សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
របៀប​ដើម្បី​ប្រើប្រាស់​តន្រ្តី​ក្នុង​អង្គការ​បឋមសិក្សា


របៀប​ដើម្បី​ប្រើប្រាស់​តន្រ្តី​ក្នុង​អង្គការ​បឋមសិក្សា

គោល​បំណង​នៃ​ការ​មាន​តន្រ្តី​នៅ​ក្នុង​អង្គការ​បឋម​សិក្សា គឺ​ដើម្បី​បង្រៀន​កុមារ​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ចម្រៀង​កុមារ​ធ្វើ​ឲ្យ​មាន​ការ​រៀន​សូត្រ​ពី​ដំណឹង​ល្អ​កាន់​តែ​រីករាយ មាន​ព្រះ​វិញ្ញាណ ហើយ​បង្កើត​បរិយាកាស​ដែល​មាន​គារវភាព​ដែល​វិសេស​វិសាល​ចំពោះ​ការ​រៀន​សូត្រ ( សូម​មើលក្បួនខ្នាតភាគ 2 ៖ ការ​គ្រប់​គ្រង​សាសនា​ចក្រ[2010], 11.2.4 ) ។

ពេល​ធ្វើ​ការរៀប​ចំ​ដើម្បី​បង្រៀន​ចម្រៀង សូម​សួរ​ខ្លួន​ឯង​ថា ៖ តើ​ខ្ញុំ​អាច​ទាក់ទាញ និង​រក្សា​ចំណាប់​អារម្មណ៍​របស់​កុមារ​បាន​យ៉ាង​ដូចម្តេច ? តើ​ខ្ញុំ​អាច​សួរ​សំណួរ​អ្វី​ដើម្បី​ជួយ​កុមារ​យល់​ពី​សារលិខិត​នៃ​ដំណឹង​ល្អ​ដែល​មាន​ក្នុង​បទ​ចម្រៀងនេះ ? តើ​វិធី​សាស្រ្ត​អ្វី​ដែល​ខ្ញុំ​អាច​ប្រើ​ដើម្បី​បង្រៀន​ចម្រៀង​នេះ ? ខាង​ក្រោម​នេះ គឺ​ជា​វិធី​សាស្រ្ត​មួយ​ចំនួន​ដែល​អ្នក​អាច​សាក​ល្បង ។ គំរូ​មួយ​ចំនួន នឹង​ជួយ​អ្នក​បង្រៀន​ចម្រៀង​ដែល​បាន​ស្នើនៅ​ក្នុង​គម្រោង​នេះ ។ សម្រាប់​គំនិត​បន្ថែម សូម​មើលអង្គការ​បឋមសិក្សា​ផ្នែក​ការ​បម្រើ​នៅក្នុង​សាសនា​ចក្រ ក្រោម LDS.org និងគម្រោង​ផ្នែក « របៀប​ប្រើប្រាស់​តន្រ្តី​នៅ​ក្នុង​អង្គការ​បឋមសិក្សា » នៅ​ក្នុង​ឆ្នាំ 2015 និង ឆ្នាំ2016 និង​ឆ្នាំ 2017 ។

បង្ហាញ​ពី​គោលការណ៍​ដំណឹង​ល្អ​នៅ​ក្នុង​បទ​ចម្រៀង ។

សូម​ធ្វើ​ការ​ពិចារណា​នូវ​យោបល់​ដូច​ខាង​ក្រោម​ កាល​ដែល​អ្នក​បង្រៀន « ក្រុម​គ្រួសារ​អាច​រស់​នៅជាមួយគ្នាជា​និរន្ដរ៍ » (  ច.ក. ទំព័រ 188 ) ។ សុំ​ឲ្យ​កុមារ​ស្តាប់​រក​ឃ្លា​ថា ផែន​ការ​របស់​ព្រះ​វរបិតា​សួគ៌​មួយ​ផ្នែក​ដែល​មាន​នៅ​ក្នុង​បទ​នេះ ហើយ​សូម​ឲ្យ​ពួកគេក្រោក​ឈរ នៅ​ពេល​ពួក​គេ​ដឹង​ថា​វា​ជា​អ្វី ( ក្រុម​គ្រួសារ ) ។ អញ្ជើញ​កុមារ​ឲ្យ​ច្រៀង​ឃ្លា​នោះ​ជា​មួយ​អ្នក ។ សូម​លើក​ឡើង​ថា សូម​គូស​បញ្ជាក់​ថា ចង្វាក់​ភ្លេង​នៃ​បទ « នៅ​លើ​ផែន​ដី » និង « សុខ​ដល់​ខ្ញុំ » គឺដូច​គ្នា ហើយ​សុំ​ឲ្យ​កុមារ​ច្រៀង​ឃ្លា​ទាំង​នោះ ។ សូម​ឲ្យ​ពួក​គេស្តាប់​ឃ្លា​មួយ​ទៀត ហើយ​ស្វែង​រក​ថា​តើ​ពួក​គេ​អាច​ចែកចាយ​ជីវិត​របស់​ពួក​គេ​នឹង​ក្រុម​គ្រួសារ​ដទៃ​ទៀត​បាន​យូរ​ប៉ុណ្ណា ។ សូម​ច្រៀង​ឃ្លា​ទីពីរ ដោយ​សង្កត់​ធ្ងន់​លើ​ពាក្យ « រួម​គ្នា​ជា​និរន្តរ៍ » ។ អញ្ជើញ​កុមារ​ឲ្យ​ច្រៀង​ឃ្លា​នោះ​ជា​មួយ​អ្នក ហើយ​បន្ទាប់​មក​ច្រៀង​ឃ្លា​ទាំង​ពីរ​ជា​មួយ​គ្នា ។ សុំ​ឲ្យ​កុមារ​ស្តាប់​រក​ពាក្យ​ផ្សេង​ទៀត​ដែល​មាន​ន័យ​ថា « រួម​គ្នា​ជា​និរន្តរ៍ » នៅ​ក្នុង​ឃ្លា​បន្ទរ ។ ច្រៀង​បទ « ក្រុម​គ្រួសារ​អាច​រស់​រួម​គ្នា​ជា​និរន្តរ៍ » ហើយ​ឲ្យ​ពួក​គេ​បន្ទរមកអ្នក​វិញ ។ ច្រៀង​ ហើយ​ឲ្យ​កុមារ​បន្ទរ « Through Heavenly Father’s plan ។»សូម​សួរ​ថា​តើ​ផែន​ការ​របស់​ព្រះវរបិតា​សួគ៌ គឺ​ជា​អ្វី ដោយ​រំលឹក​ពួក​គេ​ថា ទ្រង់​ចង់​ឲ្យ​ពួក​គេ​រៀប​ការ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ និង​មាន​ក្រុម​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​របស់​ពួក​គេ ។ សូម​បញ្ជាក់​ការ​បង្រៀន​ឃ្លា​បន្ទរ ដោយ​ការ​ច្រៀង​ឃ្លា​ទាំង​អស់ ហើយ​អញ្ជើញ​កុមារ​ឲ្យ​បន្ទរ​តប ។

អ្នកដឹកនាំ​តន្រ្តី​ច្រៀង

ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​បទ​នោះ « លើក​ដៃ​របស់​អ្នក​ឡើង​ជា​ទម្រង់​ផ្តេក ហើយ​ខណៈ​ដែល​កំពុង​ច្រៀង សូម​លើក​ដៃ​របស់​អ្នក​ឡើង​ចុះៗ ដើម្បី​បង្ហាញ​ពី​ចង្វាក់​ទាប​ខ្ពស់ »  ទំព័រ 174 ) ។

សូម​ប្រើ​ជំនួយ​​ចក្ខុ ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន ហើយ​ចងចាំ​ពាក្យ​ទាំង​អស់ ។

តន្រ្តី

ជំនួយ​ចក្ខុ​អាច​រក​បាន​នៅsharingtime.lds.org

សូម​គិត​ពី​គំនិត​ខាងក្រោម​នេះ នៅពេល​អ្នក​បង្រៀន​បទ « If the Savior Stood Beside Me » ( ទំព័រ 28 នៅក្នុង​ការណែនាំ​នេះ ) ៖

  • សូម​បង្កើត​ស្លាក​ពាក្យ​សម្រាប់​ឃ្លា​នីមួយៗ​នៃ​បទ​ចម្រៀង ហើយ​រក​រូបភាព​ដែល​តំណាង​ឲ្យ​ស្លាក​ពាក្យ​នីមួយៗ ។ សូម​ដាក់​តាំង​រូបភាព​នៅ​បន្ទប់​ម្ខាង ហើយ​ស្លាក​ពាក្យ​នៅ​ម្ខាង​ទៀត ។ សូម​ពិភាក្សា​ជា​មួយ​កុមារ​ពី​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​ទង្វើ​ផ្សេងៗ ប្រសិន​បើ​ពួក​គេ​អាច​ឃើញ​ព្រះ​អង្គ​សង្រ្គោះ​ឈរ​នៅ​ជិត​គេ ។ សូម​ច្រៀង​ចម្រៀង ហើយ​សុំ​ឲ្យ​កុមារ​ផ្គូ​ផ្គង​រូបភាព​ជាមួយនឹង​ស្លាក​ពាក្យ ។

  • សុំ​ឲ្យ​កុមារ​ច្រៀង​ចម្រៀង​ជា​មួយ​អ្នក នៅ​ពេល​ដែល​អ្នក​ចង្អុល​ទៅ​រូបភាព ។

  • សូម​ឲ្យ​ឃ្លា​មួយ​ទៅ​ថ្នាក់​នីមួយៗ​ដើម្បី​ច្រៀង​ខណៈ​ពេល​ដែល​កំពុង​ឈរ ហើយ​បន្ទាប់​មក​ប្តូរ​ឃ្លា​ផ្សេងៗ​រហូត​ដល់​ថ្នាក់​នីមួយៗ​មានឱកាស​ច្រៀង​គ្រប់​ឃ្លា ។

សូម​ប្រើ​សកម្មភាព​ឲ្យ​សមរម្យ​ដើម្បី​ឲ្យ​កុមារ​ចូល​រួម​ចំណែក និង​ជួយ​ពួក​គេ​ចងចាំ​ចម្រៀង ។

សូម​ពិចារណា​ធ្វើ​តាម​គំនិត​ដូច​ខាង​ក្រោម នៅ​ពេល​អ្នក​បង្រៀន « ព្រះ​បិតា​សួគ៌​ស្នេហ៍​ខ្ញុំ » (ច.ក. ទំព័រ 228–29 ) ។ សូម​សួរ​កុមារ​ថា តើ​ពួក​គេ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ​ដល់​សមាជិក​គ្រួសារ​យ៉ាង​ដូចម្តេច ។ សូម​សួរ​ថា តើ​ព្រះវរបិតា​សួគ៌​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួក​គេ​យ៉ាង​ដូចម្តេច ។ សូម​ពន្យល់​ថា ទ្រង់​បាន​បង្កើត​ពិភពលោក​ដ៏​ស្អាត​នេះ​សម្រាប់​ពួក​គេ ពី​ព្រោះ​ទ្រង់​ស្រឡាញ់​ពួក​គេ ។ សូម​ច្រៀង​ចម្រៀង​ដល់​កុមារ​មួយ​ឃ្លា​ម្តងៗ ហើយ​អញ្ជើញ​ពួក​គេ​ឲ្យ​ច្រៀង​ឃ្លា​នោះ​ជា​មួយ​អ្នក ពេល​អ្នក​បង្រៀនវគ្គ ៖ បក្សា​បក្សី​ច្រៀង , មើល​ទៅ​មេឃ​ពណ៌​ខៀវ​ស្រងាត់ , ទឹក​ភ្លៀង​ធ្លាក់​លើ​មុខខ្ញុំ ។ល។ ចំពោះ​ឃ្លាទីពីរ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​ធ្វើ​កាយវិការ​ចង្អុល​ទៅ​ភ្នែក​របស់​ពួក​គេ ដោយ​ធ្វើ​កាយវិការ​ជា​មេអំបៅ និងដាក់​ដៃ​បាំង​ត្រចៀក​របស់​ពួក​គេ ។ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​ច្រៀង​វគ្គ « ទ្រង់​ប្រទាន​ជីវិត » បន្ទាប់​មក សូម​ទះ​ក្បាល​របស់​ពួក​គេ ( « គំនិត » ) សូមយក​ដៃ​ដាក់​លើ​ដើម​ទ្រូង ( « ដួង​ចិត្ត » ) ហើយ​ឲ្យ​កុមារ​ឱន​ក្បាល​របស់​ពួក​គេ ហើយ​ឱប​ដៃ « ខ្ញុំ​អរ​ព្រះគុណ​ទ្រង់​ដោយ​ស្ងាត់ » ) ។ សុំ​ឲ្យ​ពួក​គេ​ដាក់​ដៃ​លើ​ដើម​ទ្រូង​របស់​ពួក​គេ​វិញ នៅ​ពេល​ដែល​ពួក​គេ​ច្រៀង « ពិត​ណាស់ ខ្ញុំ​ដឹង​ថា​ព្រះ​បិតា​សួគ៌​ស្នេហ៍​ខ្ញុំ » ។

កុមារ​ច្រៀង