យុវវ័យ
សេចក្ដី​ទៀងត្រង់


« សេចក្ដី​ទៀងត្រង់ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៦១–៦៨

« សេចក្ដី​ទៀងត្រង់ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ៦១–៦៨

សេចក្ដី​ទៀងត្រង់

ខ្ញុំ​មិន​ព្រម​លះ​ចោល​សម្ដី​​ដែល​ថា​ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង ( យ៉ូប ២៧:៥ ) ។

ខ្ញុំ​នឹង​មាន​​សេចក្ដី​ក្លាហាន​ប្រកប​ដោយ​សីលធម៌ ដើម្បី​ធ្វើឲ្យ​សកម្មភាព​របស់ខ្ញុំ​​ស្រប​គ្នា​ជាមួយ​នឹង​ចំណេះវិជ្ជា​របស់​ខ្ញុំ​អំពី​អ្វី​ដែល​​​ត្រូវ និង​ខុស ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យមាន

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យ​មាន​ទាំងបី​​ដូច​ខាងក្រោម​នេះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. សេចក្ដី​ទៀង​ត្រង់​គឺជា​ឆន្ទៈ និង​បំណង​ប្រាថ្នា​ដើម្បី​រស់នៅ​តាម​ជំនឿ និង​បទដ្ឋាន​របស់​យើង ។ សូម​អាន មរ៉ូណៃ ១០:៣០–៣៣ ហើយ​គិត​អំពី​អត្ថន័យ​នៃ​ការ « ពុំ​អាច​បដិសេធ​ព្រះចេស្ដា​នៃ​ព្រះ​បាន​ឡើយ » ។ សូមអាន​​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ពិចារណា​ពី​របៀប​ដែល​បទដ្ឋាន​របស់​ព្រះអម្ចាស់​ខុសពី​បទដ្ឋាន​របស់​ពិភពលោក​នេះ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​​នូវ​បទដ្ឋាន​ដ៏​សមរម្យ​​នៃ​អាកប្បកិរិយា ការស្លៀក​ពាក់ និង​ការសន្ទនា ក៏​ដូចជា​អក្សរសាស្ដ្រ ខ្សែ​ភាពយន្ដ ទូរទស្សន៍ អ៊ិនធើរណិត តន្ដ្រី ទូរសព្ទ​ដៃ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត ។ សូម​សរសេរ​ផែនការ​របស់​អ្នក​ដើម្បី​បន្ដ​មាន​ភាពស្អាត​ស្អំ​ខាង​សីលធម៌ និង​ភាព​សក្ដិសម​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​​បរិសុទ្ធ​ផងដែរ ។ បន្ទាប់​ពី​ការរក្សា​បទដ្ឋាន​របស់​អ្នក​យ៉ាង​ហោច​ណាស់​មួយ​ខែ សូម​កត់ត្រា​ពី​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​ ហើយ​បន្ដ​ធ្វើ​តាម​ការតាំង​ចិត្ត​របស់​អ្នក ។

  2. សូម​ធ្វើ​ការវាយតម្លៃ​ខ្លួន​ឯង​ស្ដីពី​សេចក្ដី​ទៀងត្រង់​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​តទៅ ៖ តើ​ខ្ញុំ​ចៀសវាង​ការនិយាយ​ដើម​គេ ការនិយាយ​កំប្លែង​មិន​សមរម្យ ការប្រើ​ពាក្យ​អសុរស និង​ពាក្យ​ប្រមាថ ព្រមទាំង​ការមិន​បានគិត​ជ្រៅជ្រះ​អំពី​ប្រធានបទ​ពិសិដ្ឋៗ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​ពិត​ជា​ស្មោះត្រង់ ស្អាតស្អំ​ខាង​សីលធម៌ ទៀងត្រង់ អាច​ពឹង​បាន ហើយ​គួរ​ទុក​ចិត្ត​បាន​ទាំងស្រុង​នៅក្នុង​ការងារ​សាលា​របស់​ខ្ញុំ និង​សកម្មភាព​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? សូម​អធិស្ឋាន​ប្រចាំ​ថ្ងៃ​សុំ​កម្លាំង និង​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ឲ្យ​រស់នៅ​ដោយ​សេចក្ដី​ទៀង​ត្រង់ ។ សូម​សរសេរ​នូវ​រឿង​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ពង្រឹង​ដល់​សេចក្ដី​ទៀងត្រង់​ផ្ទាល់ខ្លួន​របស់អ្នក និង​យ៉ាង​ហោច​ណាស់​ទម្លាប់​ថ្មី​មួយ​ដែល​អ្នក​ចង់​អភិវឌ្ឍ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

  3. ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដី​ទៀង​ត្រង់ ហើយ​ទ្រង់​បាន​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​នឹង​ព្រះបិតា​ថា​ទ្រង់​នឹង​ធ្វើ ។ សូម​អាន នីហ្វៃ ទី​៣ ១១:១០–១១ ។ សូម​សិក្សា​ពី​ជីវិត​របស់​បុគ្គល​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរ​ដែល​បាន​រស់នៅ​ដោយ​សេចក្ដី​ទៀងត្រង់ ។ សូម​អាន លោកុប្បត្តិ ៣៩; គម្ពីរ​នាង​អេសធើរ; យ៉ូប ២:៣; ២៧:៣–៦; ដានីយ៉ែល ៣ និង ៦; កិច្ចការ ២៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥; និង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១–២៥ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក សូម​រកមើល​របៀប​ដែលមនុស្ស​ទាំងនេះ​បាន​បង្ហាញ​សេចក្ដី​ទៀងត្រង់ ។ សូម​គិត​ពី​គ្រា​មួយ​ដែល​អ្នក​បាន​មាន​សេចក្ដី​ក្លាហាន​ដើម្បី​បង្ហាញ​សេចក្ដី​ទៀងត្រង់ ជាពិសេស​នៅពេល​ដែល​វា​មិន​ងាយស្រួល ឬ​មិន​សូវពេញនិយម ។ សូម​ចែកចាយ​បទពិសោធន៍​របស់​អ្នក និង​អារម្មណ៍​របស់​​អ្នក​អំពី​សេចក្ដី​ទៀងត្រង់​នៅក្នុង​ការប្រជុំ​ទីបន្ទាល់​មួយ ឬ​ក្នុង​មេរៀន​មួយ ឬ​ជាមួយ​នឹង​ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​ម្នាក់ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម​​ទាំងបី​​នេះ ។ អ្នក​អាច​ជ្រើសរើស​ចេញ​ពី​ជម្រើស​ដូច​ខាងក្រោម ឬ​សរសេរ​ចេញ​ពី​គំនិត​របស់​អ្នក​ឲ្យ​បាន​ចំនួន​ពីរ ។ មុន​ពេល​អ្នក​ចាប់ផ្ដើម ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ត្រូវតែ​អនុមតិលើ​កិច្ចការ​ដែល​អ្នក​សរសេរ​ដោយ​ខ្លួន​ឯង​ទាំងនោះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. សូម​រកមើល​ពាក្យ សេចក្ដី​ទៀងត្រង់ នៅក្នុង​វចនានុក្រម ។ សូម​សម្ភាស​ម្ដាយ ឬ​ជីដូន​របស់​អ្នក ឬ​ស្ដ្រី​ដទៃ​ទៀត​ដែល​អ្នក​គោរព ចំពោះ​ការយល់ដឹង និង​ការអនុវត្ត​​របស់​គាត់​អំពី​​ពាក្យ​នេះ ។ សូម​ធ្វើ​បញ្ជី​មួយ​ពី​វិធី​ទាំងឡាយ​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​សកម្មភាព​របស់​អ្នក​ស៊ីសង្វាក់​នឹង​ចំណេះដឹង​របស់​អ្នក​ស្ដី​ពី​ការណ៍​ត្រឹមត្រូវ និង​ខុសឆ្គង ហើយ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​អំពី​អត្ថន័យ​នៃ​ការមាន​សេចក្ដី​ទៀងត្រង់ ។

  2. សូម​រៀន​អំពី​ការឈរ​ជា​សាក្សី​ម្នាក់ ។ សូម​អាន ម៉ូសាយ ១៨:៩ ។ បន្ទាប់មក សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​ពី​របៀប​ដែល​អ្នក​អាច « ឈរជា [ សាក្សីម្នាក់ ] ដល់ព្រះ​នៅគ្រប់ពេល និង​គ្រប់សេចក្ដី និង​គ្រប់​ទីកន្លែង » ដោយ​ផ្ទាល់ខ្លួន ។ សូម​ជ្រើសរើស​អាកប្បកិរិយា​ផ្ទាល់ខ្លួន​មួយ​ដែល​អ្នក​ត្រូវ​ពង្រឹង ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​ជា​គំរូ​ដ៏​ប្រសើរ​មួយ ។ សូម​អភិវឌ្ឍ​សេចក្ដី​ទៀងត្រង់​នៅក្នុង​ជីវិត​របស់​អ្នក កាល​អ្នក​អនុវត្ត​អាកប្បកិរិយា​ថ្មី​របស់​អ្នក​ក្នុង​រយៈពេល​បី​សប្ដាហ៍ ។ សូម​កត់ត្រា​​ការរីកចម្រើន​របស់​អ្នក​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

  3. ការរស់នៅតាម​ច្បាប់​តមអាហារ​គឺជា​ឱកាស​មួយ​ដើម្បី​អនុវត្ត​សេចក្ដី​ទៀងត្រង់ ។ នៅ​ថ្ងៃ​អាទិត្យ​តម​អាហារ​ដែល​បាន​រៀបចំ​ឡើយ​មួយ សូម​ចៀសវាង​​ការហូប​ចុក និង​ការផឹក​រយៈពេល​ពីរ​ពេល​ជាប់​គ្នា ហើយ​បង់​ដង្វាយ​តមអាហារ​​របស់​គ្រួសារ​អ្នក ។​ សូម​មាន​គោលបំណង​ជាក់លាក់​មួយ នៅពេល​អ្នក​តមអាហារ ។ អ្នក​អាច​តម​អាហារ​សម្រាប់​មិត្តភក្ដិ​ដែល​ឈឺ ដើម្បី​យកឈ្នះ​ទម្លាប់​អាក្រក់​មួយ ដើម្បី​ទទួល​បាន​ពរជ័យ​ពិសេស​សម្រាប់​ខ្លួន​អ្នក ឬ​នរណាម្នាក់​ទៀត ឬ​ក៏​ដើម្បី​ថ្លែង​អំណរគុណ ។ សូម​ចាប់ផ្ដើម និង​បញ្ចប់​ការតម​អាហារ​របស់​អ្នក​ដោយ​ការអធិស្ឋាន ។

  4. ចូរ​រាយ​នូវ​បញ្ហា និន្នាការ និង​ឧបសគ្គ​នានា​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ទន់​ខ្សោយ ។ សូមអានសារលិខិត​មកពី​គណៈប្រធាន​ទីមួយ​នៅ​ទំព័រ​ទី ១ នៃ​សៀវភៅ​នេះ និង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( សូមមើល​ទំព័រ ១០១ ) និង វគ្គ​ស្ដី​ពីក្រុម​គ្រួសារ​នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ បន្ទាប់​មក​ស្វែងរក​នៅក្នុង​ទស្សនាវដ្ដី​​សាសនាចក្រ​នូវ​ការប្រឹក្សា​មកពី​អស់​អ្នក​​ដែល​យើង​គាំទ្រ​ជា​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ ។ សូម​សរសេរ​ផែនការ​របស់​អ្នក​ដើម្បី​ពង្រឹង​គ្រួសារ​នាពេល​បច្ចុប្បន្ន​របស់​អ្នក ព្រម​ទាំង​គុណសម្បត្តិ និង​ប្រពៃណី​ដែល​អ្នក​ចង់​ស្ថាបនា​នៅក្នុង​គ្រួសារ​នា​ពេល​អនាគត​របស់​អ្នក​​​​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​​ផ្ទាល់ខ្លួន

គម្រោង​នៃ​គុណសម្បត្តិ

បន្ទាប់​ពី​អ្នក​បាន​បំពេញ​បទពិសោធន៍​នៃ​​គុណសម្បត្តិ​នៃ​សេចក្ដី​ទៀងត្រង់​​​​​ទាំង​ប្រាំមួយ​រួច​ហើយ សូម​បង្កើត​គម្រោង​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។ ការណ៍​នេះ​គួរតែ​ជា​កិច្ចខិតខំ​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើ​ឡើង​យ៉ាង​តិច​ណាស់​ដប់​ម៉ោង​ដើម្បី​បញ្ចប់​វា ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ជ្រើសរើស​គម្រោង​ដ៏​មាន​អត្ថន័យ​មួយ ។

មុន​ពេល​អ្នក​ចាប់ផ្ដើម សូម​ឲ្យ​ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​​អនុមតិលើ​គម្រោង​នេះ​សិន ។ សូម​សរសេរ​ការវាយ​តម្លៃមួយ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។ ខាងក្រោម​នេះ​គឺជា​យោបល់​មួយ​ចំនួន​អំពី​គម្រោង​នៃ​គុណសម្បត្តិ​មួយ ។

  • សូម​កត់ត្រា​ពី​ឧទាហរណ៍​នៃ​របៀប​ដែល​សមាជិក​គ្រួសារ​បាន​បង្ហាញ​គុណសម្បត្តិ​នៃ​សេចក្ដី​ទៀងត្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការមាន​សេចក្ដី​ទៀងត្រង់​មាន​ន័យ​ថា ការកាន់​ខ្ជាប់​តាម​ការតាំង​ចិត្ត​របស់​អ្នក ។ សូម​ស្វែងរក ហើយ​រក្សា​ការតាំង​ចិត្ត​របស់​អ្នកចំពោះ​មនុស្ស​ដទៃ កាល​អ្នក​ចូលរួម​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម ឬ​អង្គភាព​មួយ ឬ​កាន់​​​តំណែង​ជាអ្នក​​ដឹកនាំ​ម្នាក់​​នៅក្នុង​ សាលារៀន ឬ​សហគមន៍​របស់​អ្នក ។

  • ដោយ​ប្រើ ធីម៉ូថេ ទី​១ ៤:១២ ជា​មគ្គុទេសន៍​របស់​អ្នក សូម​រៀបចំ និង​អនុវត្ត​សកម្មភាព​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​ការធ្វើ​ជា « ​គំរូ​ដល់​ពួក​អ្នក​ជឿ » ។

  • ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​នៃ​​ព្រះវិហារ​បរិសុទ្ធ​តម្រូវ​ឲ្យ​មាន​សេចក្ដី​ទៀងត្រង់ ។ សូម​រៀបចំ​ខ្លួន​ចុះ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ការធ្វើ និង​ការពាក់​សម្លៀក​បំពាក់​ដែល​សមស្រប​នឹង​បទដ្ឋាន​នៃ​សម្លៀក​បំពាក់​សមរម្យ​ដូចដែល​បាន​ពន្យល់​នៅក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន និង​នៅក្នុង​ប្រសាសន៍​របស់​ពួកព្យាការី​ដែល​នៅ​រស់ ។

  • នៅក្នុង​សុន្ទរកថា​ដែល​ផ្ដល់​ដោយ​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ សូម​ស្វែងរក​ប្រធានបទ​ស្ដីពី​សេចក្ដី​ទៀងត្រង់ និង​ភាពស្មោះត្រង់ ។ សូម​រៀន​ពី​មូលហេតុ​ដែល​គោលការណ៍​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​សុភមង្គល និង​ការរៀបចំ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ។ សូម​ធ្វើ​របស់​មួយ ( ដូចជា​ រូបភាព​មួយ សៀវភៅ​នៃ​សម្ដី​សម្រង់​មួយ​ក្បាល ឬ​របស់​ចាក់​ដោយ​ដៃ​មួយ ) ដែល​នឹង​រំឭក​អ្នក​រាល់ថ្ងៃ​អំពី​ការតាំងចិត្ត​របស់​អ្នក​ដើម្បី​មាន​ចិត្ត​ស្មោះត្រង់ និង​ស្មោះ​ពិត​នៅ​គ្រប់​ពេល​ទាំងអស់ ហើយ​ដើម្បី​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​សេចក្ដី​ទៀងត្រង់​របស់​អ្នក​ផ្ទាល់ខ្លួន ។

គម្រោង​របស់​ខ្ញុំ​គឺ ៖

ផែនការ​របស់​ខ្ញុំ​ដើម្បី​អនុវត្ត​គម្រោង​របស់​ខ្ញុំ​គឺ ៖

ការអនុមតិ

កាលបរិច្ឆេទ​បញ្ចប់​ដែល​ប៉ាន់ស្មាន

ការវាយ​តម្លៃ​លើ​គម្រោង​របស់​ខ្ញុំ​គឺ ( រួម​បញ្ចូល​ទាំង​អារម្មណ៍ និង​ការយល់ដឹង​​របស់​អ្នក​អំពី​សេចក្ដី​ទៀងត្រង់​​​ដែល​បាន​រីកចម្រើន​ផង ) ៖

ហត្ថលេខា​របស់ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ

កាលបរិច្ឆេទ

ម៉ោង​ដែល​បាន​ចំណាយ