអស់មកមានគ្រួសារលើផែនដី ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( រកមើលរូបភាព ) ៖ សូមបំបែកកុមារទៅជាក្រុម ហើយឲ្យរូបភាពក្រុមគ្រួសារដល់ក្រុមនីមួយៗ ( ឧទាហរណ៍ អ័ដាម និងនាងអេវ៉ា កំពុងបង្រៀនកូនចៅរបស់ពួកគេ [ ក. រ. ដ. ទំព័រ 5] ព្រះគ្រីស្ទកំពុងប្រោសដល់កូនស្រីរបស់យ៉ៃរ៉ុស[ ក. រ. ដ. ទំព័រ 41] ក្រុមគ្រួសាររបស់លីហៃ កំពុងមកដល់ដែនដីសន្យា [ ក. រ. ដ. ទំព័រ 71] និងការអធិស្ឋានជាក្រុមគ្រួសារ [ ក. រ. ដ. ទំព័រ 112] ) ។ អញ្ជើញក្រុមនីមួយៗឲ្យស្វែងរកសមាជិកគ្រួសារនៅក្នុងរូបភាពរបស់ពួកគេ ។ ឲ្យក្រុមនីមួយៗបង្ហាញរូបភាពរបស់ពួកគេដល់កុមារផ្សេងទៀត ហើយចង្អុលប្រាប់ពីរូបភាពឪពុក ម្តាយ និងកូនៗ ។ សុំឲ្យកុមារបង្ហាញដោយប្រើម្រាមដៃរបស់ពួកគេ ថាតើមានមនុស្សប៉ុន្មាននាក់នៅក្រុមក្រុមគ្រួសាររបស់ពួកគេផ្ទាល់ ។ សូមប្រាប់ពួកគេថា ក្រុមគ្រួសាររបស់ពួកគេ គឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ៖ សុំឲ្យកុមារាទាំងឡាយក្រោកឈរ ។ សូមពន្យល់ថា ពួកគេម្នាក់ៗអាចធ្វើជាឪពុកសុចរិតនៅថ្ងៃណាមួយ ។ អញ្ជើញកុមារាពីរបីនាក់ប្រាប់ពីអ្វីមួយដែលពួកគេអាចធ្វើជាឪពុកដ៏ល្អមួយរូប ។ សុំឲ្យកុមារីទាំងឡាយក្រោកឈរ ហើយពន្យល់ថា ពួកគេអាចក្លាយជាម្តាយនៃក្រុមគ្រួសារដ៏សុចរិត ។ សុំឲ្យកុមារពីរបីនាក់ប្រាប់ពីអ្វីមួយដែលពួកគេអាចធ្វើ ដើម្បីក្លាយជាម្តាយដ៏ល្អម្នាក់ ។ អញ្ជើញកុមារទាំងអស់ចែកចាយពីអ្វីដែលពួកគេអាចធ្វើ ដើម្បីនាំសុភមង្គលមកដល់គ្រួសារដែលពួកគេកំពុងតែមានឥឡូវនេះ ។
សប្តាហ៍ទី 2 ៖ ការអធិស្ឋានជាក្រុមគ្រួសារ ការសិក្សាព្រះគម្ពីរជាក្រុមគ្រួសារ និងការធ្វើរាត្រីជួបជុំក្រុមគ្រួសារ អាចពង្រឹងក្រុមគ្រួសារខ្ញុំ ។
ស្វែងរកគោលលទ្ធិ និងលើកទឹកចិត្តឲ្យមានការយល់ដឹង( មើលគោលបំណងមេរៀន ) ៖ សុំឲ្យកុមារម្នាក់កាន់ចង្កឹះមួយបាច់ ។ សូមពន្យល់ថា ចង្កឹះតំណាងឲ្យសមាជិកទាំងឡាយរបស់គ្រួសារ ។ សូមសរសេរថា « ការអធិស្ឋានជាគ្រួសារ » « ការសិក្សាព្រះគម្ពីរជាគ្រួសារ » និង « រាត្រីជួបជុំក្រុមគ្រួសារ » នៅលើស្លាកពាក្យ ។ សូមសួរកុមារថា តើសកម្មភាពទាំងនេះពង្រឹង និងជួយធ្វើឲ្យក្រុមគ្រួសារមានភាពជិតស្និទគ្នាយ៉ាងណាដែរ ។ អញ្ជើញកុមារឲ្យរុំក្រដាសនៅជុំវិញចង្កឹះ ។ សូមពន្យល់ថា សកម្មភាពទាំងនេះអញ្ជើញឲ្យមានព្រះវិញ្ញាណគង់នៅក្នុងគេហដ្ឋាន ហើយរស់នៅ និងនាំយើងកាន់តែខិតជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលនឹងធ្វើឲ្យក្រុមគ្រួសារកាន់តែរឹងមាំ ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( គូរគំនូរ ) ៖ សូមឲ្យក្រដាសដល់កុមារ ហើយឲ្យកុមារគូររូបនៃសកម្មភាពនាន ដែលពួកគេបានធ្វើនៅក្នុងក្រុមគ្រួសាររបស់ពួកគេដែលបានពង្រឹងដល់ពួកគេ ។ អញ្ជើញកុមារឲ្យចែកចាយពីអ្វី ដែលពួកគេបានគូរជាមួយនឹងក្រុមគ្រួសារនៅឯគេហដ្ឋានរបស់គេ ។
សប្តាហ៍ទី 3 ៖ បព្វជិតភាពអាចប្រទានពរ និងពង្រឹងដល់ក្រុមគ្រួសាររបស់ខ្ញុំ ។
ស្វែងរកគោលលទ្ធិ( លេងល្បែងទស្សន៍ទាយ ) ៖ សូមប្រាប់កុមារថា អ្នកនឹងប្រាប់ជាតម្រុយខ្លះៗពីអ្វីដែលប្រទានពរ និងពង្រឹងដល់ក្រុមគ្រួសារ ។ សូមឲ្យពួកគេលើកដៃឡើង ពេលដែលពួកគេដឹងចម្លើយ ។ សូមឲ្យតម្រុយពីបព្វជិតភាព ដូចជា « ឪពុកដែលមានអំណាចនេះ អាចប្រទានពរដល់ក្រុមគ្រួសារខ្លួន » ហើយ « ក្មេងប្រុសដែលមានអាយុ 12 ឆ្នាំ អាចទទួលអំណាចនេះ » ។ បន្ទាប់ពីកុមារបានទស្សន៍ទាយដឹងហើយ សូមនិយាយរួមគ្នា « បព្វជិតភាពអាចប្រទានពរ ហើយពង្រឹងដល់ក្រុមគ្រួសាររបស់ខ្ញុំ » ។
លើកទឹកចិត្តឲ្យមានការយល់ដឹង ( ពិភាក្សាអំពីបព្វជិតភាព ) ៖ សុំឲ្យកុមារប្រាប់ឈ្មោះពីអ្វីមួយដែលអ្នកកាន់បព្វជិតភាពអាចធ្វើ ( ដូចជា ជ្រមុជទឹក ផ្ដល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ប្រសិទ្ធពរដល់អ្នកឈឺ និងធ្វើពិធីសាក្រាម៉ង់ ) ។ សូមបង្ហាញរូបភាពទាំងឡាយនៃពិធីបរិសុទ្ធទាំងនេះ ហើយពរជ័យទាំងឡាយពេលដែលអ្នកពិភាក្សាជាមួយពួកគេ ហើយជួយកុមារឲ្យយល់អំពីរបៀបដែលពួកគេបានពរជ័យ និងពង្រឹងក្រុមគ្រួសារ ។ សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយ ។ សូមពន្យល់ថា ពរជ័យដ៏ធំបំផុតមួយនៃបព្វជិតភាព គឺថាបព្វជិតភាពធ្វើឲ្យយើងអាចទៅព្រះវិហារបរិសុទ្ធបាន ហើយត្រូវបានផ្សាភ្ជាប់ជាក្រុមគ្រួសាររួមគ្នាជារៀងរហូត ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( ចែកចាយគំនិត ) ៖ អញ្ជើញកុមារមួយចំនួនឲ្យឈរ ហើយចែកចាយវិធីមួយ ឬពីរដែលបព្វជិតភាពបានប្រទានពរ ហើយពង្រឹងដល់ក្រុមគ្រួសាររបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេ ឲ្យចែកចាយនូវគំនិតទាំងនេះជាមួយនឹងក្រុមគ្រួសារពួកគេនៅឯផ្ទះ ។
សប្តាហ៍ទី 4 ៖ ព្រះវរបិតាសួគ៌ សព្វព្រះទ័យឲ្យខ្ញុំទៅរៀបការនៅឯព្រះវិហារបរិសុទ្ធ ហើយមានក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។
ស្វែងរកគោលលទ្ធិ( មើលរូបភាព ) ៖ សូមបង្ហាញរូបភាពមួយពីគូស្វាមីភរិយាមួយគូឈរនៅខាងមុខព្រះវិហារបរិសុទ្ធក្នុងសម្លៀកបំពាក់រៀបមង្គលការរបស់ពួកគេ ។ សួរកុមារថា ហេតុអ្វីព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមពន្យល់ថា នៅពេលយើងរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ នោះក្រុមគ្រួសាររបស់យើងអាចរស់នៅជាមួយគ្នាដល់អស់កល្បជានិច្ច ។
លើកទឹកចិត្តឲ្យមានការយល់ដឹង( ចែកចាយទីបន្ទាល់ ) ៖ អញ្ជើញគ្រូបង្រៀនពីរបីនាក់ រួមទាំងគូស្វាមីភរិយាឲ្យចែកចាយពីពរជ័យដែលពួកគេបានទទួល ដោយសារតែរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ សុំឲ្យកុមារស្តាប់រកពីពរជ័យជាក់លាក់ណាមួយ កាលដែលគ្រូបង្រៀនចែកចាយពីគំនិតរបស់ពួកគាត់ ។ សូមធ្វើតារាងមួយពីពរជ័យទាំងនេះនៅលើក្តារខៀន ។
លើកទឹកចិត្តឲ្យមានការអនុវត្តន៍ ៖ សុំឲ្យកុមារពីរបីនាក់ក្រោកឈរ ហើយចែកចាយពីមូលហេតុដែលពួកគេនឹងទៅរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ និងពីអ្វីដែលពួកគេអាចធ្វើពីពេលឥឡូវនេះ ដើម្បីរៀបចំខ្លួនទទួលបានពរជ័យនោះ ។