យុវវ័យ
សេចក្តីជំនឿ


« សេចក្ដីជំនឿ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ( ឆ្នាំ ២០០៩ ) ទំព័រ ១៣–២០

« សេចក្ដីជំនឿ » ការអភិវឌ្ឍ​ខ្លួន​នៃ​ក្រុម​យុវនារី ទំព័រ ១៣–២០

សេចក្តីជំនឿ

សេចក្ដី​ជំនឿ​គឺ​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នូវ​អ្វីៗ​ទាំង​ឡាយ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ នោះ​អ្នក​រាល់​គ្នា​សង្ឃឹម​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត ( អាលម៉ា ៣២:២១ ) ។

ខ្ញុំ​ជា​បុត្រី​មួយ​រូប​របស់​ព្រះវរបិតាសួគ៌​ដែល​ស្រឡាញ់​រូប​ខ្ញុំ ។ ខ្ញុំ​មាន​សេចក្តីជំនឿ​ទៅ​លើ​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យមាន

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​ដែល​តម្រូវ​ឲ្យ​មាន​ទាំងបី​ដូច​ខាងក្រោម​នេះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​រៀន​អំពី​សេចក្ដី​ជំនឿ​មកពី​ព្រះគម្ពីរ និង​ពី​ពួកព្យាការី​ដែល​នៅ​រស់ ។ សូម​អាន ហេព្រើរ ១១; អាលម៉ា ៣២:១៧–៤៣; អេធើរ ១២:៦–២២; និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–២០ ។ សូម​អាន​សុន្ទរកថា​មកពី​សន្និសីទ​ទូទៅ​ចំនួន​ពីរ​ស្ដីពី​សេចក្ដីជំនឿ ។ សូម​អនុវត្ត​សេចក្ដីជំនឿ​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយ​ការបង្កើត​ទម្លាប់​នៃ​ការអធិស្ឋាន​មួយ​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​ចាប់ផ្ដើម​​ដោយ​ការនិយាយ​ពាក្យ​អធិស្ឋាន​របស់​អ្នក​រៀងរាល់​ព្រឹក និង​រាល់​ល្ងាច​ជាទៀងទាត់ ។ បន្ទាប់​ពី​រយៈពេល​បី​សប្ដាហ៍​ក្នុង​ការធ្វើ​តាម​ទម្លាប់​នេះ សូម​ពិភាក្សា​ជាមួយ​ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​ម្នាក់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​សេចក្ដី​ជំនឿ និង​របៀប​ដែល​ការអធិស្ឋាន​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក សូម​បង្ហាញ​ពី​អារម្មណ៍​របស់អ្នក​​អំពី​សេចក្ដី​ជំនឿ និង​ការអធិស្ឋាន ។

  2. សូម​ស្វែងរក​គោលការណ៍​នៃ​សេចក្ដី​ជំនឿ​ដែល​ត្រូវបាន​បង្រៀន​ដោយ​ម្ដាយ​របស់ពួក​កងទ័ព​កម្លោះ​ហេលេមិន ។ សូម​អាន អាលម៉ា ៥៦:៤៥–៤៨ និង ៥៧:២១ ។ សូម​រំឭក​អ្វី​ដែល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( សូម​មើល​ទំព័រ ១០១ ) ថ្លែង​អំពី​តួនាទី​របស់​ម្ដាយ ។ សូម​ពិភាក្សា​ជាមួយ​នឹង​អ្នកម្ដាយ ឬ​ជីដូន ឬ​អ្នកដឹកនាំ​ម្នាក់​​អំពី​គុណសម្បត្តិ​ដែល​ស្ដ្រី​ម្នាក់​ត្រូវការ​ដើម្បី​បង្រៀន​ដល់​កូនៗ​ឲ្យ​មាន​សេចក្ដី​ជំនឿ និង​ដើម្បី​ផ្អែក​ការសម្រេច​ចិត្ត​របស់​ពួកគេ​ទៅលើ​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ តើ​គោលការណ៍​ទាំងនេះ​អាច​ជួយ​អ្នក​នៅក្នុង​ជីវិត​អ្នក​នៅពេល​បច្ចុប្បន្ន​នេះ និង​ជួយ​អ្នក​ឲ្យ​រៀបចំ​អ្នក​ក្លាយជា​ស្ដ្រី ភរិយា និង​ម្ដាយ​ដ៏​ស្មោះត្រង់​ម្នាក់​ដោយ​របៀប​ណា ? សូម​កត់ត្រា​គំនិត និង អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​ ។

  3. ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ ។ សូម​អាន​អំពី​សេចក្ដី​ជំនឿ​នៅក្នុង Bible Dictionary ឬ ពិត​ចំពោះ​សេចក្ដី​ជំនឿ ។ សេចក្ដី​ជំនឿ​ទៅលើ​​​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​​ដឹកនាំ​ទៅរក​សកម្មភាព ។ សូម​ជ្រើសរើស​គោលការណ៍​មួយ​ដូចជា ការអធិស្ឋាន ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការតម​អាហារ ការប្រែចិត្ត ឬ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ ។ នៅក្នុង​គេហដ្ឋាន​របស់​អ្នក​ផ្ទាល់ ឬ​ក្នុង​មជ្ឈដ្ឋាន​ផ្សេង​ទៀត សូម​រៀបចំ និង​បង្រៀន​មេរៀន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​មួយ​អំពី​របៀប​ដែល​សេចក្ដី​ជំនឿ​ជួយ​អ្នក​ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃដំណឹងល្អ​នោះ ។ បើ​អាច​ទៅ​រួច សូម​ឲ្យ​សមាជិកគ្រួសារ​ម្នាក់​ចែកចាយ​បទពិសោធន៍​មួយ​ដែល​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​គាត់ ។ សូម​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក សូម​សរសេរ​នូវ​បទពិសោធន៍​មួយ​​ក្នុង​ចំណោម​បទពិសោធន៍​ទាំងនោះ ហើយ​ពិពណ៌នា​ពី​អារម្មណ៍​របស់​អ្នកអំពី​សេចក្ដី​ជំនឿ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម

សូម​បំពេញ​បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម​​ទាំងបី​​នេះ ។ អ្នក​អាច​ជ្រើសរើស​ចេញ​ពី​ជម្រើស​ដូច​ខាងក្រោម ឬ​សរសេរ​ចេញ​ពី​គំនិត​របស់​អ្នក​ឲ្យ​បាន​ចំនួន​ពីរ ។ មុន​ពេល​អ្នក​ចាប់ផ្ដើម ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ត្រូវតែ​អនុមតិលើ​កិច្ចការ​ដែល​អ្នក​សរសេរ​ដោយ​ខ្លួន​ឯង​ទាំងនោះ ។ សូម​ឲ្យ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ចុះ​ហត្ថលេខា និង​ចុះ​កាលបរិច្ឆេទ​លើ​បទពិសោធន៍​នីមួយៗ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។

  1. សូម​រៀន​បន្ថែម​ទៀត​អំពី​ពិធីសាក្រាម៉ង់ ។ សូម​អាន​អំពី​អាហារ​ចុងក្រោយ​នៅក្នុង ម៉ាថាយ ២៦:២៦–២៨; ម៉ាកុស ១៤:២២–២៤; និង លូកា ២២:១៧–២០ ។ សូម​បង្កើត​លំនាំ​មួយ​ក្នុង​ការសញ្ជឹង​គិត​អំឡុងពេល​សាក្រាម៉ង់​ តាមរយៈ​ការស្ដាប់​ទំនុក​តម្កើង និង​ការអធិស្ឋាន​ក្នុង​ម៉ោង​សាក្រាម៉ង់​ដោយ​យក​ចិត្ត​ទុកដាក់ ។​ សូម​​គិត​អំពី​មូលហេតុ​ដែល​យើង​ទទួល​ទាន​នំប៉័ង និង​ទឹក ។ បន្ទាប់​ពី​ធ្វើតាម​លំនាំ​នេះ​បាន​បី​សប្ដាហ៍​មក សូម​សរសេរ​ពី​សេចក្ដី​សន្យា​ខ្លះៗ​ដែល​អ្នក​បាន​ធ្វើ កាល​អ្នក​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ចងចាំ​ពី​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក និង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​រក្សា​សេចក្ដី​សន្យា​ទាំងនោះ​​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក ។ សូម​កត់ត្រាពី​របៀប​ដែល​​ការយល់​ដឹង​របស់​អ្នក​អំពី​សេចក្ដី​សន្យា​ទាំងនេះ​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះអង្គ​សង្គ្រោះ​​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក ។

  2. សូម​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការអាន អេសាយ ៥៣:៣–១២; យ៉ូហាន ៣:១៦–១៧; រ៉ូម ៥; នីហ្វៃ ទី​២ ៩:៦–៧, ២១–២៦; អាលម៉ា ៧:១១–១៣; ៣៤:៨–១៧; និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក សូមសរសេរ​ពី​អារម្មណ៍​របស់អ្នក​​អំពី​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។ សូមចែកចាយ​​ពី​អារម្មណ៍​របស់អ្នក​នៅក្នុង​ការប្រជុំ​ថ្លែង​ទីបន្ទាល់​មួយ ។

  3. សូម​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ធនធាន​សម្រាប់​ការសិក្សា​រួមមាន កូរិនថូស ទី១ ១៥:២២; វិវរណៈ ១២:៧–៩; នីហ្វៃ ទី​២ ៩:១–២៨; ១១:៤–៧; គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៥០–១១៣; ៩៣:៣៣–៣៤; ម៉ូសេ ៤:១–៤; និង អ័ប្រាហាំ ៣:២៤–២៧ ។ សូម​គូរ​ ឬ​រក​រូបភាព​មួយ​ដែល​ពិពណ៌នា​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ រួមមាន​នូវ​ជីវិត​មុន​ជីវិត​នៅលើ​ផែនដី​នេះ កំណើត ជីវិត​រមែង​ស្លាប់ សេចក្ដីស្លាប់ ការជំនុំ​ជម្រះ និង​ជីវិត​បន្ទាប់​ពី​ការជំនុំ​ជម្រះ ។ ដោយ​ប្រើ​រូបភាព​នេះ សូម​ពន្យល់​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដល់​សិស្ស​ក្នុងថ្នាក់​ ឬ​គ្រួសារ​របស់​អ្នក ឬ​មិត្តភក្ដិ​ម្នាក់ ។ សូម​ពិភាក្សា​ពី​របៀប​ដែល​ចំណេះដឹង​អំពី​ផែនការ​នេះ​ជះឥទ្ធិពល​ដល់​សកម្មភាព​របស់​អ្នក ជួយ​អ្នក​ឲ្យ​យល់​ពី​អត្តសញ្ញាណ​របស់​អ្នក ហើយ​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក ។

  4. ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩ និង ម៉ាឡាគី ៣:៨–១២ ។ ដោយសារ​ការគោរព​ប្រតិបត្តិ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​ភស្ដុតាង​មួយ​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក សូម​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ឲ្យ​បាន​ពេញ​លេញ ។ បី​ខែ​ក្រោយមក សូម​កត់ត្រា​​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នកពី​របៀប​ដែល​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​ជួយ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​រីកចម្រើន​ឡើង ។ សូម​រៀបរាប់​ពី​ពរជ័យ​នៅក្នុង​ជីវិត​របស់​អ្នក ទាំង​ធំ ទាំង​តូច ដែល​បាន​កើតឡើង​ដោយសារតែ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលលើ​គោលការណ៍​នៃ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ ។

បទពិសោធន៍​នៃ​គុណសម្បត្តិ​​ផ្ទាល់ខ្លួន

គម្រោង​នៃ​គុណសម្បត្តិ

បន្ទាប់​ពី​អ្នក​បាន​បំពេញ​បទពិសោធន៍​នៃ​​គុណសម្បត្តិ​​​​​​​ទាំង​ប្រាំមួយ​រួច​ហើយ សូម​បង្កើត​គម្រោង​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។ ការណ៍​នេះ​គួរតែ​ជា​កិច្ចខិតខំ​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើ​ឡើង​យ៉ាង​តិច​ណាស់​ដប់​ម៉ោង​ដើម្បី​បញ្ចប់​វា ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ជ្រើសរើស​គម្រោង​ដ៏​មាន​អត្ថន័យ​មួយ ។

មុន​ពេល​អ្នក​ចាប់ផ្ដើម សូម​ឲ្យ​ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​​អនុមតិលើ​គម្រោង​នេះ​សិន ។ សូម​សរសេរ​ការវាយ​តម្លៃមួយ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់ ។ ខាងក្រោម​នេះ​គឺជា​យោបល់​មួយ​ចំនួន​អំពី​គម្រោង​នៃ​គុណសម្បត្តិ​មួយ ។

  • សូម​ទន្ទេញ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ( សូមមើល​​ទំព័រ ១០២ ) ឲ្យ​ចាំ​ស្ទាត់ ។ នៅពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ពិចារណា​ពី​ឥទ្ធិពល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​អ្នក និង​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ទ្រង់​បាន​កើនឡើង ។ សូម​អនុវត្ត​តាម​​​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • សូម​អាន អាលម៉ា ៣២:២៨–៤៣ ។ សូម​ចាត់​ទុក​សេចក្ដី​ជំនឿ​ដូចជា​គ្រាប់​ពូជ​មួយ ដែល​អ្នក​ជួយ​ដាំ ថែទាំ និង​ប្រមូល​ផល​ក្នុង​សួន​បន្លែ​មួយ ។ សូម​កត់ត្រា​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​ពី​របៀប​ដែល​អ្នក​អាច​ចិញ្ចឹម ថែទាំ និង​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​អ្នក ។

  • សូម​ចូល​រៀន​ថ្នាក់​ពង្ស​ប្រវត្តិ​មួយ​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ សូម​ប្រមូល​រឿងរ៉ាវ​​ដែល​កើត​មាន​ទាំងឡាយ​ដែល​សាច់ញាតិ​របស់​អ្នក ឬ​មនុស្ស​ដទៃដែល​បាន​បង្ហាញ​ពី​សេចក្ដី​ជំនឿ ឬ​សម្ភាស​សមាជិក​គ្រួសារ ឬ​មនុស្ស​ដទៃ ហើយ​កត់ត្រា​ពី​ដំណើររឿង​របស់​ពួកគេ ។

  • សូម​ពិពណ៌នា​ពី​ពរជ័យ​នៃ​សេចក្ដី​ជំនឿដោយ​ការសរសេរ​រឿង កំណាព្យ ឬ​ចម្រៀង​មួយ​​ដោយ​ខ្លួន​ឯង ឬ​ដោយ​ការបំពេញ​គម្រោង​សិល្បៈ​ចក្ខុវិស័យ​មួយ​ដែល​បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

គម្រោង​របស់​ខ្ញុំ​គឺ ៖

ផែនការ​របស់​ខ្ញុំ​ដើម្បី​អនុវត្ត​គម្រោង​របស់​ខ្ញុំ​គឺ ៖

ការអនុមតិ

កាលបរិច្ឆេទ​បញ្ចប់​ដែល​ប៉ាន់ស្មាន

ការវាយ​តម្លៃ​លើ​គម្រោង​របស់​ខ្ញុំ​គឺ ( រួម​បញ្ចូល​ទាំង​អារម្មណ៍ និង​ការយល់ដឹង​​របស់​អ្នក​អំពី​សេចក្ដី​ជំនឿ​​​​ដែល​បាន​រីកចម្រើន​ផង ) ៖

ហត្ថលេខា​របស់ឪពុក/ម្ដាយ ឬ​អ្នកដឹកនាំ

កាលបរិច្ឆេទ

ម៉ោង​ដែល​បាន​ចំណាយ

បោះពុម្ព