យុវវ័យ
ការអភិវឌ្ឍ​ខ្លួន​សូម​ស្វាគមន៍


« ការអភិវឌ្ឍ​ខ្លួន​សូម​ស្វាគមន៍ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ១

« ​សូម​ស្វាគមន៍ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ១

ការអភិវឌ្ឍ​ខ្លួន​សូម​ស្វាគមន៍

អ្នក​គឺជា​បុត្រី​សំណព្វ​របស់​ព្រះវរបិតាសួគ៌ ដែល​ត្រូវ​បាន​រៀបចំ​ឲ្យ​មក​លើ​ផែនដី​ក្នុ​ង​ពេល​ដ៏​ពិសេស​នេះ​សម្រាប់​គោលបំណង​មួយ​ដ៏​ពិសិដ្ឋ និង​រុងរឿង ។ អ្នក​មាន​ការទទួល​ខុសត្រូវ​ដ៏​ថ្លៃថ្នូរ​មួយ​ក្នុង​ការប្រើប្រាស់​កម្លាំង និង​ឥទ្ធិពល​របស់​អ្នក​សម្រាប់​សេចក្ដីល្អ ។ ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​អ្នក​បាន​ប្រសិទ្ធពរ​ដល់​អ្នក​ឲ្យ​មាន​ទេពកោសល្យ និង​សមត្ថភាព​ដែល​នឹង​ជួយ​អ្នក​ឲ្យ​បំពេញ​បេសកកម្ម​ដ៏​ទេវភាព​របស់​អ្នក ។ នៅពេល​ដែល​អ្នក​រៀន​ទទួល​យក ហើយ​អនុវត្ត​តាម​គុណសម្បត្តិ​របស់​ក្រុម​យុវនារី​នៅក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​មាន​ទម្លាប់​ផ្ទាល់ខ្លួន​ក្នុង​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង​ការបម្រើ​ដល់​មនុស្ស​ដទៃ ។ ទម្លាប់​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ​ទាំងនេះ​នឹង​ពង្រឹង​ដល់​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ទម្លាប់​ទាំងនេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ចេះ​ស្គាល់ និង​អភិវឌ្ឍ​អំណោយទាន​ដ៏​ពិសេស​របស់​អ្នក​ដែរ ។

សូម​ប្រើ​ឥទ្ធិពល​របស់​អ្នក​ដើម្បី​លើក​កម្ពស់ និង​ផ្តល់ពរ​ដល់​គ្រួសារ​របស់​អ្នក យុវនារី​ដទៃទៀត និង​ពួកយុវជន​ដែល​អ្នក​ទាក់ទង​ជានិច្ច ។ សូម​គោរព​ដល់​ភាពជា​ស្ដ្រី គាំទ្រ​ដល់​បព្វជិតភាព និង​ឲ្យ​តម្លៃ​លើ​ភាពជា​ម្ដាយ និង​ភាពជា​ឪពុក ។

នៅពេល​អ្នក​ចូលរួម​ធ្វើ​ការអភិវឌ្ឍ​ខ្លួន នោះអ្នក​ចូលរួម​ជាមួយ​នឹង​យុវនារី​រាប់ពាន់​នាក់​ផ្សេង​ទៀត ដែល​កំពុង​តែ​ខិតខំ​មករក​ព្រះគ្រីស្ទ និង « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​​កន្លែង » ( ម៉ូសាយ ១៨:៩ ) ។ សូម​ប្រឹក្សា​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​អ្នក ហើយ​ជ្រើសរើស​គោលដៅ​ប្រកបដោយ​ការអធិស្ឋាន​ដែល​នឹង​ជួយ​អ្នក​ក្នុង​ការបណ្ដុះ​បុគ្គលិក​លក្ខណៈ​ជាស្ដ្រី ពង្រឹង​ទីបន្ទាល់​របស់​អ្នក និង​ឈាន​ទៅរក​សក្ដានុពល​ដ៏​ទេវភាព​របស់​អ្នក ។ សូម​ទាញ​យក​ផលប្រយោជន៍​ពី​ពេលវេលា​របស់​អ្នក​ក្នុង​ក្រុម​យុវនារី តាមរយៈ​ការរៀបចំ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ក្លាយជា​ភរិយា និង​ម្ដាយ​ដ៏​ស្មោះត្រង់​ម្នាក់ ហើយ​ពង្រឹង​ដល់​គេហដ្ឋាន និង​គ្រួសារ​របស់​អ្នក ។

គណៈប្រធាន​ទី​មួយ