ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣០ ខែ មិថុនា–ថ្ងៃទី ៦ ខែ កក្កដា ៖ « គ្មាន​គ្រឿង​សស្ត្រាវុធ​ណា​មួយ​ដែល​បាន​ធ្វើ​ឡើង នឹងអាច​ទាស់​នឹង​អ្នក​បាន​ឡើយ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១–៧៥


« ថ្ងៃទី ៣០ ខែ មិថុនា–ថ្ងៃទី ៦ ខែ កក្កដា ៖ ‹ គ្មាន​គ្រឿង​សាស្ត្រា​វុធ​ណា​មួយ ដែល​បាន​ធ្វើ​ឡើង នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១–៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១–៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើរ​នៅ​តំបន់​បេសកកម្ម

I Will Remember the Covenant [ ខ្ញុំ​នឹង​ចងចាំ​សេចក្តី​សញ្ញា ] ដោយ អ៊ីនរីហ្គល ម៉េនយ៉ូអែល ហ្គាសៀ

ថ្ងៃទី ៣០ ខែ មិថុនា–ថ្ងៃទី ៦ ខែ កក្កដា ៖ « គ្មាន​គ្រឿង​សាស្ត្រា​វុធ​ណា​មួយ ដែល​បាន​ធ្វើ​ឡើង នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១–៧៥

តាំង​ពី​លោក​នៅ​ជា​កុមារា យ៉ូសែប ស្ម៊ីធ បាន​ប្រឈម​មុខ​នឹង​ការរិះគន់​នានា—​ថែម​ទាំង​ពី​ពួកសត្រូវ​ផង—​កាល​លោក​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ព្រះ ។ ប៉ុន្ដែ​វា​ប្រាកដ​ជា​មាន​ការលំបាក​ជាខ្លាំង​នៅ​ចុង​ឆ្នាំ ១៨៣១ នៅពេល អែសរ៉ា បូត បាន​ចាប់ផ្ដើម​ស្ដីបន្ទោស​យ៉ាងខ្លាំង​ដល់​សាសនាចក្រ​ជា​សាធារណៈ ដោយសារ​ក្នុង​ករណី​នេះ ការរិះគន់​នេះ​គឺ​មកពី​អតីត​អ្នកជឿ​ពី​មុនៗ ។ អែសរ៉ាបាន​ឃើញ​យ៉ូសែប ប្រើ​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​ព្យាបាល​ស្ដ្រី​ម្នាក់ ។ គាត់​ត្រូវបាន​អញ្ជើញ​ឲ្យ​អម​ដំណើរ​យ៉ូសែប នៅក្នុង​ការស្ទង់​មើល​ដែនដី​ស៊ីយ៉ូន​លើក​ដំបូង​ក្នុង​រដ្ឋ​មិសសួរី ។ ប៉ុន្ដែ​គាត់​បាន​បាត់បង់​សេចក្ដីជំនឿ​របស់​គាត់​តាំងពី​នោះ​មក ហើយ​ក្នុង​បំណង​បន្ទាប​បន្ថោក​ព្យាការី គាត់​បាន​បោះពុម្ព​សំបុត្រ​ជាច្រើន​នៅលើ​កាសែត​អូហៃអូ ។ ហើយ​កិច្ចខិតខំ​របស់​គាត់​មើល​ទៅ​ហាក់​ដូចជា​ដំណើរការ ដោយសារ « អារម្មណ៍​មិន​ស្និទ្ធ​ស្នាល ដែល​បាន​កើត​ឡើង​ទាស់​នឹង​សាសនាចក្រ » នៅក្នុង​តំបន់​នេះ ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៧១ ក្បាល​កណ្ឌ ក្បាលកណ្ឌ ) ។ តើ​អ្នកជឿ​គួរ​ធ្វើ​អ្វីខ្លះ​នៅក្នុង​ករណី​ដូចនោះ ? ‏ទោះបីជា​មិន​មាន​ចម្លើយ​ត្រឹមត្រូវ​មួយ​សម្រាប់​គ្រប់​ស្ថានភាព វា​ហាក់​ដូចជា​ជារឿយៗ ផ្នែក​នៃ​ចម្លើយ​របស់​ព្រះអម្ចាស់—រួម​ទាំង​ក្នុង​ករណី​នេះ​ក្នុង​ឆ្នាំ ១៨៣១​—​​គឺ​ត្រូវ​ប្រកាស​សេចក្ដីពិត ហើយ​កែតម្រូវ​ការខុសឆ្គង​តាមរយៈ « ការប្រកាស​ប្រាប់ពី​ដំណឹងល្អ » ( ខទី ១ ) ។ មែនហើយ កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​មាន​ការរិះគន់​ជានិច្ច ប៉ុន្ដែ​នៅ​ចុងបញ្ចប់ « គ្មាន​គ្រឿង​សស្ត្រាវុធ​ណាមួយ​ដែល​បាន​ធ្វើ​ឡើង​នឹង​អាច​ទាស់​នឹង [ កិច្ចការ​នេះ ] បាន​ឡើយ » ( ខទី ៩ ) ។

សូមមើល « Ezra Booth and Isaac Morley » Revelations in Context ទំព័រ ១៣៤ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ខ្ញុំ នៅពេល​ខ្ញុំ​ប្រកាស​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ ។

វា​អាច​ជា​បញ្ហា​នៅពេល​មនុស្ស​រិះគន់ ឬ​ចំអក​ដល់​សេចក្តី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអង្គសង្គ្រោះ ដំណឹងល្អ​របស់​ទ្រង់ ឬ​សាសនាចក្រ​របស់​ទ្រង់ ។ នៅពេល​រឿង​នោះ​កើតឡើង តើ​បងប្អូន​ធ្វើ​យ៉ាង​ណា ? មាន​អ្វីមួយ​ដែល​ស្រដៀង​គ្នា​នេះ​បានកើតឡើង​នៅ​រដ្ឋ​អូហៃអូ នៅក្នុង​ឆ្នាំ ១៨៣១ ( សូម​មើល​ក្បាល​កណ្ឌ​នៅ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១ ) ។ តើ​ព្រះអម្ចាស់​បាន​ប្រាប់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យ​ធ្វើ​អ្វីខ្លះ​អំពី​រឿង​នេះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១ ? ប្រហែលជា​បងប្អូន​អាច​រាយបញ្ជី​អំពីការណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកលោក និង​ពរជ័យ​ដែល​ទ្រង់​បានសន្យា ។

បន្ថែម​ទៅ​លើ​ការសិក្សា កណ្ឌទី ៧១ បងប្អូន​ក៏​អាច​ស្វែងយល់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានឆ្លើយតប​ចំពោះ​អ្នករិះគន់​ដល់​ទ្រង់ អំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ជីវិតរ​មែងស្លាប់​របស់​ទ្រង់ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ៖ ម៉ាថាយ ២២:១៥–២២; ២៦:៥៩–៦៤; យ៉ូហាន ១០:៣៧–៣៨ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះមកពី​ទ្រង់ ? តើ​ការយល់ដឹង​បន្ថែម​អ្វី​ដែល​បងប្អូន​ទទួល​បាន​មកពី ម៉ាថាយ ១៨:១៥; អេភេសូរ ៤:៣១–៣២; ធីម៉ូថេ ទី២ ៣:១២; យ៉ាកុប ១:១៩ ?

តើ​ដំបូន្មាន​របស់​ទ្រង់​អាច​អនុវត្ត​ចំពោះ​ស្ថានភាព ដែល​បងប្អូន​ប្រឈមមុខ​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​ពិចារណា​អំពី​វិធី​ដើម្បី​កែ​កំហុស​ដោយ​សន្តិវិធី​តាម​ពាក្យ​សម្ដី​របស់​បងប្អូន​ផ្ទាល់ ។ ជាឧទាហរណ៍ បងប្អូន​អាច​ចាប់ផ្តើម​ដោយ​ការបង្ហាញ​ការគោរព​ចំពោះ​ទស្សន​របស់​អ្នក​ដទៃ ហើយ​បន្ទាប់មក​បងប្អូន​អាច​ចែកចាយ​ដោយ​រាបសា និង​សប្បុរស​នូវ​អ្វី​ដែល​បងប្អូន​ជឿ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ។ ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​មាន​ឱកាស​ទាំងនេះ ប្រហែលជា​បងប្អូន​អាច​អនុវត្ត​វិធីសាស្រ្ត​នេះ​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ។

សូមមើល​ផងដែរ Topics and Questions « Helping Others with Questions » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ដាល្លិន អេក អូក « Loving Others and Living with Differences » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥–២៨ ជ័គ ក្លេប៊ីនហ្គាត « Valiant Discipleship in the Latter Days » Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១០៧–១១០ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧២

ព្រះអម្ចាស់​ប្រទាន​ពរ​ខ្ញុំ​តាម​រយៈ​ការងារបម្រើ​របស់​ថ្នាក់ដឹកនាំ​ដូច​ជា​ប៊ីស្សព ។

នៅពេល នូវល ខេ វិតនី ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប៊ីស្សព កាតព្វកិច្ច​របស់​លោក​គឺ​ខុសគ្នា​បន្ដិច​ពី​កាតព្វកិច្ច​របស់​ប៊ីស្សព​នា​សព្វថ្ងៃនេះ ។ ឧទាហរណ៍ ប៊ីស្សព វិតនី បាន​មើល​ការខុសត្រូវ​លើ​ការថ្វាយ​កម្មសិទ្ធិ​ដី និង​ការអនុញ្ញាត​ឲ្យ​រស់នៅ​លើ​ដែនដី​នៃ​ស៊ីយ៉ូន​នៅក្នុង​រដ្ឋមិសសួរី ។ ប៉ុន្ដែ​កាល​បងប្អូន​អាន​អំពី​ការហៅបម្រើ​របស់​លោក​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២ បងប្អូន​អាច​កត់​សម្គាល់​អំពី​ទំនាក់ទំនង​មួយ​ចំនួន​ទៅនឹង​អ្វី​ដែល​ប៊ីស្សព​ធ្វើ​នា​បច្ចុប្បន្ន​—​យ៉ាង​ហោចណាស់​ខាង​វិញ្ញាណ ប្រសិនបើ​មិន​ជាក់លាក់​អំពី​កាតព្វកិច្ច​របស់​ពួកលោក​ ។

ឧទាហរណ៍ តើ​បងប្អូន « រាយការណ៏ពីទំនួលខុសត្រូវ » ដល់​ប៊ីស្សព​របស់​បងប្អូន​តាម​របៀប​ណា ? ( ខទី ៥ ) ។ នៅ​សម័យ​របស់​យើង « ឃ្លាំង​របស់​ព្រះអម្ចាស់ » អាច​បញ្ចូល​ទាំង​ការបរិច្ចាគ សេវាកម្ម និង​ទេពកោសល្យ​នៃ​សមាជិក​វួដ ( សូមមើល ខទី ១០, ១២ ) ។ តើ​បងប្អូន​អាច​បរិច្ចាគ​ទៅ​ឃ្លាំង​នោះ​ដោយ​របៀប​ណា ?

តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​តាមរយៈ​ការបម្រើ​របស់​ប៊ីស្សព​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជាអ្នក​គង្វាល​ហ្វូង​ចៀម​របស់​ព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៦–៦០ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៣

ខ្ញុំ​មាន​ឱកាស​ជាច្រើន​ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ ។

នៅពេល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រឡប់​មកពី​ការចាត់តាំង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួក​លោក​វិញ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧១ ) ព្រះអម្ចាស់​បាន​ប្រាប់​ពួកលោក​ឲ្យ​បន្ត​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់​ពួកលោក ( សូម​មើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការបកប្រែ​ដោយ​យ៉ូសែប​ស្ម៊ីធ ( ក.យ.ស. ) » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា​ទ្រង់​ចង់​ឲ្យ​ពួកលោក​ឈប់​ចែកចាយ​ដំណឹងល្អ​នោះ​ទេ ។ យ៉ាងណាមិញ វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​សិស្ស​ម្នាក់ ។

នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៣ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ធ្វើ​ការចែកចាយ​ដំណឹងល្អ​ឥត​ដាច់ និង « អាច​ធ្វើ​ទៅ​បាន » ( ខទី ៤ ) ឬ​តាម​តថភាព​—ផ្នែក​នៃ​ជីវិត​បងប្អូន​ក្នុង​ចំណោម​ការទទួល​ខុសត្រូវ​ផ្សេងទៀត​របស់​បងប្អូន ។

មិត្តភក្តិ​កំពុង​និយាយ​គ្នា​អំពី​ដំណឹងល្អ

ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជា​រឿងធម្មតា និង​សាមញ្ញ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៥:១–១៦

« ប៉ុន្តែ​ធ្វើការ​ដោយ​កម្លាំង​របស់​អ្នក​ចុះ … ដោយ​ប្រកាស​ប្រាប់​សេចក្ដីពិត » ។

វិវរណៈ​នៅក្នុង កណ្ឌទី ៧៥ ដែល​បាន​ថ្លែង​ទៅ​កាន់​មនុស្ស​ដែល​បាន « ចុះ​ឈ្មោះ [ របស់​ពួកគេ ] ដើម្បី​ចេញ​ទៅ​ប្រកាស​ប្រាប់​ពី​ដំណឹងល្អ [ របស់​ព្រះអង្គ​សង្រ្គោះ ] » ( ខទី ២ ) ។ វិធី​មួយ​ដើម្បី​សិក្សា​វិវរណៈ​នេះ​គឺ​ត្រូវ​ធ្វើ​បញ្ជី​ពីរ ៖ ( ១ ) របៀប​ចែកចាយ​ដំណឹងល្អ​ប្រកបដោយ​ប្រសិទ្ធភាព និង ( ២ ) របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ និង​គាំទ្រ​យើង​នៅពេល​ដែល​យើង​ធ្វើ ។

តើ​បងប្អូន​គិតថា​វា​មាន​អត្ថន័យ​យ៉ាង​ណា​ក្នុងការ « បង្អង់ » ឬ « ខ្ជិល​ច្រអូស » នៅក្នុង​ការចែកចាយ​ដំណឹង​ល្អ ? តើ​ការ « ធ្វើការ​ដោយ​កម្លាំង​របស់​អ្នក​ចុះ » មាន​សភាព​យ៉ាង​ណា ? ( ខទី ៣ ) ។

សូមមើល​ផងដែរ « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ » ទំនុកតម្កើង ល.រ. ១៦៨ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧១

ខ្ញុំ​អាច​ការពារ​សេចក្តីពិត តាមរយៈ​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ។

  • បងប្អូន​អាច​ប្រើ​ក្បាលកណ្ឌ​សម្រាប់ គោលលទ្ធិ និង​សេចក្តីសញ្ញា ៧១ ឬ « ជំពូកទី ២៥ ៖ យ៉ូសែប ស្ម៉ីធ និង ស៉ីឌនី រិកដុន ទៅបម្រើ​បេសកកម្ម » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ៩៦ ឬ​វីដេអូ​ដែល​ទាក់ទង​គ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​កាលៈទេសៈ​ដែល​បាន​បំផុស​គំនិត កណ្ឌទី ៧១ ។ បន្ទាប់មក សូម​ជួយ​ពួកគេ​ស្វែងយល់​នៅក្នុង ខទី ១ អ្វីខ្លះ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ យ៉ូសែប និង ស៊ីឌនី ធ្វើ​អំពី​« អារម្មណ៍​មិន​ស្និទ្ធស្នាល » ចំពោះ​សាសនាចក្រ ។ តើ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ជួយ​ពួកគេ​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​ដូចជា​យ៉ូសែប និង​ស៉ីឌនី បានយ៉ាងដូចម្តេច ?

    0:45

    Chapter 25: Joseph Smith and Sidney Rigdon Go on a Mission: December 1831–January 1832

  • បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​ដែល​បំផុស​គំនិត​ដល់កូនៗ​របស់​បងប្អូន​ឲ្យ​ស្មោះត្រង់​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ផងដែរ ដូចជា​បទ « ឈរ​ដោយ​សុចរិត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨១ ) ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​អនុវត្ត​របៀប​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧២:២

ព្រះ​អម្ចាស់​បាន​ហៅ​ប៊ីស្សព​ឲ្យ​ជួយ​ខ្ញុំ ។

  • ការអាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧២:២ ជាមួយ​គ្នា​អាច​បង្កើត​ឱកាស​មួយ​ដើម្បី​ពិភាក្សា អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង​ជា​ប៊ីស្សព ( សូមមើល​ផងដែរ « ជំពូកទី ១៧ ៖ ពួក​ប៊ីស្សព​ដំបូង​នៃ​សាសនាចក្រ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទំព័រ ៦៤–៦៦ ឬ​វីដេអូ​ដែល​ដូច​គ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ស្វែងរក​រូបភាព ឬ​វត្ថុ​ដែល​តំណាង​ឲ្យ​ការទទួល​ខុសត្រូវ​របស់​ប៊ីស្សព ។ រូបភាព និង ទំព័រ​សកម្មភាព នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ​ផ្ដល់​ឲ្យ​ជា​គំនិត​មួយ​ចំនួន ។ បន្ទាប់មក បងប្អូន​អាច​និយាយ​គ្នា​អំពី​ប៊ីស្សព​ដែល​បងប្អូន​បាន​ស្គាល់ និង​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ក្រុមគ្រួសារ​របស់​បងប្អូន តាមរយៈ​ការបម្រើ​របស់​ពួកលោក ។

    1:45

    Chapter 17: The First Bishops of the Church: February and December 1831

បង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​និច្ច ។ « មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ សូម​ចាំ​ថា​អ្នក​កំពុង​តែ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់យ៉ាង​ពិតប្រាកដ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។ ឧទាហរណ៍ នៅពេល​បងប្អូន​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​ប៊ីស្សព សូម​បញ្ជាក់​ថា ពួកលោក​តំណាង​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ត្រូវបាន​ហៅ​ដោយ​ទ្រង់​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ( សូមមើល ពេត្រុស ទី១ ២:២៥ ) ។

អាហារ និង​គ្រឿង​ផ្គត់ផ្គង់​នៅក្នុង​ឃ្លាំង​របស់​ប៊ីស្សព

ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ប៊ីស្សព​ថែទាំ​ដល់​ជន​ដែល​ខ្វះខាត ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៥:៣

ខ្ញុំ​អាច​ធ្វើ​អស់​ពី​លទ្ធភាព​ថ្វាយ​ដល់​ព្រះអម្ចាស់ ។

  • ដើម្បី​និយាយ​អំពី​ភាពខុសគ្នា​រវាង « ខ្ជិលច្រអូស » និង « [ ការ ] ធ្វើការ​ដោយ​កម្លាំង [ របស់​យើង ] ចុះ » ប្រហែលជា​បងប្អូន​អាច​ជ្រើសរើស​សកម្មភាព​បម្រើ​មួយ​ចំនួន កិច្ចការផ្ទះ ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ធ្វើ​ការងារ​ដោយ​ខ្ជិលច្រអូស ហើយ​បន្ទាប់មក​ធ្វើ​ដោយ​អស់​ពី​កម្លាំង​របស់​ពួកគេ ។ នៅពេល​បងប្អូន​អាន « ឬ​ក៏​ខ្ជិលច្រអូស » នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៥:៣ កូនៗ​របស់​បងប្អូន​អាច​បង្ហាញ​អំពី​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​ការងារ​ដោយ​ខ្ជិលច្រអូស ។ នៅពេល​បងប្អូន​អាន « ប៉ុន្តែ​ធ្វើការ​ដោយ​កម្លាំង​របស់​អ្នក​ចុះ » ពួកគេ​អាច​បង្ហាញ​អំពី​របៀប​ដែល​ពួកគេ​ខិតខំ​ធ្វើការ ។ ហេតុអ្វី​វា​សំខាន់​ថា ​យើង​បម្រើ​ព្រះអម្ចាស់​ដោយអស់​ពី​សមត្ថភាព ?

  • នៅក្នុង​សារលិខិត​របស់​លោក « Two Principles for Any Economy » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៥៥–៥៨ ) ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​ប្រាប់​ពី​ដំណើររឿង​ពីរ​អំពី​ការងារ ។ ប្រហែលជា​បងប្អូន​អាច​ចែកចាយ​វា​ជាមួយ​កូនៗ​របស់​បងប្អូន ហើយ​និយាយ​អំពី​អារម្មណ៍​ដែល​ដឹង​ថា​យើង​បាន​ខិតខំ និង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ប៊ីស្សព​កំពុង​ប្រឹក្សា​ដល់​យុវជន​ម្នាក់

Recognizing the Tender Mercies in Your Life [ ការស្គាល់​សេចក្ដីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​នៅក្នុង​ជីវិត​របស់​អ្នក ] ដោយ ខេត ឡាសិន

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ