« ចំណេះវិជ្ជា » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ៣៧–៤៤
« ចំណេះវិជ្ជា » ការអភិវឌ្ឍខ្លួននៃក្រុមយុវនារី ទំព័រ ៣៧–៤៤
ចំណេះវិជ្ជា
ចូរស្វែងរកការរៀនសូត្រគឺដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង ( គ. និង ស. ៨៨:១១៨ ) ។
ខ្ញុំនឹងបន្ដស្វែងរកឱកាសទាំងឡាយដើម្បីរៀន និងរីកចម្រើន ។
បទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមាន
សូមបំពេញបទពិសោធន៍នៃគុណសម្បត្តិដែលតម្រូវឲ្យមានទាំងបីដូចខាងក្រោមនេះ ។ សូមឲ្យឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកចុះហត្ថលេខា និងចុះកាលបរិច្ឆេទលើបទពិសោធន៍នីមួយៗ បន្ទាប់ពីអ្នកបានបញ្ចប់ ។
-
សូមរៀនអំពីសារសំខាន់នៃការទទួលបានចំណេះវិជ្ជា តាមរយៈការអាន សុភាសិត ១:៥; ៤:៧; នីហ្វៃ ទី២ ២៨:៣០; និង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៨–៨០, ១១៨; ៩០:១៥; ១៣០:១៨–១៩; ១៣១:៦ ។ សូមគិតអំពីមូលហេតុដែលអ្នកត្រូវទទួលបានចំណេះវិជ្ជា និងការយល់ដឹងអំពីរបៀបអនុវត្តគោលការណ៍ទាំងឡាយនៃដំណឹងល្អទៅក្នុងគេហដ្ឋាន និងជីវិតគ្រួសាររបស់អ្នកនាពេលបច្ចុប្បន្ននេះ និងនាពេលអនាគត ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវអ្វីដែលអ្នកបានរៀនអំពីចំណេះវិជ្ជា ហើយពិភាក្សាវាជាមួយនឹងសមាជិកគ្រួសារ ឬអ្នកដឹកនាំក្រុមយុវនារីម្នាក់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមរាយនូវទេពកោសល្យដែលអ្នកមាន និងទេពកោសល្យផ្សេងទៀតដែលអ្នកចង់អភិវឌ្ឍ ។ សូមអាន ម៉ាថាយ ២៥:១៤–៣០ ។ សូមរៀនជំនាញ ឬទេពកោសល្យថ្មីមួយដែលនឹងជួយអ្នកឲ្យថែរក្សាដល់គ្រួសារ ឬគេហដ្ឋាននាពេលអនាគតរបស់អ្នក ( ឧទាហរណ៍ ការលេងព្យាណូ ការច្រៀង ការធ្វើគម្រោងថវិកា ការគ្រប់គ្រងពេលវេលា ការធ្វើម្ហូប ការចេះដេរប៉ាក់ ឬការថែទាំកុមារ ) ។ សូមចែកចាយជាមួយនឹងគ្រួសារ សិស្សក្នុងថ្នាក់ ឬអ្នកដឹកនាំក្រុមយុវនារីរបស់អ្នកនូវអ្វីដែលអ្នកបានរៀន ។
-
សូមទន្ទេញចាំមាត្រាទីដប់បីនៃមាត្រានៃសេចក្ដីជំនឿ រួចសូត្រមាត្រានេះឲ្យឪពុក/ម្ដាយ អ្នកដឹកនាំ ឬមជ្ឈិមវ័យម្នាក់ស្ដាប់ ។ បន្ទាប់មក សូមទៅទស្សនាសារមន្ទីរ ឬការតាំងពិព័រណ៍មួយ ឬចូលរួមការសម្ដែងមួយដែលទាក់ទងនឹងរបាំ តន្ដ្រី សុន្ទរកថា ឬលោ្ខន ។ ដោយប្រើមាត្រានៃសេចក្ដីជំនឿនេះជាមគ្គុទេសន៍មួយ សូមវាយតម្លៃអ្វីដែលអ្នកបានឃើញ និងបានឮ ។ នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមសរសេរគំនិតរបស់អ្នកទាំងឡាយអំពីរបៀបដែលអ្នកអាចប្រើមាត្រានៃសេចក្ដីជំនឿនេះធ្វើជាមគ្គុទេសន៍មួយសម្រាប់អ្វីៗដែលអ្នកធ្វើ ដើម្បីឲ្យបានព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូរបស់អ្នកជានិច្ច ។ សូមចែកចាយគំនិតទាំងនោះជាមួយនឹងឪពុក/ម្ដាយ ឬអ្នកដឹកនាំម្នាក់ ។
បទពិសោធន៍នៃគុណសម្បត្តិបន្ថែម
សូមបំពេញបទពិសោធន៍នៃគុណសម្បត្តិបន្ថែមទាំងបីនេះ ។ អ្នកអាចជ្រើសរើសចេញពីជម្រើសដូចខាងក្រោម ឬសរសេរចេញពីគំនិតរបស់អ្នកឲ្យបានចំនួនពីរ ។ មុនពេលអ្នកចាប់ផ្ដើម ឪពុក/ម្ដាយ ឬអ្នកដឹកនាំរបស់អ្នកត្រូវតែអនុមតិលើកិច្ចការដែលអ្នកសរសេរដោយខ្លួនឯងទាំងនោះ ។ សូមឲ្យឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកចុះហត្ថលេខា និងចុះកាលបរិច្ឆេទលើបទពិសោធន៍នីមួយៗ បន្ទាប់ពីអ្នកបានបញ្ចប់ ។
-
សូមជ្រើសរើសគោលការណ៍នៃដំណឹងល្អមួយដែលអ្នកចង់យល់ឲ្យកាន់តែច្បាស់ ( ឧទាហរណ៍ សេចក្ដីជំនឿ ការប្រែចិត្ត សេចក្ដីសប្បុរស ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ឬសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ) ។ សូមអានបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយដែលទាក់ទងទៅនឹងគោលការណ៍នេះ ។ សូមរៀបចំសុន្ទរកថាដែលមានរយៈពេលប្រាំនាទីស្ដីពីប្រធានបទនោះ ហើយឡើងនិយាយអំពីវានៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ ក្នុងម៉ោងប្រជុំថ្នាក់យុវនារី ដល់គ្រួសាររបស់អ្នក ឬក្នុងថ្នាក់រៀនរបស់អ្នក ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកពីរបៀបដែលអ្នកអាចអនុវត្តគោលការណ៍ដំណឹងល្អនេះនៅក្នុងជីវិតរបស់់អ្នក ។
-
សូមរៀនពីវិស័យការងារ ឬសេវាកម្មមួយដែលអ្នកចាប់អារម្មណ៍ ។ សូមនិយាយជាមួយនឹងនរណាម្នាក់ដែលធ្វើការនៅក្នុងវិស័យនោះ ហើយរកមើលការទទួលខុសត្រូវក្នុងការងាររបស់បុគ្គលនោះ ការបំពាក់បំប៉ន ឬការអប់រំអ្វីដែលបុគ្គលនោះបានទទួលដើម្បីធ្វើការងារនោះ និងការរួមចំណែកពីការងាររបស់បុគ្គលនោះទៅដល់សង្គម ។ សូមកត់ត្រាអ្វីដែលអ្នករកឃើញនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
សូមទន្ទេញទំនុកតម្កើងដែលអ្នកចូលចិត្តពីរបទចេញពីក្នុងសៀវភៅទំនុកតម្កើង ។ សូមរៀនក្បួនដឹកនាំភ្លេងដែលត្រឹមត្រូវសម្រាប់ទំនុកតម្កើង ( សូមមើល ទំនុកតម្កើង ទំព័រ ៣៨៣–៨៥ ) រួចហើយឡើងដឹកនាំភ្លេងយ៉ាងហោចណាស់ពីរដងនៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ នៅក្នុងការប្រជុំក្រុមយុវនារី ឬការប្រជុំក្នុងសាសនាចក្រផ្សេងទៀត ឬក្នុងថ្នាក់សិក្ខាសាលា ។ សូមអានបទគម្ពីរដែលមានសរសេរនៅខាងក្រោមទំនុកតម្កើងនីមួយៗ ។
-
នៅក្នុងការបោះជំរំរបស់យុវនារី អ្នកនឹងរៀននូវជំនាញសង្គ្រោះបឋម សុវត្ថិភាព អនាម័យ និងការសង្គ្រោះជីវិត ។ សូមរំឭកមេរៀនទាំងនេះឡើងវិញនៅក្នុង Young Women Camp Manual របស់អ្នក ហើយសូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវរបៀបដែលអ្នកអាចអនុវត្តជំនាញទាំងនោះនៅក្នុងគេហដ្ឋានរបស់អ្នកដើម្បីឲ្យគ្រួសារអ្នកមានសុវត្ថិភាព ។ សូមបង្កើតជាបញ្ជីគ្រឿងផ្គត់ផ្គង់មូលដ្ឋានមួយដែលគ្រួសាររបស់អ្នកនឹងត្រូវការក្នុងគ្រាមានអាសន្ន ។ សូមបង្រៀនមេរៀនរាត្រីជួបជុំក្រុមគ្រួសារមួយ ឬចែកចាយដល់អ្នកដឹកនាំក្រុមយុវនារីម្នាក់នូវអ្វីដែលអ្នកបានរៀន និងជំនាញបន្ថែមអ្វីដែលអ្នកចង់រៀនដើម្បីរៀបចំខ្លួនសម្រាប់គ្រាមានអាសន្ន ។
បទពិសោធន៍នៃគុណសម្បត្តិផ្ទាល់ខ្លួន
គម្រោងនៃគុណសម្បត្តិ
បន្ទាប់ពីអ្នកបានបំពេញបទពិសោធន៍នៃគុណសម្បត្តិនៃចំណេះវិជ្ជាទាំងប្រាំមួយរួចហើយ សូមបង្កើតគម្រោងមួយដែលនឹងជួយអ្នកឲ្យអនុវត្តនូវអ្វីដែលអ្នកបានរៀន ។ ការណ៍នេះគួរតែជាកិច្ចខិតខំដ៏សំខាន់មួយដែលនឹងធ្វើឡើងយ៉ាងតិចណាស់ដប់ម៉ោងដើម្បីបញ្ចប់វា ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធប្រកបដោយការអធិស្ឋាន ដើម្បីជ្រើសរើសគម្រោងដ៏មានអត្ថន័យមួយ ។
មុនពេលអ្នកចាប់ផ្ដើម សូមឲ្យឪពុក/ម្ដាយ ឬអ្នកដឹកនាំរបស់អ្នកអនុមតិលើគម្រោងនេះសិន ។ សូមសរសេរការវាយតម្លៃមួយ បន្ទាប់ពីអ្នកបានបញ្ចប់ ។ ខាងក្រោមនេះគឺជាយោបល់មួយចំនួនអំពីគម្រោងនៃគុណសម្បត្តិមួយ ។
-
សូមរៀនពីរបៀបរៀបចំ សម្អាត និងថែរក្សាគេហដ្ឋានពីម្ដាយ ឬជីដូនរបស់អ្នក ឬស្ដ្រីផ្សេងទៀតដែលអ្នកកោតសរសើរ ។ បន្ទាប់មក សូមអនុវត្ត អ្វីដែលអ្នកបានរៀននៅក្នុងគេហដ្ឋានរបស់អ្នក ។
-
សូមរៀបចំខ្លួនទទួលការអប់រំថ្នាក់ឧត្តម និងរៀនជំនាញដែលល្បីនៅលើទីផ្សារ តាមរយៈការស្វែងយល់ពីតម្រូវការចូលរៀនក្នុងមហាវិទ្យាល័យ ឬសាលាពាណិជ្ជកម្ម អាហារូបករណ៍ និងថ្លៃសិក្សា ព្រមទាំងការចំណាយផ្សេងទៀត ។ សូមដាក់ពាក្យចូលរៀនតាមពេលវេលាសមរម្យ ។
-
សូមអាន គោលលទ្ធិ និង សេចក្ដី សញ្ញា ៨៩ ។ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបានដើម្បីកាន់តែមានសុខភាពរាងកាយរឹងមាំ ។ សូមពង្រឹងសុខភាពរបស់អ្នកដោយការអភិវឌ្ឍ និងការអនុវត្តកម្មវិធីលំហាត់ប្រាណជាប្រចាំ ហើយរៀនធ្វើម្ហូប និងបរិភោគរបបអាហារដែលមានសុខភាពល្អ ។
-
សូមរៀនពីរបៀបថែទាំសំលៀកបំពាក់ឲ្យបានស្អាតបាត រួមមាននូវរបៀបបោកសម្អាត អ៊ុត និងប៉ះតិចតួច ព្រមទាំងកែតម្រូវទំហំផង ។ សូមអនុវត្តជំនាញដែលអ្នកបានរៀនដោយការចេះថែទាំសំលៀកបំពាក់របស់អ្នក ។
-
ដោយរៀនជាមួយនឹងម្ដាយ ឬជីដូនរបស់អ្នក ឬស្ដ្រីម្នាក់នៅក្នុងវួដ ឬសាខារបស់អ្នក សូមរៀនជំនាញមេផ្ទះដែលគាត់បង្រៀនដល់អ្នកឲ្យបានស្ទាត់ជំនាញ ។
គម្រោងរបស់ខ្ញុំគឺ ៖
ផែនការរបស់ខ្ញុំដើម្បីអនុវត្តគម្រោងរបស់ខ្ញុំគឺ ៖
ការអនុមតិ
កាលបរិច្ឆេទបញ្ចប់ដែលប៉ាន់ស្មាន
ការវាយតម្លៃលើគម្រោងរបស់ខ្ញុំគឺ ( រួមបញ្ចូលទាំងអារម្មណ៍ និងការយល់ដឹងរបស់អ្នកអំពីចំណេះវិជ្ជាដែលបានរីកចម្រើនផងដែរ ) ៖
ហត្ថលេខារបស់ឪពុក/ម្ដាយ ឬអ្នកដឹកនាំ
កាលបរិច្ឆេទ
ម៉ោងដែលបានចំណាយ