ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
ហេតុអ្វី​ព្រះ​មិន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ ?


« ហេតុអ្វី​ព្រះ​មិន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ( ឆ្នាំ ២០២០ )

« ហេតុអ្វី​ព្រះ​មិន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ

ហេតុអ្វី​ព្រះ​មិន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ ?

ព្រះ​ទ្រង់​ស្ដាប់ឮ​ការអធិស្ឋាន​របស់​អ្នក

នៅពេល​ខ្លះ ជីវិត​អាច​មើលទៅ​មិន​យុត្តិធម៌​ទេ ។ វា​អាច​មើលទៅ​ហាក់​ដូចជា ការអធិស្ឋាន​ដ៏ស្មោះសរ​របស់​យើង​មិន​ទទួលបាន​ចម្លើយ​សោះ ។ វា​អាច​មើលទៅ​ហាក់​ដូចជា យើង​ត្រូវបាន​គេ​បដិសេធ​មិនឲ្យ​មាន​ឱកាស​ពេញលេញ និង​ពរជ័យ​ដ៏មហិមា​របស់​ព្រះ ។ ប៉ុន្ដែ​គ្មាន​ការអធិស្ឋាន​ដ៏ស្មោះត្រង់​ណាមួយដែល​ព្រះមិន​ស្ដាប់​ឡើយ ។ ព្រះ​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ទាំងអស់ ។ គ្មាន​ពរជ័យ​ណាមួយ​នឹង​ត្រូវបាន​បដិសេធ​មិន​ប្រទាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ដែល​គោរព​ប្រតិបត្តិ និង​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ​ឡើយ ។ សក្ដានុពល​ដ៏ទេវភាព​របស់​យើង​គឺ ការអាច​រស់នៅ​ជា​ក្រុមគ្រួសារ​ដ៏អស់កល្ប ហើយ​ក្លាយ​ដូចជា​ព្រះវរមាតា​បិតា​សួគ៌​របស់​យើង ។

ពេលខ្លះ ការសង្ស័យ ការភ័យខ្លាច និង​ការថប់​អារម្មណ៍​របស់​យើង​អាច​មើលទៅ​ដូចជា​លើសលប់​ខ្លាំង ។ ជីវិត​អាច​ចោទជា​សំណួរ​ពិបាកៗ ហើយ​មាន​ឧបសគ្គ​ដ៏ធ្ងន់ធ្ងរ ។ ការមាន​សេចក្ដី​ជំនឿ​គឺ​មិនមែនត្រូវ​ទទួលបាន​ចម្លើយ​ទាំងអស់​នោះ​ទេ ប៉ុន្ដែ​ការជ្រើសរើស​មាន​សេចក្ដី​ជំនឿ​លើ​ការសង្ស័យ គឺជា​ជម្រើស​មួយ​ដើម្បី​ទុកចិត្ត​លើ​ព្រះ ។ យើង​ជ្រើសរើស​ទុកចិត្ត​លើ​ផែនការ​របស់​ទ្រង់ និង​ពេលវេលា​របស់​ទ្រង់ ទោះបីជា​ផ្នែក​ខ្លះ​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង​មិនមាន​ន័យ​ចំពោះ​យើង​នៅពេល​បច្ចុប្បន្ន​ក្ដី ។ កាល​យើង​ដាក់​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​របស់​យើង​លើ​ព្រះ ហើយ​មាន​សេចក្តី​អត់ធ្មត់​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​យើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ នោះ​នៅទីបញ្ចប់ យើង​នឹង​មើលឃើញ​អ្វីៗ​ទាំងអស់​យ៉ាង​ច្បាស់លាស់ ។ ( សូមមើល កូរិនថូស ទី១ ១៣:១២ ) ។

ការមើលឃើញ​ច្បាស់លាស់​មិនមែន​ជា​ព្រឹត្តិការណ៍​មួយ​នោះទេ ។ តែ​វា​គឺជា​ដំណើរការ​មួយ ។ យើង​មើលឃើញ​កាន់តែ​ច្បាស់លាស់ នៅពេល​យើង​បំពេញ​សក្ដានុពល​របស់​យើង​ក្នុង​នាមជា​បុត្រា​បុត្រី​របស់​ព្រះ ។ ចុះ​តើ​អ្វីទៅ​ជា​សក្ដានុពល​របស់​យើង ? ប្រសិនបើ​យើង​ធ្វើឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ដើម្បី​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​ទ្រង់​បាន​សន្យា​នូវ​អំណរ​ដ៏អស់កល្ប—​ជា​អំណរ​ដ៏ពិត និង​យូរ​អង្វែង ។