« តើខ្ញុំដឹងថា ខ្ញុំជាមនុស្សខ្ទើយដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ ( ឆ្នាំ ២០២០ )
« តើខ្ញុំដឹងថា ខ្ញុំជាមនុស្សខ្ទើយដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ បុគ្គលម្នាក់ៗ
តើខ្ញុំដឹងថា ខ្ញុំជាមនុស្សខ្ទើយដោយរបៀបណា ?
រឿងដែលត្រូវគិតដល់
ប្រសិនបើអ្នកកំពុងសួរខ្លួនឯងថា តើអ្នកជាមនុស្សខ្ទើយឬ នោះអ្នកប្រហែលជាមានជាប់ទាក់ទងនឹងការប្រតិព័ទ្ធភេទដូចគ្នា ហើយកំពុងតែងឿងឆ្ងល់ថា តើត្រូវបកស្រាយអំពីអារម្មណ៍ទាំងនេះដោយរបៀបណា ។ បំណងប្រាថ្នាខាងផ្លូវភេទគឺស្មុគស្មាញ ហើយវារងឥទ្ធិពលដោយកត្តាជាច្រើន ។ ខណៈដែលការប្រតិព័ទ្ធខាងមនោសញ្ចេតនា ខាងសតិអារម្មណ៍ ឬខាងផ្លូវភេទ អាចបង្ហាញសញ្ញានៃការមានទំនោរខាងផ្លូវភេទ នោះអ្នកមិនគួរសន្មតដោយស្វ័យប្រវត្តិថាវាមាននោះទេ ។ បំណងប្រាថ្នាខាងផ្លូវភេទអាចប្រែប្រួល ហើយផ្លាស់ប្ដូរ ។ ប្រសិនបើអ្នកកំពុងមានចម្ងល់ អ្នកមិនគួរមានអារម្មណ៍រងសម្ពាធ ឬប្រញាប់ឈានទៅដល់ការសន្និដ្ឋានអំពីភេទរបស់អ្នកទេ ។
ពាក្យជាច្រើនមានន័យផ្សេងៗទៅតាមមនុស្សខុសៗគ្នា ហើយនិយមន័យនៃពាក្យមួយអាចផ្លាស់ប្ដូរពេញមួយជីវិតរបស់យើង ។ តើពាក្យ មនុស្សខ្ទើយ មានន័យយ៉ាងណាចំពោះអ្នក ? តើវាជាអារម្មណ៍មួយដែរឬទេ ? តើវាជាអត្តសញ្ញាណមួយដែរឬទេ ? តើវាជាបែបផែនជីវិតមួយដែរឬទេ ? ការប្រើប្រាស់ពាក្យ មនុស្សខ្ទើយ បានផ្លាស់ប្ដូរនៅពេលសង្គម និងវប្បធម៌ផ្លាស់ប្ដូរ ។ ការស្គាល់ថាជាមនុស្សខ្ទើយអាចមានន័យថា អ្នកជាប់ទាក់ទងនឹងការប្រតិព័ទ្ធភេទដូចគ្នា ប៉ុន្ដែមិនបានជ្រើសរើសធ្វើតាមអារម្មណ៍ទាំងនេះទេ ។ ឬប្រហែលជាពាក្យនេះពិពណ៌នាអំពីរបៀបដែលអ្នកបង្ហាញពីខ្លួនអ្នកខាងសតិអារម្មណ៍ ខាងរូបកាយ ខាងផ្លូវភេទ ឬខាងនយោបាយ ។ ប្រសិនបើអ្នកកំពុងតែងឿងឆ្ងល់ថា តើនរណាម្នាក់ចង់មានន័យយ៉ាងណា នៅពេលពួកគេនិយាយថា « ខ្ញុំជាមនុស្សខ្ទើយ » នោះ ចូរសួរពួកគេ ។