ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់ដែរឬ​ទេ ?


« តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​ដែរឬទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ( ឆ្នាំ ២០២០ )

« តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​ដែរឬទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ

តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់ដែរឬ​ទេ ?

ព្រះអង្គ​សង្គ្រោះ​មាន​សេចក្ដី​មេត្តា​ដ៏ទេវភាព

ព្រះអង្គ​សង្គ្រោះ​មាន​ការយល់ដឹង​ដ៏ឥតខ្ចោះ​អំពី​ការលំបាក​ទាំងអស់​របស់​យើង ។ ក្នុង​នាមជា​មនុស្ស​រមែង​ស្លាប់ ការយល់ដឹង​របស់​យើង​គឺ​មាន​កំណត់ ។ យើង​អាច​ប្រកាស​ជាមួយ​នីហ្វៃ​ថា យើង « ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ គង់តែ [ យើង ] មិន​យល់​ន័យ​នៃ​រឿង​ទាំងអស់​នោះ​ទេ » ( នីហ្វៃ​ទី​១ ១១:១៧ ) ។

នៅពេល​យើង​ស្វែងរក​ចម្លើយ និង​ការដឹកនាំ​ក្នុង​ការធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​របស់​យើង នោះ​យើង​អាច​ទុកចិត្ត​ព្រះ និង​ទុកចិត្ត​លើ​ព្រះចេស្ដា​នៅក្នុង​ការធ្វើ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប​នៃ​ពិភពលោក​នេះ នោះ​ទ្រង់​ក៏បាន​ភ្លក់​គ្រប់​ការឈឺចាប់ និង​ការរងទុក្ខ​ដែល​មនុស្សលោក​គ្រប់រូប​អាច​ជួប​ផងដែរ ។

« ដ្បិត​ឥឡូវនេះ យើង​មើល​ឃើញ​បែប​ស្រអាប់​ដូចជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់នឹង​មុខ ឥឡូវនេះ​ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូចជា​ព្រះ​ទ្រង់​ស្គាល់​ខ្ញុំ​ដែរ » ( កូរិនថូស ទី​១ ១៣:១២ ) ។

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាងនេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ ដែល​បាន​ចែង​មក​ថា ទ្រង់​នឹង​លើក​ដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ » ( អាលម៉ា ៧:១១ ) ។