ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ខ្ញុំ​អាច​និយាយ​ទៅកាន់​ឪពុក​ម្ដាយ ឬ​ប៊ីស្សព​របស់​ខ្ញុំ អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​អាច​និយាយ​ទៅកាន់​ឪពុក​ម្ដាយ ឬ​ប៊ីស្សព​របស់​ខ្ញុំ អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដោយ​របៀប​ណា ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​អាច​និយាយ​ទៅកាន់​ឪពុក​ម្ដាយ ឬ​ប៊ីស្សព​របស់​ខ្ញុំ អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដោយ​របៀប​ណា ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ

តើ​ខ្ញុំ​អាច​និយាយ​ទៅកាន់​ឪពុក​ម្ដាយ ឬ​ប៊ីស្សព​របស់​ខ្ញុំ អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដោយ​របៀប​ណា ?

គន្លឹះ​ដែល​មាន​ប្រយោជន៍​ពីរ​បី

  • ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​អាច​និយាយ​ជាមួយ​នឹង​ឪពុក ឬ​ម្ដាយ ឬ​សមាជិក​គ្រួសារ​ផ្សេងទៀត ឬ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​បាន ចូរ​ពិចារណា​ចែកចាយ​អំពី​អារម្មណ៍​របស់​អ្នក​ជាមួយ​នឹង​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លងកាត់ ដើម្បី​ពួកគេ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ ។

  • ប្រសិនបើ​ពួកគេ​មិន​យល់ពី​បទពិសោធន៍​នេះ​ទេ សូម​ឲ្យ​ពួកគេ​អាន​ធនធាន​របស់​សាសនាចក្រ​ស្ដីពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ដែល​មាន​នៅក្នុង​ផ្នែក ជួយ​ដល់​ជីវិត និង​ភាពខ្លួន​ទីពឹង​ខ្លួន​នៃ​គេហទំព័រ​របស់​សាសនាចក្រ ឬ​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ( ធនធាន​ល្អៗ​មួយ​ចំនួន​អាច​ជា ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ គ្រួសារ និង​មិត្តភក្ដិការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ រឿង​នេះ​អាច​នឹង​ពុំមែន​ជា​ការសន្ទនា​ដ៏​ងាយស្រួល​ដើម្បី​ចាប់ផ្ដើម​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​មាន​ការសន្ទនា​មួយ​កើតឡើង ។

  • ចូរ​មាន​ចិត្ត​អត់ធ្មត់​នឹង​មនុស្ស​នៅ​ជុំវិញ​អ្នក ហើយ​ចងចាំ​ថា អ្នក​ទាំងអស់​គ្នា​កំពុង​រៀន​ជាមួយ​គ្នា ។ ប្រសិនបើ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ពិបាក​យល់ ឬ​ពិបាក​ជួយ​គាំទ្រ នោះ​ពួកគេ​អាច​នឹង​ត្រូវការ​ជំនួយ​របស់​អ្នក ។

  • ចូរ​ប្រព្រឹត្ត​ចំពោះ​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​របស់​អ្នក​ដោយ​សន្ដាន​ចិត្ត​ល្អ និង​ការគោរព​ដូចគ្នា ដូច​ដែល​អ្នក​សង្ឃឹម​ចង់​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែរ ។ ធនធាន​ស្ដីពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នៅក្នុង​ផ្នែក ជួយ​ដល់​ជីវិត និង​ភាពខ្លួន​ទីពឹង​ខ្លួន ដូចជា ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ អំពី ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​មនុស្ស​គ្រប់រូប ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ចេញពី​ទស្សនវិស័យ​នៃ​ដំណឹងល្អ ។