ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
ប្រសិនបើ​ខ្ញុំ​ស្មោះត្រង់​ល្មម​គ្រប់គ្រាន់ តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​របស់​ខ្ញុំ​នឹង​រលាយ​បាត់​អស់ទៅ​ដែរ​ឬទេ ?


« ប្រសិនបើ​ខ្ញុំ​ស្មោះត្រង់​ល្មម​គ្រប់គ្រាន់ តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​របស់​ខ្ញុំ​នឹង​រលាយ​បាត់​អស់ទៅ​ដែរ​ឬទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ( ឆ្នាំ ២០២០ )

« ប្រសិនបើ​ខ្ញុំ​ស្មោះត្រង់​ល្មម​គ្រប់គ្រាន់ តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​របស់​ខ្ញុំ​នឹង​រលាយ​បាត់​អស់ទៅ​ដែរ​ឬទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ

ប្រសិនបើ​ខ្ញុំ​ស្មោះត្រង់​ល្មម​គ្រប់គ្រាន់ តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​របស់​ខ្ញុំ​នឹង​រលាយ​បាត់​អស់ទៅ​ដែរ​ឬទេ ?

ប្រពលភាព​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នេះ​គឺ ពុំ វាស់វែង​តាមរយៈ​ភាពស្មោះត្រង់​របស់​អ្នក​បាន​នោះ​ទេ ។ មនុស្ស​ជាច្រើន​អធិស្ឋាន​អស់​ជាច្រើន​ឆ្នាំ ហើយ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​មាន​ការគោរព​ប្រតិបត្តិ​ក្នុង​កិច្ច​ខិតខំ​ដើម្បី​កាត់​បន្ថយ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ប៉ុន្ដែ​ពួកគេ​នៅតែ​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។ ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​កើតឡើង​តាម​លំដាប់​ផ្សេងៗ​នៃ​ប្រពលភាព ហើយ​មិន​ដូចគ្នា​ចំពោះ​មនុស្ស​គ្រប់រូប​នោះ​ទេ ។ មនុស្ស​មួយ​ចំនួន​មាន​ការប្រតិព័ទ្ធ​មនុស្ស​ទាំង​ពីរភេទ ហើយ​មនុស្ស​ផ្សេងទៀត​មាន​ការប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូចគ្នា​យ៉ាង​ខ្លាំង ។ ចំពោះ​មនុស្ស​មួយ​ចំនួន អារម្មណ៍​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​យ៉ាង​ហោច​ណាស់​ប្រពលភាព​នៃ​អារម្មណ៍​ទាំងនេះ អាច​នឹង​រលាយ​បាត់ទៅ​ក្នុង​ពេល​មួយ​រយៈ ។ ក្នុង​ករណី​ណា​ក៏ដោយ ការផ្លាស់ប្ដូរ​នៅក្នុង​ការប្រតិព័ទ្ធ​នេះ​ពុំគួរ​រំពឹង​ទុក ឬ​តម្រូវ​ឲ្យ​ចេញជា​លទ្ធផល​មួយ​មកពី​សំណាក់​ឪពុក​ម្ដាយ ឬ​អ្នកដឹកនាំ​ឡើយ ។

ប្រពលភាព​នៃ​ការប្រតិព័ទ្ធ​របស់​អ្នក​អាច​នឹង​មិន​ស្ថិត​នៅក្នុង​ការគ្រប់គ្រង​របស់​អ្នក​ទេ តែ​ទោះជា​យ៉ាងណា អ្នក​អាច​ជ្រើសរើស​របៀប​ដើម្បី​ឆ្លើយតប​នឹង​វា​បាន ។ ការទូលសួរ​ព្រះអម្ចាស់​ថា តើ​អ្នក​អាច​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​នេះ អាច​ផ្ដោត​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​លទ្ធផល ដែល​អ្នក​អាច​គ្រប់គ្រង​បាន ។ ការបង្វែរ​ជីវិត​របស់​អ្នក​ទៅរក​ព្រះ គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​ដ៏​សំខាន់​មួយ ដែល​នាំ​មកនូវ​ពរជ័យ​ដ៏​មហិមា​នាពេល​ឥឡូវនេះ និង​ពរជ័យ​កាន់តែ​មហិមា​នៅក្នុង​បរលោក​ ។